សប្តាហ៍វប្បធម៌កម្ពុជាឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅទីក្រុង Can Tho

08:15 2019/11/08

យុគសម័យ - ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកាខាងមុខ “សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម” ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅទីក្រុង Can Tho។ នេះគឺជាសកម្មភាពមួយដែលត្រូវបានរៀបចំឡើងដោយ ក្រសួងវប្បធម៍ កីឡា និងទេសចរណ៍វៀតណាម សហការជាមួយក្រសួងវប្បធម៍និងសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។

សប្តាហ៍វប្បធម៌កម្ពុជាឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅទីក្រុង Can Tho

របាំព្រះនាងអប្សរាដ៏ល្បីឈ្មោះនៅកម្ពុជា (រូបថត៖ VGP.vn)

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅដោយមានសកម្មភាពជាច្រើនដូចជា ការតាំងពិព័រណ៍រូបថត “បេតិកភណ្ឌវប្បធម៌កម្ពុជា” នៅសារមន្ទីរទីក្រុង Can Tho  ដោយណែនាំរូបថតចំនួន ៥០ ស្លឹកស្តីអំពីវប្បធម៌ ទឹកដី ប្រជាជន និងធម្មជាតិតាមរយៈបេតិកភ័ណ្ឌវប្បធម៌រូបីយ និងអរូបីយនៃប្រទេសកម្ពុជា  និងពិធីបើក “សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម” (ថ្ងៃទី១៩ ខែវិច្ឆកា)។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សកម្មភាពនានាដូចជាសប្តាហ៍វប្បធម៍កម្ពុជានៅវៀតណាម និង សប្តាហ៍វប្បធម៍វៀតណាមនៅកម្ពុជា ត្រូវបានរក្សាជាទៀងទាត់ ដើម្បីរួមចំណែកបង្កើនការយល់ដឹងគ្នាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះមានគោលបំណងចង់ផ្សព្វផ្សាយវប្បធម៌របស់ទឹកដីនិងប្រជាជនកម្ពុជាដល់ប្រជាជនវៀត ណាមនិយាយារួម និងទីក្រុង Can Tho និយាយដោយឡែក ព្រមទាំង ជំរុញទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជាផងដែរ៕

(យោងតាម baochinhphu.vn បកប្រែដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll