Trending now

វីរុស​កូ​រ៉ូ​ណា​៖ សម្ដេច ហ៊ុន សែន នឹង​ទៅ​ទីក្រុង​វូ​ហាន នៅ​ថ្ងៃទី​៥ កុម្ភៈ​

14:56 | 04/02/2020

សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​ទីក្រុង​វូ​ហាន ដែល​កំពុង​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស នៅ​ថ្ងៃទី​៥ កុម្ភៈ​ ដើម្បី​សួរសុខទុក្ខ​និស្សិត​ខ្មែរ នៅ​ទីនោះ​។​

សម្ដេច ហ៊ុន សែន នឹង​ទៅ​ទីក្រុង​វូ​ហាន នៅ​ថ្ងៃទី​៥ កុម្ភៈ​ (thmeythmey.com)

ពី​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ក្រោយ​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០​នៅ​ថ្ងៃទី​៤ មករា ប្រមុខ​រដ្ឋាភិបាល បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖« នៅ​ថ្ងៃស្អែក​ទី​៥​កុម្ភៈ​សម្តេច​បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ចិន​រួចហើយ​ថា សម្តេច​នឹង​អញ្ជើញ​ទៅសួរសុខទុក្ខ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​វូ​ហាន ដើម្បី​បង្ហាញ​ពី​ភាពកក់ក្តៅ និង​ដើម្បី​កុំ​ឲ្យ​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូ​ហាន​មានការ​ភ័យខ្លាច ចំពោះ​ការឆ្លង​ឬការកើត​រីក​រាលដាល នៃ​ជំងឺ​ប្រភេទ​ថ្មី​កូ​រ៉ូ​ណាវី​រ៉ុ​ស​»​។​

គិត​ត្រឹម​ម៉ោង​១៖៤០​នាទី​រសៀល ថ្ងៃទី​៤ កុម្ភៈ​នេះ មាន​អ្នកស្លាប់​ចំនួន​៤២៧​នាក់ ក្នុងនោះ​ចិន ៤២៦​នាក់ (​ហុងកុង​១​នាក់​) និង​១​នាក់​ទៀត​នៅ​ហ្វីលីពីន ខណៈ​អ្នកជំងឺ​ជាង​២​ម៉ឺន​នាក់​កំពុង​សម្រាក​ព្យាបាល​កូ​រ៉ូ​ណា​វីរុស​នេះ៕

(ប្រភពព័ត៌មាន: thmeythmey.com)

ព័ត៌មានថ្មីៗ

លោក Nguyen Thanh Nghi៖ ការចូលរួមចំណែករបស់គណៈកម្មាធិការនឹងមានសារៈសំខាន់ក្នុងការអនុវត្តសេចក្តីសម្រេចរបស់សមាជជាតិលើកទី១៤ ដោយជោគជ័យ។
ការទូតរវាងប្រជាជន និងប្រជាជន៖ការផ្លាស់ប្តូរដើម្បីឈានទៅដល់គោលដៅបន្ថែមទៀត
សូមអញ្ជើញជីដូនជីតាមកទទួលទានអាហារឆ្នាំថ្មី
ពីមិត្តភាពទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង៖ ចំណុចសំខាន់ៗនៃការទូតរវាងប្រជាជន និងប្រជាជនក្នុងឆ្នាំ ២០២៥
នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ