សមាគមមិត្តភាពវៀតណាម - កម្ពុជា៖ សមាគ្គីដើម្បីកសាងចំណងមិត្តភាពដ៏រឹងមាំ

09:06 2018/10/13

យុគសម័យ - លោកស្រី Nguyen Thu Hai ប្រធានបណ្តោះអាសន្ននៃសមាគម Chua Thap ខាងជើងបានមានប្រសាសន៍ថា សមាគមត្រូវបានបង្កើតឡើងនិងដាក់ឱ្យដំណើរការនៅថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០១៧ ។ សមាជិកទាំងអស់គឺជាកូនរបស់មន្ត្រីកម្ពុជា ហើយបច្ចុប្បន្នកំពុងរស់នៅនិងធ្វើការដោយស្របច្បាប់តាមខេត្ត ក្នុងនានា។

មានសកម្មភាពជាក់ស្តែងជាច្រើន

បន្ទាប់ពីរយៈពេលជាងមួយឆ្នាំដែលប្រតិបត្តិការមក នាថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០១៨ សមាគមន៍ Chua Thap ខាងជើងវៀតណាមនឹងធ្វើរៀបចំមហាសន្និបាតលើកទី១ (២០១៨-២០២៣) ដែលបានក្លាយជាសមាជិកផ្លូវការរបស់សមាគមមិត្តភាពវៀតណាម - កម្ពុជា។ បន្ទាប់ពីបានបង្កើតជាផ្លូវការ សមាគម Chua Thap ភាគខាងជើងនឹងមានឈ្មោះថា សមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap (សមាគមមិត្តភាព Chua Thap)

លោកស្រី Nguyen Thu Hai ប្រធានបណ្តោះអាសន្ននៃសមាគម Chua Thap ខាងជើងបានមានប្រសាសន៍ថា សមាគមត្រូវបានបង្កើតឡើងនិងដាក់ឱ្យដំណើរការនៅថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០១៧។  ជាសមាគមស្ម័គ្រចិត្តជាមួយសមាជិកជាកូនកម្មាភិបាលខ្មែរដែលបានប្រមូលផ្តុំនៅវៀតណាមខាងជើងនៅឆ្នាំ ១៩៥៤  ហើយបច្ចុប្បន្នកំពុងរស់នៅនិងធ្វើការដោយស្របច្បាប់នៅក្នុងខេត្ត ក្រុង នានានៃប្រទេសវៀតណាម។

សមាជិកនៃសមាគមតែងតែរៀបចំសកម្មភាពទៅសាកសួរសុខទុក្ខចំពោះអ្នកម្តាយដែលមានស្វាមីជាជនជាតិកម្ពុជា (រូបថតៈ សមាគម Chua Thap)

ជាមួយនឹងគោលបំណងធ្វើជាស្ពាន តភ្ជាប់សមាជិកជាមួយគ្នា សមាគមតែងតែរៀបចំជាទៀងទាត់ការទៅសាកសួរសុខទុក្ខ  ជួយឧបត្ថម្ភនិងលើកទឹកចិត្តសមាជិកដែលជួបការលំបាក។ លើកពីនេះទៅទៀត សមាគមមានការយកចិត្តទុក ថែទាំអ្នកម្តាយជាភរិយារបស់មន្ត្រីនិងទាហានកម្ពុជាដែលត្រូវពលី ហើយបច្ចុប្បន្ន កំពុងរស់នៅខេត្ត ក្រុង ទូទាំងភាគខាងវៀតណាម។ មិនត្រឹមតែប៉ុណ្ណោះ សមាគមក៏បានចែករំលែកអំណរនៅពេលដែលសមាជិកនៃសមាគមមានកូនទទួលបានជោគជ័យក្នុងការសិក្សា ក្នុងការងារ កសាងគ្រួសារ រួមចំណែកកសាងចំណងសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជា។

យោងតាមលោកស្រី Hai ថា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក សមាគម Chua Thap ខាងជើង មានសកម្មភាពជាក់ស្តែងជាច្រើនដើម្បីលើកកំពស់សាមគ្គីភាពនិងការយល់ដឹងអំពីស្រុកកំណើតរបស់សមាជិកនីមួយៗ។

យោងតាមលោកស្រី Hai ថា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក សមាគម Chua Thap ខាងជើង មានសកម្មភាពជាក់ស្តែងជាច្រើនដើម្បីលើកកំពស់សាមគ្គីភាពនិងការយល់ដឹងអំពីស្រុកកំណើតរបស់សមាជិកនីមួយៗ។

“អាចនិយាយបានថាបន្ទាប់ពីរយៈពេលជាងមួយឆ្នាំចាប់តាំងពីការបង្កើតសមាគមរហូតមកដល់បច្ចុប្បន្ន ការអនុវត្តបាវចនា ស្នេហាទៅវិញទៅមក ស្លឹកស្អាតគ្របដណ្តប់ស្លឹករហែក ហើយសមាគម Chua Thap ខាងជើងបានប្រតិបត្តិ បំពេញតាមគោលដៅដែលបានកំណត់។ សមាគមបានលើកកម្ពស់សកម្មភាពផ្សព្វផ្សាយព័ត៌មាននិងឃោសនាដើម្បីលើកកំពស់ការយល់ដឹងក្នុងចំណោមសមាជិករបស់ខ្លួនអំពីសកម្មភាពរបស់សមាគម ដោយបានរៀបចំសកម្មភាពឃោសនាល្អក្នុងឱកាសនៃថ្ងៃឈប់សម្រាកធំៗរបស់ប្រទេសទាំងពីរវៀត ណាម - កម្ពុជា ជាពិសេស ផ្តោតតែលើការពង្រឹងនិងអភិវឌ្ឍន៍សមាគមនៅវៀតណាមឲ្យកាន់តែរឹងមាំនិងខ្លាំងក្លាថែមទៀត។ នេះបើតាមការចែករំលែករបស់លោកស្រី Nguyen Thu Hai ។

ជាមួយនឹងសមិទ្ធផលដែលអាចមើលឃើញនោះ សកម្មភាពរបស់សមាគម Chua Thap ភាគខាងជើង កាន់តែមានភាពស៊ីជម្រៅ សម្បូរបែប ដែលបង្ហាញពីថាមវន្តច្នៃប្រឌិតនិងមានភាពបត់បែនដើម្បីបំពេញតាមសមត្ថភាពនិងភារកិច្ចរបស់សមាគម ធានានូវទិសដៅនិងការណែនាំត្រឹមត្រូវរបស់សមាគម។

អត្ថន័យពិសេស

ដោយផ្តើមពីបំណងប្រាថ្នាចង់ចូលរួមជាមួយអង្គការមិត្តភាពប្រជាជនដើម្បីបន្តរឹតបន្តឹងមិត្តភាពវៀតណាម - កម្ពុជា សមាគម Chua Thap ខាងជើងបាន ផ្លាស់ប្តូរជាមួយសមាគមមិត្តភាពវៀតណាម - កម្ពុជាហើយបានទទួលការគាំទ្រនិងនិងការលើកទឹកចិត្តដើម្បីបង្កើតអង្គការមួយ ចូលរួមជាមួយសមាគមមិត្តភាពវៀតណាម - កម្ពុជា។

ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោក Vu Mao វាយតម្លៃខ្ពស់ចំពោះការបង្កើតសមាគមមិត្តភាព Chua Thap

លោក  Vu Mao ប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាមបានមានប្រសាសន៍ថា ការបង្កើតសមាគម Chua Thap ភាគខាងជើងមានអត្ថន័យពិសេស។ នាប៉ុន្មានឆ្នាំកន្លងទៅ សមាគមមិត្តភាពវៀតណាម - កម្ពុជាបានបង្កើតអង្គការរបស់ខ្លួននៅតាមខេត្តក្រុងចំនួន ៤០។ ហើយសមាគមនេះនឹងត្រូវបានបង្កើតឡើងជាស្ពានដ៏សំខាន់មួយដើម្បីជួយពង្រឹងចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា។

យោងតាមប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម ថ្នាក់ដឹកនាំសមាគម នឹងត្រូវទទួលខុសត្រូវផងដែរដើម្បីជួយដល់សមាគមមិត្តភាព Chua Thap និងសមាជិករបស់ខ្លួនផងដែរ៕

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll