Trending now

ចង់ស្គាល់ឋានសួគ៌ក្រោមមេឃ ទៅលេងស្ទឹងពពកខេត្តកោះកុងពិតជាមិនខកបំណង

14:12 | 26/03/2021

តំបន់ទេសចរណ៍ធម្មជាតិ នៅក្នុងប្រទេសកម្ពុជាបានលេចរូបរាងជាបន្តបន្ទាប់នៅស្ទើរគ្រប់ខេត្តក្រុងនៅក្នុងប្រទេស ហើយបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ជាពិសេសអ្នកចូលចិត្តធ្វើដំណើររុករក បានទៅផ្តិតយកនូវរូបភាពទេសភាពប្លែកៗពីគ្នាពីតំបន់មួយទៅតំបន់មួយ ។

ប្រសិនបើយើងក្រឡេកទៅមើលខេត្តកោះកុងវិញ ក៏មានកន្លែងទាក់ទាញបែបធម្មជាតិមិនចាញ់ខេត្តដទៃដែរ ដូចជារមណីយដ្ឋានទឹកធ្លាក់តាតៃ ព្រៃកោងកាង ក៏ដូចជានៅតាមកោះនានាជាដើម ។​ ថ្មីៗនេះ ស្រុកស្រែអំបិល ក៏បានរំលេចនូវតំបន់ទេសចរណ៍ធម្មជាតិដ៏ល្អប្រណិតមួយទៀតដូចនៅលើឋានសួគ៌នោះគឺ ស្ទឹងពពក ដែលយើងអាចមើលឃើញពពកនៅផ្តុំគ្នាជាច្រើន ហើយមានខ្យ់បក់ដូចជាទឹកស្ទឹងកំពុងហូរ ។

ស្ទឹងពពក ជាកន្លែងតែមួយគត់ដែលអាចមានលំហូរអព្ទ័តាមច្រលងជួរភ្នំក្រវាញខាងត្បូង បាំងអស់ព្រៃព្រឹក្សាដែលដុះនៅលើភ្នំ ហើយបើភ្ញៀវទេសចរណ៍បានទៅដល់លើភ្នំពេលណា ប្រាកដជាទទួលបានអារម្មណ៍មួយ ដែលហាក់បីដូចជាខ្លួនកំពុងឈរនៅលើអាកាសដ៏ខ្ពស់ ទទួលយកខ្យល់ដ៏បរិសុទ្ធបំផុត៕

ប្រភពរូបថត៖ popular.com.kh

(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា