Trending now

អ្នកជំនាញរបស់ WHO បានធ្វើដំណើ​រ​ដល់​ចិន ដើម្បីស៊ើបអង្កេតក​រ​ណីផ្ទុះវី​រុ​ស​កូរ៉ូ​ណា

16:00 | 11/02/2020 (បូកសរុបដោយឌីណា)

ក្រុមអ្នកជំនាញពេទ្យជាន់ខ្ពស់រ​ប​ស់អ​ង្គកា​រ​សុខ​ភា​ពពិ​ភ​ពលោ​ក (WHO) បានធ្វើដំណើរទៅដល់ប្រទេស​ចិន កាលពីថ្ងៃចន្ទម្សិលមិញនេះ ដើម្បីធ្វើការស៊ើបអង្កេតលើការផ្ទុះ​វី​រុស​កូរ៉ូ​ណា​។ នេះជាការបញ្ជាក់របស់​ប្រ​​ធាន WHO លោក Tedros Adhanom Ghebreyesus ពីទីក្រុងហ្សឺណែវ។​

​ប្រ​​ធាន WHO លោក Tedros Adhanom Ghebreyesus។ (រូបថត៖ cen.com.khmer)

ការបញ្ជូនក្រុមជំនាញអន្តរជាតិទៅកាន់ចិនរបស់អង្គការ WHO ត្រូវបានធ្វើឡើងខណៈដែលចំនួនមនុស្សស្លាប់បានកើនកាន់តែច្រើននៅប្រទេសចិន ដល់ចំនួន ៩១០ នាក់ហើយ ដោយចំនួនមនុស្សស្លាប់ថ្មីបានកើនឡើងដល់ ៩១ នាក់។

លោ​ក Tedros ដែលបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំ​ង​ ដើម្បីពិភាក្សាជាមួយនឹងប្រធានា​ធិ​បតី​ចិន ​ស៊ី​ ជី​ន​ពី​ង និងរដ្ឋមន្រ្តីចិនជា​ច្រើ​ន បានត្រឡប់មកវិញជាមួយ​នឹ​ងកិ​ច្ចព្រម​ព្រៀ​ង ដោយធ្វើការបញ្ជូនបេសកកម្មអ​ន្ត​រជា​តិទៅកា​ន់ចិន។ វាត្រូវការរយៈពេលជិត ២​សប្តាហ៍ដើម្បីទទួលបានភ្លៀងខៀវ​ពី​រ​ដ្ឋាភិបា​ល​ចិន ក្នុងការបញ្ជូនអ្នកជំ​នា​ញពេ​ទ្យទៅ​ជួយ​។​

អ្នកជំនាញពេទ្យរបស់ WHO ដែលបានទៅជួយចិនមានជាង ១​០​ នាក់។

លោក Tedros បានសម្តែ​ង​ការ​ព្រួយ​បារម្ភ ចំណោះការរីករាលដាលដ៏លឿន​រ​បស់​វីរុ​សកូ​រ៉ូណា​ ហើយលោកបានជំរុញឲ្យប្រទេសទាំងអស់ចាត់វិធា​ន​កា​រសុខ​ភាព​សាធារណៈ ដើម្បីជួយការពារកុំឲ្យ​វា​រីក​រាល​ដាល​ធំ​ឡើង។

លោកថ្លែងថា “សារនេះគឺសម្រា​ប់​ប្រទេស​ទាំ​ងអស់។ នេះគឺជាសត្រូវរបស់ពួកយើ​ង​ ​ហើយយើងអាចយកឈ្នះវាបា​ន​ប្រ​សិនជា​ពួក​យើង​ធ្វើ​វាស្រុះ​គ្នា​”​។

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩៖ វាមិនមែនគ្រាន់តែជារឿងរ៉ាវអំពីសហគ្រាសរដ្ឋនោះទេ
ភាពជោគជ័យនៃសមាជជាតិលើកទី១៤ គឺជាការលាយបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងឆន្ទៈរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន
សេចក្តីសម្រេចលេខ 80-NQ/TW៖ ការបើកឱកាសដើម្បីកែលម្អគុណភាពធនធានមនុស្សក្នុងវិស័យវប្បធម៌ និងសិល្បៈ
សេដ្ឋកិច្ចប្រាក់ - ពីបញ្ហាប្រឈមប្រជាសាស្ត្ររហូតដល់ឱកាសកំណើន
អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ