Trending now

ថ្នាក់ដឹកនាំមេគង្គ - ឡានឆាងបានប្តេជ្ញាចិត្តសហប្រតិបត្តិការខាងសេដ្ឋកិច្ច

11:17 | 25/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅថ្ងៃទី ២៤ ខែសីហា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ៣ បានរៀបចំ តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ក្នុងគោលបំណងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍ នាពេល អនាគតរបស់មេគង្គ - ឡានឆាង។

លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith បានអញ្ជើញ​ថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំនេះ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​)

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ ប្រទេសឡាវធ្វើ​ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដែលមានលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ។ សមាជិកនៃមេគង្គ - ឡានឆាង​គឺមានប្រទេស ៦ ដូចជា ៖ កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និងចិន។

សេចក្តីថ្លែងការណ៍របស់សហប្រធាននៃអង្គប្រជុំនេះបានប្រកាសចេញ បន្ទាប់ពីកិច្ចប្រជុំនេះបានលើកឡើងថា ថ្នាក់ដឹកនាំនៃមេគង្គ -ឡានឆាង បានទទួលស្គាល់មេគង្គ -ឡានឆាង គឺជាយន្តការ​សហប្រតិបត្តិការក្នុងអនុតំបន់ថ្មី ដោយមានការពិគ្រោះយោបល់​ធ្វើឲ្យស៊ីជម្រៅ ការចូលរួមចំណែក​និងការចែករំលែក​ផល​ប្រយោជន៍​ក្នុងចំណោមបណ្តាប្រទេសរជាសមាជិកទាំង ៦ ការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និង​ការអភិវឌ្ឍឆ្លងកាត់ព្រំដែនក្នុងចំណោមប្រទេសក្នុងតំបន់ តាមរយៈការជំរុញពាណិជ្ជកម្មនិងការវិនិយោគ។

ថ្នាក់ដឹកនាំទាំងនោះបានសង្កត់ធ្ងន់ថាគំនិតផ្តួចផ្តើមរបៀងពាណិជ្ជកម្មតាមសមុទ្រ - ដីគោក​អន្តរជាតិ​ថ្មី​នឹ​ងពង្រីកនិងពង្រឹង​​ទំនាក់​ទំនងពហុភាគីរវាងអាស៊ីអាគ្នេយ៍និងអឺរ៉ុប -អាស៊ី​ តាមរយៈ តំបន់ ខាងលិចរបស់ប្រទេសចិន ដោយផ្តោតលើក្លាយជារបៀង ពាណិជ្ជកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ ដោយតភ្ជាប់​បណ្តាញផលិតកម្មក្នុងតំបន់និងបណ្តាញផ្គត់ផ្គង់ តាមរយៈ​ការភ្ជាប់ផ្លូវគោកនិងផ្លូវសមុទ្រដែលបង្កលក្ខណៈងាយស្រួលសម្រាប់ចរាចរទំនិញ ។

មេដឹកនាំបានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរួមគ្នានៅក្នុងតំបន់​មេគង្គ ឡានឆាងនិង របៀងពាណិជ្ជកម្ម​តាម​សមុទ្រ - ដីគោក​អន្តរជាតិ​ថ្មី​ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និងការវិនិយោគ​ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ - ឡានឆាង ជំរុញការធ្វើពាណិជ្ជកម្ម​ដោយរលូន​និង​ការវិនិយោគប្រកបដោយចីរភាព លើកកម្ពស់​សមត្ថភាព​នៃខ្សែសង្វាក់​ផ្គត់ផ្គង់និងឧស្សាហកម្ម​ នៅក្នុងតំបន់​និងកសាង​សេដ្ឋកិច្ចអនុតំបន់ដែលមានលក្ខណៈរឹងមាំ និរន្តរភាព​និង​ការ​ប្រកួតប្រជែង។ ទទួលស្គាល់ឱកាសសម្រាប់ការ​ជំរុញបណ្តា​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់បណ្តាប្រទេសជាសមាជិកមេគង - ឡានឆាង ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​និង​ការតភ្ជាប់និងរបៀងពាណិជ្ជកម្មអន្តរជាតិសមុទ្រ - ដីគោក ដើម្បី​លើកកម្ពស់កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពង្រឹងការតភ្ជាប់និងការអភិវឌ្ឍន៍ក្នុងចំណោមប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ - ឡានឆាង និងតំបន់ជាច្រើនទៀត។

សេចក្តីថ្លែងការណ៍បានលើកឡើងថា ថ្នាក់​ដឹកនាំបានបញ្ជាក់ជាថ្មី​នូវ​ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុង​ការតភ្ជាប់ ពាណិជ្ជកម្មការ​ វិនិយោគ​និងសមត្ថភាព​ផលិតកម្ម​តាមរយៈ​ការបង្កើនការសម្របសម្រួល​ពាណិជ្ជកម្ម​ ដើម្បី​ស្វែងរក​មធ្យោបាយផ្សេងៗទៀត។ ការតភ្ជាប់នៅលើដីគោកនិងនៅសមុទ្រ​ការធ្វើសកម្មភាពជំរុញពាណិជ្ជកម្មនិងវិនិយោគផ្សេងៗគ្នា ខណៈពេលដែ​ល​ការផ្គត់ផ្គង់ក្នុងតំបន់​ប្រកបដោយ​និរន្តរភាព​និងបត់បែន ក៏ដូចជាបណ្តាញឧស្សាហកម្ម​ដើម្បីលើកកម្ពស់​ជីវភាពប្រកបដោយគុណភាពខ្ពស់ និងការអភិវឌ្ឍ​ប្រកបដោយចីរភាពនៃតំបន់មេគង្គ - ឡានឆាង។

បណ្តាប្រទេសជាសមាជិកមេគង្គ - ឡានឆាង នឹងពង្រឹង​កិច្ចសហប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍ​ធនធានមនុស្សក៏ដូចជាសហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) ដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលជំងឺ COVID-19​ បង្កើតការងារ ​បន្តផលិតកម្ម​និងការស្តារសេដ្ឋកិច្ច​ឡើងវិញ។

ថ្នាក់ដឹកនាំទាំងនោះក៏បានសន្យាថានឹងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសមេគង្គ - ឡានឆាង ​ក្នុងក្របខណ្ឌ​គំនិត​ផ្តួចផ្តើមខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ ដើម្បីលើកកម្ពស់ការ​បង្រួបបង្រួម​នៃមេគង្គ ឡានឆាង និង​របៀងពាណិជ្ជកម្ម​តាម​សមុទ្រ -ដីគោកអន្តរជាតិថ្មី ​ដើម្បីគាំទ្រដល់ការកសាង​សហគមន៍អាស៊ាន./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ