ទីក្រុង Hai Phong និងក្រសួងការបរទេសបានប្រគល់ម៉ាសពេទ្យដល់ប្រទេសមួយចំនួន

15:57 2020/06/24

យុគសម័យ - នាព្រឹកថ្ងៃទី ២៤ មិថុនា នៅផ្ទះសំណាក់រដ្ឋាភិបាល គណៈកម្មាធិការប្រជាជនទីក្រុង Hai Phong សហការជាមួយក្រសួងការបរទេសបានរៀបចំពិធីប្រគល់ម៉ាសពេទ្យនៃទីក្រុង Hai Phong ដល់ប្រទេសមួយចំនួនដែលរងផលប៉ះពាល់ពីការរីករាលដាលនៃ COVID - 19 ។

ទីក្រុង Hai Phong និងក្រសួងការបរទេសបានប្រគល់ម៉ាសពេទ្យដល់ប្រទេសមួយចំនួន
ប្រតិភូចូលរួមពិធីប្រគល់ម៉ាសពេទ្យថតរូបរួម។ (ប្រភព៖ baoquocte)

ថ្លែងនៅក្នុងពិធីនេះលោក Nguyen Van Thanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងមកវៀតណាមមានសកម្មភាពគាំទ្រនិងសហប្រតិបត្តិការជាមួយប្រទេសនិងអង្គការដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 និងត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីសំណាក់មិត្តភក្តិអន្តរជាតិ។ ទីក្រុង Hai Phong ដែលជាកំពង់ផែសមុទ្រនៃខេត្តភាគខាងជើងនៃប្រទេសវៀតណាមបានខិតខំអស់ជាច្រើនឆ្នាំដើម្បីជំរុញកិច្ចការបរទេសជាទូទៅកិច្ចសហប្រតិបត្តិការអន្តរជាតិជាពិសេសពង្រឹងតួនាទីរបស់ខ្លួន និងការទទួលខុសត្រូវចំពោះបញ្ហាសកល។

លោក Thanh បានសង្កត់ធ្ងន់ថា៖ ទីក្រុង  Hai Phong ចង់បង្ហាញពីសាមគ្គីភាពជាមួយប្រជាជនពិភពលោកតាមរយៈការបរិច្ចាគម៉ាសពេទ្យដល់ប្រជាជននៅប្រទេសមួយចំនួនដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាត ។ ការបរិច្ចាគនេះក៏បង្ហាញពីការទទួលខុសត្រូវចំពោះបញ្ហាសកលនៃទីក្រុង​ Hai Phong។

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Quang Hieu បានបញ្ជាក់ថា៖ ក្នុងនាមជាប្រទេសមួយដែលបានឆ្លងកាត់ការប្រយុទ្ធប្រឆាំងយ៉ាងលំបាកនឹង ជំងឺរាតត្បាត COVID - 19 ចាប់តាំងពីដើមឆ្នាំមក ប្រទេសវៀតណាមមានការយល់ដឹងនិងចែករំលែកយ៉ាងខ្លាំងជាមួយនឹងការខាតបង់ដែលប្រជាជន ប្រទេសកំពុងឆ្លងកាត់។ ទោះបីមានធនធាននៅមានកំរិតក៏ដោយក៏វៀតណាមបានប្រឹងប្រែងចូលរួមគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

(ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll