Trending now

សម្ដេច ហ៊ុន សែន ជំរុញឱ្យពន្លឿនដំណើរការខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដើម្បីផលប្រយោជន៍រួម

16:51 | 25/08/2020 (បូកសរុបដោយឌីណា)

យុគសម័យ - សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ពន្លឿនដំណើរការខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដើម្បីផលប្រយោជន៍រួម។ សម្ដេចថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហា។

សម្ដេច ហ៊ុន សែន ជំរុញឱ្យពន្លឿនដំណើរការខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដើម្បីផលប្រយោជន៍រួម ។ (រូបថត៖ Thmey Thmey.ocm)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) តាមប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ ។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដែលមានលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ។ សមាជិកនៃឡានឆាង-មេគង្គគឺមានប្រទេស ៦ដូចជា ៖ កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និងចិន។

​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ក្នុង​បរិបទ​ដែល​កំណើនសេដ្ឋកិច្ច​សក​ល​កំពុង​ធ្លាក់ចុះ ដោយសារ​បញ្ហា​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ ការបង្កើត​និង​រក្សា​ឱ្យបាន​នូវ​ប្រភព​កំណើន​ថ្មី​នៅក្នុង​តំបន់ ជា​កត្តាចាំបាច់​បំផុត​ដែល​មិនអាច​ខ្វះ​បាន ដើម្បី​គេចផុត​ពី​វិបត្តិ​។ ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នេះ សម្ដេច ហ៊ុន សែន យល់ឃើញថា មានតែ​ការរៀបចំ​ខ្សែ​ក្រ​វ៉ាត​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង ដើម្បី​ត​ភ្ជាប់​ទៅ​សកលលោក​។​

«​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការសម្រេច​ឱ្យបាន​នូវ ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង ដែល​នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ថ្មី​នៃ​កំណើន​សម្រាប់​អនុតំបន់​មេគង្គ​-​ឡាន​ឆាង ក្នុង​ការជំរុញ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព ការតភ្ជាប់ និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ការធ្វើសមាហរណកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៃ​អនុតំបន់​ចូលទៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​សកល​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​ ​ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល ក៏​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង រយៈពេល​វែង​នៃ​អនុតំបន់​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ក៏បាន​អនុម័ត​លើ​សេចក្តីថ្លែងការណ៍​ក្រុង​វៀងចន្ទន៍​នៃ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ និង​បានកត់សម្គាល់​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៨ និង​២០១៩ នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​រយៈ​ពេល​ប្រាំ​ឆ្នាំ ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២)​។ នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​សូលី​ត និង​លោក លី ខឹ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន ដែលជា​សហប្រធាន​កិច្ចប្រជុំ​នេះ ក៏បាន​អនុម័ត​លើ​សេចក្តីប្រកាស​ស្តីពី​កិច្ចសហប្រតិបត្តិការ​នៃ​ការធ្វើ​សហកម្ម​រវាង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង​ច្រករបៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ថ្មី​តាម​ផ្លូវគោក​-​សមុទ្រ​។​

​សម្ដេច ហ៊ុន សែន គាំទ្រ​គ្រប់​វិធាន​ការដែល​មានចែង​ក្នុង​សេចក្តីប្រកាស​របស់​សហ​ប្រធាន ដែល​បានអនុម័ត​នេះ​។ «​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ស្នើឱ្យ​មានការ​ផ្តួចផ្តើម​យន្តការ​តាមដាន និង​វាយតម្លៃ​ច្បាស់លាស់ លើ​ការអនុវត្ត​វិស័យ​អាទិភាព​នីមួយៗ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង​ការអនុវត្ត​គម្រោង​ចាប់តាំងពី​ពេលដែល​ដាក់ឱ្យ​ដំណើរការ​នូវ​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​ក្នុង​ឆ្នាំ​២០១៦​មក សំដៅ​នាំមក​នូវ​ការអភិវឌ្ឍ​ជាក់ស្តែង និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន »​។ នេះ​ជា​លើកឡើង​របស់​នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា​។​

​ថ្នាក់ដឹកនាំ មេគង្គ​-​ឡាន​ឆាង ក៏បាន​ដំឡើង​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​មេគង្គ​-​ឡាន​ឆាង ទៅជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី និង​ការចែករំលែក​ព័ត៌មាន​ជលសា​ស្ត្រ​នៃ​ទន្លេ​ឡាន​ឆាង​រយៈពេល​ពេញ​មួយឆ្នាំ​របស់​ចិន​ទៀតផង​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR