Trending now

ជំរុញការធ្វើសមាហរណកម្មនិងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

10:10 | 08/12/2021 យោងតាមវិឡូសំលេងវៀតណាម

វេទិកាសម្រាប់កិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡានឆាង ក្រោមមូលបទ «សហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមនិងជំរុញការអភិវឌ្ឍរួម» លើកទី២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ទី៨ ខែធ្នូ តាមទម្រង់អនឡាញ។

ប្រទេសកម្ពុជាទទួលបាន ១២គម្រោង ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបាន ១២គម្រោង ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ឆ្នាំ២០២១
សម្ដេច ហ៊ុន សែន ជំរុញឱ្យពន្លឿនដំណើរការខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដើម្បីផលប្រយោជន៍រួម សម្ដេច ហ៊ុន សែន ជំរុញឱ្យពន្លឿនដំណើរការខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដើម្បីផលប្រយោជន៍រួម
រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha។
រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha។

ថ្លែងនៅវេទិកា រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha បានសង្កត់ធ្ងន់ ថា៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គួរតែកសាង ផែនការអភិវឌ្ឍចម្រុះប្រកបដោយចីរភាពសម្រាប់អាងទន្លេទាំងស្រុង ដោយឈរលើ ការពិនិត្យមើលលក្ខណៈជាក់ស្ដែង និងផលប្រយោជន៍នៃប្រទេសសមាជិកនីមួយៗ; ពង្រឹងទំនាក់ទំនងភាពជាដៃគូរវាងបណ្ដារដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់ រួមទាំង អង្គការតំបន់និងអន្តរជាតិ សហគមន៍ វិទ្យាសាស្ត្រ អាជីវកម្ម និងសង្គមស៊ីវិល។

ទន្ទឹម នឹងនោះ គោលនយោបាយនិងប្រតិបត្តិការគ្រប់គ្រងធនធានទឹក ត្រូវស្របតាមគោល ដៅរបស់ថ្នាក់ដឹកនាំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាការស្ដារ សេដ្ឋកិច្ចបៃតងឡើងវិញក្រោយកូវីដ-១៩ ការអភិវឌ្ឍប្រកបដោយចីរភាពដោយឈរ លើគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការសន្យា នានា ដែលបានដាក់ចេញនៅកិច្ចប្រជុំលើកទី២៦បណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់ អង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ (COP២៦)។ វៀតណាមសន្យាថា នឹង សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសផ្សេងៗដើម្បីអនុវត្តន៍សេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសសមាជិក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បី ទន្លេមេគង្គ-ឡានឆាងក្លាយទៅជាទន្លេនៃខឿនវប្បធម៌នានាពោរពេញទៅដោយអត្តសញ្ញាណ នៃភាពស្អិតរមួត ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ។

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។ (រូបថត៖ dapnews)
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។ (រូបថត៖ dapnews)

ថ្លែងក្នុងពិធីបើក នៃវេទិកាខាងលើ លោករដ្ឋមន្រ្តី បានលើកឡើងអំពីសារសំខាន់ នៃទន្លេមេគង្គ-ឡានឆាង ដែលផ្តល់នូវធនធានទឹក និងធនធានពាក់ព័ន្ធ សម្រាប់ជួយជំរុញ ដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមសម្រាប់បណ្តាប្រទេសតាមដងទន្លេ ក៏ដូចជា ទ្រទ្រង់ដល់ជីវភាពរស់នៅ និងសុខមាលភាព នៃប្រជាជនក្នុងអាងទាំងមូល។

លោក រដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដោយសារតែបញ្ហាប្រឈម រួមមាន ៖ កំណើនប្រជាជន ការកើនឡើងនូវតម្រូវការសម្រាប់សន្តិសុខទឹក ស្បៀងអាហារ និងថាមពល នៅក្នុងបណ្តាប្រទេសតាមដងទន្លេ និង ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងអាង គួបផ្សំ នឹងផលប៉ះពាល់ និងហានីភ័យ នៃការប្រែប្រួល អាកាសធាតុ ដែលកើតឡើង បាននឹងកំពុងដាក់សម្ពាធមកលើធនធាន និងនិរន្តរភាពទន្លេ ដែលនេះ ជាទំនួលខុសត្រូវរួម របស់ប្រទេស តាមដងទន្លេទាំងអស់ ដែលចាំបាច់ត្រូវពង្រឹង កិច្ចសហប្រតិបត្តិការ តំបន់ និងត្រូវធ្វើការរួមគ្នា ឆ្ពោះទៅសម្រេចបាននូវ លទ្ធផលប្រកបដោយនិរន្តរភាព នៅក្នុងបរិបទធានាបាននូវសន្តិសុខទឹក ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់មេគង្គ-ឡានឆាង។

ជាងនេះទៅទៀត លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងសមិទ្ធិផលសំខាន់ៗ ដែលសម្រេចបាន រហូតមកទល់ពេលនេះ ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ដោយបានរួមចំណែក ជួយបណ្តាប្រទេសតាមដងទន្លេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយ ចីរភាព និងបានជួយនាំមកនូវវិបុលភាព ក្នុងតំបន់ប្រកបដោយផលិតភាព និងលទ្ធផលជាក់ស្តែង ដែលក្នុងនោះ ក៏រួមទាំងកិច្ច សហប្រតិបត្តិការធនធានទឹក ផងដែរ និងក៏បានគូសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្ត និង ការត្រៀម ខ្លួនរបស់កម្ពុជា ដើម្បីបន្តធ្វើការ កាន់តែជិត ស្និតក្នុងស្មារតី នៃការទទួលខុសត្រូវ រួមគ្នាឆ្ពោះទៅរកការសម្រេចបាននូវវិបុលភាពរួមគ្នា ជាមួយនឹងកំណើន ប្រកបដោយបរិយាប័ន្ន និងអនាគតប្រកប ដោយចីរភាពសម្រាប់ប្រទេស តាមដងទន្លេនីមួយៗ និងសម្រាប់តំបន់ ឡានឆាង-មេគង្គទាំងមូល រួមគ្នា ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម