នាយករដ្ឋមន្រ្តីកម្ពុជា៖ មូរ សុខហួរ ដែលកាន់លិខិតឆ្លងដែនអាមេរិក ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បណ្តេញចេញមិនអនុញ្ញាតឱ្យចូលប្រទេសរបស់គេទេ

10:34 2019/11/07

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា លោកស្រី មូរ សុខហួរ មេដឹកនាំក្រុមឧទ្ទាម ដែលកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក ពេលនេះត្រូវបានរដ្ឋាភិបាលឥណ្ឌូនេស៊ី និងម៉ាឡេស៊ី មិនអនុញ្ញាតឱ្យចូលប្រទេសខ្លួននោះទេ។

នាយករដ្ឋមន្រ្តីកម្ពុជា៖ មូរ សុខហួរ ដែលកាន់លិខិតឆ្លងដែនអាមេរិក ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បណ្តេញចេញមិនអនុញ្ញាតឱ្យចូលប្រទេសរបស់គេទេ
រូបថតៈ FN

ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣» នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកឯងកាន់អីកាន់ទៅ ឥឡូវជាក់ស្តែងនៅឥណ្ឌូនេស៊ី និងនៅម៉ាឡេស៊ីយប់មិញនេះ កាន់ប៉ាស្ព័រអាមេរិកទេ តែគេបណ្តេញចេញពីស្រុកគេ ហើយគេក៏មិនឱ្យចូលនៅម៉ាឡេស៊ី។ តើធ្វើអ្វីគេ(ម៉ាឡេស៊ី) គេក៏មិនឱ្យចូលដែរ»។

សម្តេចបានបន្តថា «គេមានកិច្ចសហការជាមួយកម្ពុជា ដែលជារដ្ឋនៅក្នុងក្របខណ្ឌអាស៊ានជាមួយគ្នា ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ខ្ញុំដឹងថាប្រទេសមួយចំនួន នៅក្រៅតំបន់ក៏គេមិនឱ្យចូលដែរ ប៉ុន្តែខ្ញុំមិនចាំបាច់បញ្ចេញឈ្មោះនោះទេ គេគ្រាន់តែលួចប្រាប់យើងថា ចង់ធ្វើដំណើរទៅប្រទេសគេ តែគេមិនឱ្យចូល»។

លោកស្រី មូរ សុខហួរ ត្រូវបានសមត្ថកិច្ចម៉ាឡេស៊ី ឃាត់ខ្លួននៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីចាកចេញពីប្រទេសឥណ្ឌូនេស៊ី មកកាន់ប្រទេសម៉ាឡេស៊ី។ ក្រោយឃាត់ខ្លួននេះអាជ្ញាធរម៉ាឡេស៊ីបញ្ជូនលោកស្រីទៅកាន់សហរដ្ឋ អាមេរិកវិញ ដោយសារតែលោកស្រីបានប្រើប្រាស់លិខិតឆ្លងដែនអាមេរិក។

លោកស្រី មូរ សុខហួរ បានរត់គេចចេញពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីព្រលប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីស្ថានទូតកម្ពុជាប្រចាំប្រទេសនេះ បានស្នើឱ្យអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួនលោកស្រី។ លោកស្រីបានទៅដល់ព្រលានយន្តហោះម៉ាឡេស៊ី នៅជិតពាក់កណ្តាលអាធ្រាត្រ ហើយក៏ត្រូវបានសមត្ថកិច្ចអន្តោរប្រវេសន៍ម៉ាឡេស៊ី ឃាត់ខ្លួនតែម្តង។

រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលកន្លងទៅបានបញ្ជូនដីកាចាប់ខ្លួនទៅកាន់ប្រទេសអាស៊ានទាំង១០ ដើម្បីសុំកិច្ចសហការចាប់ខ្លួនក្រុមឧក្រិដ្ឋជន សម រង្ស៉ី ដែលបានប្រកាសធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់។

ទោះបីជាលោក សម រង្ស៉ី ប្រកាសថា នឹងធ្វើចលនាចេញពីប្រទេសថៃ កាត់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្ទែក្រោយមានការបញ្ជូនដីកានេះ ប្រទេសជិតខាងកម្ពុជាទាំងអស់បានសន្យាថា មិនឱ្យក្រុមឧទ្ទាមទាំងនេះប្រើប្រាស់ទឹកដីខ្លួនដើម្បីបង្កភាពវឹកវរ និងបំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជាឡើយ។

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរម៉ាឡេស៊ី ក៏បានចាប់ឃាត់ខ្លួនមនុស្សជំនិតរបស់ លោកស្រី មូរ សុខហួរ ចំនួន២នាក់ផងដែឬ ដែលព្យាយាមឡើងយន្តហោះពីរដ្ឋធានីកូឡាឡាំពួឆ្ពោះទៅកាន់ ទីក្រុងបាងកក ខណៈពួកគេគឺជាសកម្មជនអតីតគណបក្ស CNRP។

លោកស្រី មូរ សុខហួរ ក៏ត្រូវបានរាជរដ្ឋាភិបាលនៃប្រទេសថៃ បណ្តេញចេញពីទីក្រុងបាងកកផងដែរ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩៕

(ប្រភព៖ Fresh News)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll