Trending now

សម្ដេច ហ៊ុន សែន នឹងចូលរួមប្រជុំកំពូលមេគង្គ-ឡានឆាង ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» នៅថ្ងៃទី២៤ សីហា

08:57 | 16/08/2020

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហា។ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ដ្រីឡាវ ដែលជាសហប្រធានកិច្ចប្រជុំជាមួយលោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិនដឹកនាំកិច្ចប្រជុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ សីហា។

សម្ដេច ហ៊ុន សែន នឹងចូលរួមប្រជុំកំពូលមេគង្គ-ឡានឆាង ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» នៅថ្ងៃទី២៤ សីហា

មូលបទ «​ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម​»​នេះ គឺ​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ នឹង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព​ដែល​សម្រេចបាន​ស្របតាម​ទិសដៅ​នៃ​សេចក្ដីថ្លែងការណ៍​សាន់​យ៉ា​ឆ្នាំ​២០១៦ ,​សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ឆ្នាំ​២០១៨ និង​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល​៥​ឆ្នាំ ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២) រួមទាំង​ការកំណត់​ទិសដៅ​អនាគត​សម្រាប់​ការពង្រីក​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​បន្ថែម​នូវ​ទំនុកចិត្ត​ទៅវិញទៅមក ក៏ដូចជា​ពង្រឹង​ភាពជា​ដៃគូ​ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​។

​បើតាម​ក្រសួងការបរទេស​កម្ពុជា ថ្នាក់ដឹកនាំ​ទាំងអស់ ក៏​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង ក្នុងការ​ដោះស្រាយ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ និង​ការលើកកម្ពស់​ការស្តារ​សេដ្ឋកិច្ច​-​សង្គម​ក្រោយ​ជំងឺ​កូ​វីដ​-១៩​។​

«​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣​នេះ នឹង​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​សន្តិភាព​ប្រកបដោយ​និរន្ត​ភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង​នៅ​តំបន់​មេគង្គ​-​ឡាន​ឆាង ក៏ដូចជា ការលើកកម្ពស់​សន្តិ​សហ​វិជ្ជមាន ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​»​។ នេះ​បើតាម​ក្រសួងការបរទេស​៕

(ប្រភពព័ត៌មាន: thmey thmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ