Trending now
វៀតណាមនិងកម្ពុជា បន្តជំរុញនិងពង្រីកចលនា “បណ្ដុះពន្លកមិត្តភាព”
នារសៀលថ្ងៃទី ២៦ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមន៍មិត្តភាពកម្ពុជា- វៀតណាមដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ពង្រឹងការអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពី អត្ថន័យ និងសារៈសំខាន់នៃការថែរក្សា និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពវៀតណាម-កម្ពុជា
នារសៀលថ្ងៃទី១៦ ឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបគណៈប្រតិភូវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក មាស ស៊ីណា អនុរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជាក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
លើកកម្ពស់ការអប់រំស្តីពីចំណងសាមគ្គីមិត្តភាពប្រពៃណីរវាងវៀតណាមនិងកម្ពុជា
នាព្រឹកថ្ងៃទី១ មករា នៅទីក្រុង Bac Ninh ខេត្ត Bac Ninh មជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា បានបើកកិច្ចប្រជុំពេញអង្គលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមសមាគមនីតិកាលទី៥ អាណត្តិ ២០២១-២០២៦ ដើម្បីបូកសរុបលទ្ធផលការងារនៃសមាគមនៅឆ្នាំ២០២២ និងកំណត់ទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំ២០២៣។
«អាស័យដ្ឋានប្រវត្តិសាស្រ្ត» ដើម្បីអប់រំប្រពៃណីសម្រាប់យុវជនជំនាន់ក្រោយអំពីចំណងមិត្តភាពវៀតណាម - កម្ពុជា
នៅថ្ងៃទី១០ ខែតុលា គណៈប្រតិភូមន្ត្រីជាន់ខ្ពស់កម្ពុជាបានទៅទស្សនកិច្ចនៅសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រនៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន នៅស្រុក Loc Ninh ខេត្ត Binh Phuoc ប្រទេសវៀតណាម។
កាសែត Vientiane Mai (ឡាវ) ស្ងើចសរសើរទំនាក់ទំនងមិត្តភាពដ៏មហិមារវាងវៀតណាម និងឡាវ
កាសែត Vientiane Mai កាលពីថ្ងៃទី៦ ខែតុលា បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “ក្រឡេកមើលឡើងវិញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការឡាវ-វៀតណាម” ដែលសង្កត់ធ្ងន់លើអត្ថន័យសំខាន់នៃទំនាក់ទំនងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
វៀតណាម និងកម្ពុជាប្តេជ្ញាពង្រឹង និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី
យុគសម័យ - កាលពីថ្ងៃទី៥ ខែកញ្ញា គណៈប្រតិភូនៃស្ថានទូតកម្ពុជាប្រចាំប្រទេសអាល្លឺម៉ង់ ដឹកនាំដោយឯកអគ្គរាជទូតកម្ពុជានៅអាល្លឺម៉ង់លោកស្រី Savny Phen បានអញ្ជើញទៅដល់ស្ថានទូតវៀតណាមប្រចាំទីក្រុងប៊ែរឡាំង នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរខួបលើកទី ៧៧ នៃទិវាបុណ្យជាតិវៀតណាមនិង ខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-កម្ពុជា និងដើម្បីអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-វៀតណាមឆ្នាំ២០២២ ។
កម្ពុជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងការអភិវឌ្ឍរបស់វៀតណាម និងទំនាក់ទំនងមិត្តភាពទ្វេភាគី
នាយប់ថ្ងៃទី១ ខែកញ្ញា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ពិធីអបអរសាទរខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី២ កញ្ញា ១៩៤៥ / ថ្ងៃទី២ កញ្ញា ២០២២) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក កក់ក្តៅ ក្នុងឱកាស “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២”។
យុវជនជំនាន់ក្រោយ ជាកម្លាំងដ៏សំខាន់រួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា
យុគសម័យ - យុវជនជំនាន់ក្រោយគឺជាកម្លាំងដ៏សំខាន់ដែលរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងវៀតណាម ឡាវ និងកម្ពុជា។ ក្នុងរយៈពេលកន្លងមក ព្រឹត្តិការណ៍ជាច្រើនដែលភ្ជាប់យុវជននៃប្រទេសទាំងបីបានប្រព្រឹត្តទៅដោយមានសកម្មភាពជាក់ស្តែង និងមានប្រយោជន៍ជាច្រើន។
រឹតចំណងមិត្តភាពវៀតណាម-កម្ពុជាកាន់តែល្អប្រពៃថែមទៀត
យុគសម័យ - “សាបព្រោះគ្រាប់ពូជមិត្តភាព” គឺជាឈ្មោះចលនាដែលបង្កើតឡើងដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា។ ឈ្មោះនោះក្នុងពេលជាមួយគ្នានេះបង្ហាញពីជំនឿ និងការរំពឹងទុកក្នុងជំនាន់វ័យក្មេង ពោលគឺ “គ្រាប់ពូជ” នៃមិត្តភាពនឹងជាកម្លាំងដ៏សំខាន់ រួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជានាពេលអនាគត។
ការផ្លាស់ប្តូរវប្បធម៌រឹតចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា
យុគសម័យ - វប្បធម៌ និងសិល្បៈ គឺជាស្ពានមួយក្នុង ចំណោមស្ពានតភ្ជាប់ទំនាក់ទំនងការទូត និងចំណងមិត្តភាពរវាងប្រជាជនទាំងពីរវៀតណាម និងកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរបានប្រព្រឹត្តទៅយ៉ាងទៀងទាត់ ជួយប្រជាជននៃប្រទេសទាំងពីរចែករំលែកភាពស្រដៀងគ្នា បង្កើនការយោគយល់គ្នាទៅវិញទៅមក និងបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យនានា នយោបាយ សេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ។
វៀតណាម និងឡាវបានរួមចំណែកយ៉ាងធំធេងក្នុងដំណើរការកសាងសហគមន៍អាស៊ាន
យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី 55 នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំនៅឡាវ មានបទសម្ភាសន៍ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumasay Kommasith អំពីការរួមចំណែករបស់វៀតណាម និងឡាវ ក្នុង អាស៊ាន ក៏ដូចជាអ្វីដែលអាស៊ានត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាប្រឈម និងបញ្ហាថ្មីៗ ដើម្បីការពារតួនាទីមជ្ឈភាពរបស់ប្លុកនាពេលខាងមុខ។
សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា៖ ការរៀបរាប់នៃវត្ថុដាក់តាំងបង្ហាញ
យុគសម័យ - កម្រងបទចម្រៀង និងថាសម៉ាស៊ីនច្រៀងរបស់ប្រមុខរដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានដល់ទាហាន Truong Son; អត្តសញ្ញាណប័ណ្ណរបស់លោក Nguyen The Bon - មេបញ្ជាការកងពលធំលេខ ៧ វិទ្យុរបស់លោកឧត្តមសេនីយ៍ទោ Nguyen Chuc... ទាំងនេះគឺជាវត្ថុបុរាណក្នុងចំណោមរូបភាព វត្ថុនិងឯកសារជាង ២០០ ដែលដាក់តាំងក្នុងការតាំងពិព័រណ៌ “សាមគ្គីភាព និងមិត្តភាពវៀតណាម - កម្ពុជា”។
លើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងក្រិក
នាព្រឹកថ្ងៃទី១៨ ឧសភា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou។
វត្តពិទូឃោសរង្សីថែរក្សាវប្បធម៌ខ្មែរ និងពូនជ្រំចំណងមិត្តភាពវៀតណាម-កម្ពុជា
ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី២ ខែមេសា លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ និងលោកជំទាវ បានទៅជូនពរព្រះតេជគុណ Ly Hung អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុង Can Tho និងជាព្រះចៅអធិការវត្តពិទូឃោសរង្សី រួមជាមួយសមណសិស្សទាំងឡាយ។
អបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឈីលី
យុគសម័យ - នាយប់ថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងហាណូយ សហភាពអង្គការមិត្តភាពវៀតណាម និងក្រសួងការបរទេសវៀតណាមបានសហការរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម និងឈីលី (២៥ មីនា ១៩៧១ - ២៥ មីនា ឆ្នាំ ២០២១)។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញមកសួរសុខទុក្ខកម្មាភិបាលនិងបុគ្គលិកស្ថានទូតវៀតណាមប្រចាំកម្ពុជានិងសហគមន៍ជនវៀតណាមនៅកម្ពុជា
យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកនៃស្ថានទូតវៀតណាម តំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ពីស្មារតីនៃការគាំទ្រ និងប្រកៀកស្មាគ្នារវាងកម្ពុជា-វៀតណាម
ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នេះជាដំណើរទស្សនកិច្ចដំបូងរបស់ប្រមុខរដ្ឋវៀតណាមនៅកម្ពុជា បន្ទាប់ពីក្បាលម៉ាស៊ីនដឹកនាំជាន់ខ្ពស់ត្រូវបានពង្រឹងនៅមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងឱកាសនេះ អ្នកសារព័ត៌មាននៃវិទ្យុផ្សាយសម្លេងវៀតណាមមានបទសម្ភាសន៍ជាមួយលោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម អំពីអត្ថន័យនៃដំណើរទស្សនកិច្ចក៏ដូចជាចំណុចលេចធ្លោនានាក្នុងទំនាក់ទំនងរវាង វៀតណាម-កម្ពុជានាបច្ចុប្បន្ន។ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តតាមដានស្ដាប់។
ឯកអគ្គរដ្ឋទូត Nguyen Huy Tang៖ ទំនាក់ទំនងវៀតណាម-កម្ពុជាកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ
យុគសម័យ - តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វៀតណាម មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០២១។
Nhận lời mời của Quốc vương Campuchia Norodom Sihamoni, Chủ tịch nước Nguyễn Xuân Phúc sẽ dẫn đầu đoàn đại biểu cấp cao Việt Nam thăm chính thức Vương quốc Campuchia từ ngày 21-22/12/2021.
វៀតណាម-កម្ពុជា ពិធីបុណ្យ «បណ្តុះពន្លកមិត្តភាព»វៀតណាមកម្ពុជា
យុគសម័យ - នាព្រឹកថ្ងៃទី១២ ខែធ្នូ គណៈកម្មាធិការមជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជាបានប្រារព្ធពិធីបុណ្យ “បណ្តុះពន្លកចំណងមិត្តភាព” វៀតណាម-កម្ពុជា។
ពិធីបុណ្យកឋិនទានរបស់ជនជាតិខ្មែរ
បុណ្យកឋិនទាន (ឬដែលបានហៅថា បុណ្យថ្វាយប្រគេនត្រៃចីវរឬបុណ្យ ថ្វាយប្រគេនផ្កា) របស់បងប្អូនជនជាតិខ្មែរ ជាទិវាបុណ្យទានដ៏សំខាន់មួយរបស់ ពុទ្ធសាសនានិកាយថេរវាទ។ ជារៀងរាល់ឆ្នាំ ក្នុងចន្លោះរយៈពេលចាប់ពីថ្ងៃទី១៥ រោច ខែស្រាពណ៌ ដល់ថ្ងៃទី១៥ កើតខែភទ្របទ តាមច័ន្ទគតិ បងប្អូនជនជាតិខ្មែរ ណាមបូ និងពុទ្ធបរិស័ទនិកាយថេរវាទ តែងតែប្រារព្ធពិធីបុណ្យកឋិនទានយ៉ាង អធឹកអធម ក្នុងបំណងបួងសួងសុំឲ្យមានក្ដីសុខសាន្តដល់ភូមិស្រុក មនុស្សរាល់គ្នា អាកាសធាតុអំណោយផល រដូវទទួលបានផលច្រើន ហើយគោរពថ្វាយប្រគេន ត្រៃចីវរ គ្រឿងបរិក្ខារប្រើប្រាស់ដល់ព្រះសង្ឃ។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។