យុគសម័យ - ជាកន្លែងរស់នៅប្រកបដោយសុខដុមរមនានៃជនជាតិទាំងបីរួមមានជនជាតិខ្មែរ ចិននិង ជណជាតិគីញ ខេត្តសុកត្រាំងមានអត្តា សញ្ញាណវប្បធម៌ចម្រុះដោយមានវត្តអារាមជាច្រើនដែលមានលក្ខណៈស្ថាបត្យកម្មផ្សេងៗគ្នា។
![]() |
វត្តសេរីសុខុសង្គមមាជ័យស្រឡូង (Chen Kieu) ដ៏ពិសេសនៅខេត្តសុកត្រាំង (វៀតណាម) |
១. វត្តសេរីសុខុសង្គមមាជ័យស្រឡូង (Chen Kieu) ដ៏ពិសេសនៅខេត្តសុកត្រាំង (វៀតណាម)
វៀតណាមនិងកម្ពុជាជាប្រទេសជិតខាងនឹងគ្នារួមទាំងមានភាពស្រដៀងគ្នាជាច្រើននៅក្នុងវប្បធម៌ ស្ថាបត្យកម្មនិងប្រវត្តិសាស្ត្រ។ វត្តស្រឡូងឬហៅថា Chen Kieu គឺជាវត្តមួយក្នុងចំណោមវត្តដែលមានលក្ខណៈវប្បធម៌ខ្មែរ គីញ និងចិនគួរឲ្យចាប់អារម្មណ៍។ វត្តមានឈ្មោះភាសាខ្មែរគឺវត្តស្រឡូង។ ស្រឡូងគឺជាឈ្មោះរបស់ប្រឡាយដែលស្ថិតបណ្តោយផ្លូវភូមិនៅជិតវត្តនេះកាលពីមុន។ នាឆ្នាំ ១៨១៥ វត្តនេះត្រូវបានសាងសង់ឡើងដោយមានស្លឹកឈើដូចជាវត្តដទៃទៀតដែរ។ ក្នុងកំឡុងពេលសង្រ្គាម ក្រោមការ បំផ្លិចបំផ្លាញនៃគ្រាប់បែក វត្តនេះត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ នៅឆ្នាំ ១៩៦៩ វត្តនេះត្រូវបានសាងសងឡើងវិញស្របតាមស្ថាបត្យកម្មសព្វថ្ងៃរួមមាន៖ សាលធំទទួលភ្ញៀវ សាលា កន្លែងសម្រាប់រក្សាទុកបទគម្ពីរ។
![]() |
វត្តសេរីសុខុសង្គមមាជ័យស្រឡូង (Chen Kieu) ដ៏ពិសេសនៅខេត្តសុកត្រាំង (វៀតណាម) |
ក្នុងដំណើរការសាងសង់វត្តដោយសារតែខ្វះសំភារៈហេតុដូច្នេះព្រះសង្ឃនៅវត្តនេះមានគំនិតថាត្រូវប្រមូល ចាននិងពែងពីបងប្អូននៅក្នុងភូមិ ដើម្បីដាក់នឹងលើជញ្ជាំង។ ចាប់ពីពេលនោះតទៅ វត្តនេះត្រូវបានគេស្គាល់ថាជា“ វត្ត Chen Kieu” ។ វត្តនេះមានទំហំធំទូលាយដោយមានពណ៌សំខាន់ៗចំនួនពីរគឺពណ៌ទឹកក្រូចនិងក្រហម។ នៅតាមសាលធំមានរូបសំណាកព្រះពុទ្ធធំនិងតូចប្រមាណ ២០ អង្គដែលមានឥរិយាបថអង្គុយសមាធិផ្សេងៗគ្នា។ នៅជុំវិញជញ្ជាំងមានផ្ទាំងគំនូរដែលពិពណ៌នាអំពីជីវិតរបស់ព្រះពុទ្ធសក្យមុនីតាំងពីកំណើតរហូតដល់ការត្រាស់ដឹង។ ក្រៅពីការមើលឃើញនូវស្ថាបត្យកម្មពិសេសៗនៅវត្តនេះព្រមទាំងស្វែងយល់អំពីវប្បធម៌ជនជាតិខ្មែរ ភ្ញៀវទេសចរអាច ទស្សនាផ្នែកមួយនៃកេរ្តិ៍ដំណែលនៃអភិជន Bac Lieu ដែលត្រូវបានទិញដោយវត្តនាឆ្នាំ ១៩៤៧ ។
នាឆ្នាំ ២០១២ វត្តនេះត្រូវបានសាងសង់តំបន់សាលាឆទាននៅខាងក្រោយសាលធំ។ បំណែកនៃពែងនិងចាននៅតែបន្តប្រើ ប្រាស់សម្រាប់ការតុបតែងនិងដាក់លើជញ្ជាំង។ ដោយមានស្ថាបត្យកម្មដ៏សំបូរបែបដែលរួមបញ្ចូលរវាងជនជាតិភាគ ខ្មែរ គីញនិងចិន វត្តស្រឡូងមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ១ ឃុំ Dai Tam ស្រុក My Xuyen ខេត្ត Soc Trang បានក្លាយទៅជាទិសដៅទេសចរណ៍ដ៏ទាក់ទាញ ប្រជាជនជាច្រើនយ៉ាងកុះករ នៅទាំងតំបន់នេះនិងភ្ញៀវទេសចរនៅជិតនិងឆ្ងាយទៀតផង។
![]() |
វត្តប្រចៀវ -ពិភពនៃសត្វប្រចៀវ |
២. វត្តប្រចៀវ -ពិភពនៃសត្វប្រចៀវ
វត្តនេះមានលាយចំរុះគ្នារវាងវប្បធម៌វៀតណាមនិងខ្មែរហើយក៏ត្រូវបានគេហៅថាសេរីតេជោមហាទប់ហើយជាភាសាខ្មែរមានន័យថាគុណធម៌និងសុភមង្គល។ វត្តមានឈ្មោះវត្តត្រចៀវដែលត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ ថ្នាក់ជាតិកាលពីឆ្នាំ១៩៩៩។
នេះគឺជាវត្តខ្មែរមួយមានក្បូរក្បាច់និម្មាបន កម្មពិសេសក្នុងចំណោមវត្តខ្មែរទាំង៩២វត្តនៅខេត្តសុកត្រាំង។ ទោះបីពេលវេលាកន្លងផុតទៅជាង ៤០០ឆ្នាំ ហើយត្រូវបានជួសជុលឡើងវិញ ជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ប៉ុន្តែវត្តនៅតែរក្សាបាននូវក្បូរក្បាច់រចនាខ្មែរជានិច្ច។ ពិសេស គឺវត្តនៅទាំងមានដើមឈើធំៗជាច្រើនដែលជាជម្រករបស់សត្វជ្រឹងរាប់ពាន់ក្បាលទៀតផង។ ទន្ទឹមនឹង ការទស្សនាកម្សាន្តទេសភាពដ៏ស្រស់ត្រកាលនៅក្នុងវត្ត ភ្ញៀវទេស ចរថែមទាំងបានឆៀងចូលធ្វើសក្ការបូជាដូនម៉ៅ ដើម្បីសូមសេចក្តីសុខចម្រើនដល់គ្រួសារទៀតផង។
![]() |
វត្តប្រចៀវ -ពិភពនៃសត្វប្រចៀវ |
ម្យ៉ាងទៀត ភ្ញៀវទេសចរចូលមក ទស្សនាកម្សាន្តនៅទីវត្ត ភាគច្រើនឆៀងចូលទៅទីសក្ការបូជានេះ បួងសួងសូមសេចក្តីសុខចម្រើន រកស៊ីកើតកាលវាលគុម្ព។ល។ ក្រោយៗមក មានភ្ញៀវទេសចរសុំកសាងទីសក្ការបូជានេះឲ្យបានរឹងមាំឡើងវិញ រួចតម្កល់រូបសំណាកដូនម៉ៅ សម្រាប់ប្រជាជនគ្រប់ទិសទីចូលមកទីនេះ បួងសួងដូចសព្វថ្ងៃ។
វត្តត្រចៀវស្ថិតនៅភូមិទី ៩ សង្កាត់ ៣ ទីក្រុងសុកត្រាំង ដែលមិនត្រឹមតែល្បីល្បាញខាងទេសភាពធម្មជាតិគួរឱ្យចង់គយគន់ ប៉ុណ្ណោះទេថែមទាំងជាកន្លែងសក្ការៈបូជាបែបសាសនារបស់ជនជាតិខ្មែរ។
![]() |
វត្ត Kh’Leang វត្តមានវ័យចំណាស់ជាងគេនៅខេត្តសុខត្រាំង |
៣. វត្ត Kh’Leang វត្តមានវ័យចំណាស់ជាងគេនៅខេត្តសុខត្រាំង
ទោះបីជាវត្ត Kh’Leang កាន់ព្រះពុទ្ធសាសនាថេរវាទខ្មែរក៏ដោយ ក៏ប៉ុន្តែរចនានៃស្ថាបត្យកម្ម និងរូបចម្លាក់បានរួមបញ្ចូល គ្នារវាងវប្បធម៌របស់ជនជាតិខ្មែរ ចិន និងវៀតណាម។ វត្តនេះត្រូវបានគេជឿជាក់ថា ជាវត្តដំបូងបង្អស់ដែលត្រូវ បានសាងសង់ នៅក្នុងតំបន់នាឆ្នាំ ១៥៣២ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដូចជា ឫស្សី ឈើនិងស្លឹកឈើ។ វត្តត្រូវបានសាងសង់ ឡើងវិញនាឆ្នាំ ១៩១៨ មានវេទិកាបីជំហាន ជំហាននីមួយៗមានទទឹងចំនួនពី ៤-៧ ម៉ែត្រ ដែលមានខ្លោងទ្វារចំនួន ៤ ត្រូវបានតុបតែងដោយលំនាំចម្រុះពណ៌។
![]() |
វត្ត Kh’Leang វត្តមានវ័យចំណាស់ជាងគេនៅខេត្តសុខត្រាំង |
វត្ត Kh’Leang មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងនៅក្បែរច្រាំងទន្លេត្រាំងដ៏រ៉ូមែនទិកក្នុងបរិវេណទីលានដ៏ធំមួយព័ទ្ធជុំវិញដោយ របងនិងខ្លោងទ្វារដែលតុបតែងដោយលំនាំបែបប្រពៃណីខ្មែរផងដែរ៕
doanhnghiepvn.vn/
មតិពីមិត្តអ្នកអាន