ប្រទេសវៀតណាមផ្ញើសារលិខិតសាកសួរសុខទុក្ខអំពីស្ថានភាពភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់កំពុងកើតឡើង នៅតំបន់ជាច្រើននៃព្រះរាជាណាចក្រកម្ពុជា

11:08 2020/10/19

យុគសម័យ - លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ចូលរួមរំលែកទុក្ខចំពោះការបាត់បង់ដ៏ធំធេងរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះជឿជាក់ថា ក្រោមការដឹកនាំនិងការយកចិត្តទុកដាក់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជានឹងជំនះនូវការលំបាក នាពេលបច្ចុប្បន្ន។

ប្រទេសវៀតណាមផ្ញើសារលិខិតសាកសួរសុខទុក្ខអំពីស្ថានភាពភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់កំពុងកើតឡើង នៅតំបន់ជាច្រើននៃព្រះរាជាណាចក្រកម្ពុជា

បានដឹងអំពីដំណឹងថា ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់​កំពុងកើតឡើង នៅតំបន់ជាច្រើន​នៃព្រះរាជាណាចក្រកម្ពុជា​ដែល​កំពុងបង្កការខូចខាត​អំពី​មនុស្សនិងទ្រព្យសម្បត្តិ​យ៉ាងច្រើន នៅខេត្ត ទីក្រុងចំនួន ១៩ ក្នុងចំណោមខេត្ត ទីក្រុងចំនួន ២៥ នៃប្រទេស​កម្ពុជា នៅថ្ងៃទី ១៨ ខែតុលា ​លោកនាយករដ្ឋមន្រ្តី​ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ​បានផ្ញើសារលិខិត សាកសួរសុខទុក្ខ​ជូនទៅដល់ លោកនាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្នុងលិខិតនេះ លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់​របស់ប្រជាជនកម្ពុជា និងជឿជាក់ថា​ក្រោមការដឹកនាំនិងការ​យក​ចិត្ត​ទុកដាក់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ ប្រជាជនកម្ពុជានឹងជំនះនូវការ​លំបាក នាពេលបច្ចុប្បន្ន។

 

ប្រជាជនជម្លៀសចេញពីតំបន់លិចទឹកក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២០ ។ (រូបថត៖ AFP / VNA)

 

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៦ ខែតុលា​ ទឹកជំនន់បានជះ​ឥទ្ធិពលដល់ក្រុង / ស្រុកចំនួន ៧១ និងឃុំ / សង្កាត់ចំនួន ២៨៣ ក្នុងនោះខេត្តចំនួន ១៩ ក្នុងចំណោមខេត្តចំនួន ២៥ រួមមាន រាជធានីភ្នំពេញ​ ​ខេត្តពោធិ៍សាត់​ ខេត្តប៉ៃលិន​ខេត្តបន្ទាយមានជ័យ ខេត្ត​បាត់ដំបង ខេត្តស្វាយរៀង​ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ​ខេត្តតាកែវ ​ខេត្តកំពង់ស្ពឺ​ខេត្តមណ្ឌលគីរី ខេត្តព្រះសីហនុ​ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តកណ្តាល​ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ។

យោងតាមគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ នៅប្រទេសកម្ពុជា ប្រជាជនចំនួន ៥៣.១៦៩ គ្រួសារ (ស្មើនឹង ២១២.៦៧៦ នាក់) បានរងគ្រោះដោយសារទឹកជំនន់​ប្រជាជនប្រមាណ ២៥.១៩២ នាក់ត្រូវជម្លៀសទៅ​កន្លែងមានសុវត្ថិភាព./.
(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll