Trending now

ប្រទេសកម្ពុជាទទួលបាន ១២គម្រោង ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ឆ្នាំ២០២១

09:44 | 10/06/2021 ឌីណា

នាថ្ងៃទី៨ ខែមិថុនា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាង (MLC) លើកទី ៦ បានប្រព្រឹត្តទៅដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។

កម្ពុជាអំពាវនាវឱ្យប្រទេសសមាជិកចំនួន ៦ ក្នុងកិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាងរឹតចំណងសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កម្ពុជាអំពាវនាវឱ្យប្រទេសសមាជិកចំនួន ៦ ក្នុងកិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាងរឹតចំណងសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
សម្ដេច ហ៊ុន សែន ជំរុញឱ្យពន្លឿនដំណើរការខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដើម្បីផលប្រយោជន៍រួម សម្ដេច ហ៊ុន សែន ជំរុញឱ្យពន្លឿនដំណើរការខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដើម្បីផលប្រយោជន៍រួម
ប្រទេសកម្ពុជាទទួលបាន ១២គម្រោង ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ឆ្នាំ២០២១

រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសមេគង្គ - ឡានឆាង (MLC) លើកទី ៦ អញ្ជើញថតរូបទុកជាអនុស្សាវរីយ៍។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់ថា នាពេល​ខាងមុខនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ MLC ក្នុងទិសដៅពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព ដោយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្តាប្រទេសជាសមាជិក ការកសាងសហគមន៍អាស៊ាន និងការអនុវត្តនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។ រដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់លើគោលការណ៍គ្រឹះនៃកិច្ចសហប្រតិបត្តិការរួមមាន ការ​មូលមតិគ្នាជាឯកឆន្ទ សមភាព ការពិគ្រោះយោបល់គ្នាទៅវិញទៅមក ការចែករំលែកផលប្រយោជន៍ ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ ក៏ដូចជាស្របតាមច្បាប់ និងបទបញ្ញត្តិរបស់ប្រទេសនីមួយៗ។ កិច្ចប្រជុំបានអនុម័តលើឯកសារចំនួន ៣ ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការក្នុងវិស័យឱសថបុរាណ។

ដូច្នេះ គម្រោងប្រមាណជាង៥០០ ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ឆ្នាំ២០២១ ត្រូវបានទទួលការពេញចិត្ត ពីសំណាក់ បណ្ដារដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាង ក្នុងនោះប្រទេសកម្ពុជាទទួលបាន ១២គម្រោង ដែលនាំឱ្យគម្រោងសរុប របស់កម្ពុជាកើនឡើងដល់ ចំនួន ៦៧។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពីលទ្ធផល​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៦ នៅទីក្រុងឆុងឈីង ប្រទេសចិន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា « រដ្ឋមន្រ្តីទាំងអស់បានសម្តែងនូវ ការពេញចិត្តចំពោះមូលនិធិពិសេសមេគង្គ-ឡានឆាង ចំពោះការគាំទ្រដល់គម្រោងប្រមាណជាង ៥០០ នៅក្នុងវិស័យជាច្រើន រួមមានធនធានទឹក កសិកម្ម អប់រំ ការកាត់បន្ថយភាពក្រីក្រ និងសុខាភិបាល ចាប់ពីពេលបង្កើតឡើង ព្រមទាំងបានកោតសរសើរប្រទេសទាំង៦ ដែលបានខិតខំប្រឹងប្រែងអនុវត្តគម្រោង ក្នុងអំឡុងពេលមានជំងឺរាតត្បាត»។

លិខិតដដែលបញ្ជាក់ថា «រដ្ឋមន្រ្តីទាំងអស់ក៏បានស្វាគមន៍ចំពោះបញ្ជីគម្រោង គាំទ្រដោយមូលនិធិពិសេសមេគង្គ-ឡានឆាងឆ្នាំ២០២១ ដែលក្នុងនោះគម្រោងរបស់កម្ពុជាមានចំនួន ១២ ត្រូវបានអនុម័ត ដែលនាំឱ្យគម្រោងសរុបរបស់កម្ពុជាកើនឡើងដល់ ចំនួន ៦៧» ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី