សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំនិងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារប្រទេស CLMTV ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ

11:37 2019/09/11

ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីអំពីការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារ លើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោយប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស CLMTV» នៅថ្ងៃទី១៦-១៧ ខែកញ្ញាខាងមុខនេះ នាខេត្តសៀមរាប-អង្គរ។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំនិងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារប្រទេស CLMTV ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារប្រទេស CLMTV ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ ដែលបណ្តាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទ ថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

គោលបំណងដ៏ចំបងរបស់សន្និសីទ គឺដើម្បីពិភាក្សាស្វែងរកក្របខ័ណ្ឌរួមមួយ ពាក់ព័ន្ធនឹងការធ្វើចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV ដូចជា៖

* លើកកម្ពស់បន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការលើវិស័យការងារ ក្នុងប្រទេស CLMTV

* ជំរុញឲ្យមានការបន្តការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងចំណោមប្រទេស CLMTV ពាក់ព័ន្ធនឹងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ជាពិសេសចល័តភាព នៃរបបសន្តិសុខសង្គម

* ពិភាក្សាឲ្យមានការឯកភាពគ្នាលើយន្តការរួមមួយ ដើម្បីឈានទៅកំណត់អំពីការអនុវត្តចល័តភាព នៃរបបសន្តិសុខសង្គមនាពេលអនាគត

* ធ្វើការឆ្ពោះទៅកាន់ការរៀបចំក្របខ័ណ្ឌរួមមួយ សម្រាប់ប្រទេស CLMTV ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍៕

(សរុបដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: cpp.org.kh និង​ freshnews)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll