សិស្សចំណេះទូទៅទូទាំងប្រទេសនឹងរៀនខ្លឹមសារ AI ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧

18:14 | 23/08/2026 ឌឿងង្វៀន

យុគសម័យ - ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧ ខ្លឹមសារអប់រំបញ្ញាសិប្បនិម្មិត (AI) នឹងត្រូវបានដាក់ឱ្យអនុវត្តជាទូទៅនៅតាមបណ្តាគ្រឹះស្ថានអប់រំចំណេះទូទៅទូទាំងប្រទេស។ ក្រសួងអប់រំ និងបណ្តុះបណ្តាល បានប្រកាសឱ្យប្រើប្រាស់ក្របខ័ណ្ឌខ្លឹមសារ ដែលក្នុងនោះផ្នែកស្នូលមានរយៈពេល ១២ ម៉ោងសិក្សា/ថ្នាក់/ឆ្នាំសិក្សា ដោយរួមបញ្ចូលនូវទម្រង់ប្រធានបទ ការបញ្ជ្រាបចូលក្នុងមុខវិជ្ជា និងសកម្មភាពអប់រំស្របតាមតម្រូវការ។

សាលារៀនចំនួន ៥៥ អនុវត្តគំរូការងារសង្គមកិច្ច និងការពិគ្រោះយោបល់ផ្លូវចិត្តក្នុងសាលារៀន ខេត្ត Quang Ninh លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសាលារៀន បំពេញបន្ថែមបន្ទប់ចំនួន ១១៦ បម្រើឱ្យភាសាអង់គ្លេស AI STEM
សិស្សចំណេះទូទៅទូទាំងប្រទេសនឹងរៀនខ្លឹមសារ AI ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧
សិស្សចំណេះទូទៅទូទាំងប្រទេសនឹងរៀនខ្លឹមសារ AI ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧

ក្របខ័ណ្ឌខ្លឹមសារអប់រំ AI ត្រូវបានរៀបចំឡើងជាពីរផ្នែក រួមមានខ្លឹមសារស្នូល និងខ្លឹមសារពង្រីក។

ផ្នែកស្នូលមានរយៈពេល ១២ ម៉ោងសិក្សា/ថ្នាក់/ឆ្នាំសិក្សា។ ផ្អែកលើមូលដ្ឋាននៃក្របខ័ណ្ឌដែលបានប្រកាសឱ្យប្រើប្រាស់ដោយក្រសួងអប់រំ និងបណ្តុះបណ្តាល បណ្តាគ្រឹះស្ថានអប់រំកសាងផែនការឱ្យបានសមស្របទៅនឹងកម្រិតថ្នាក់នីមួយៗ ថ្នាក់រៀន លក្ខណៈពិសេសរបស់សិស្ស និងលក្ខខណ្ឌជាក់ស្តែងរបស់សាលារៀន។

ខ្លឹមសារនេះមានគោលបំណងបំពាក់បំប៉នឱ្យសិស្សនូវចំណេះដឹង និងជំនាញ AI ជាមូលដ្ឋានអប្បបរមា និងចាំបាច់បំផុត ដែលអាចយកទៅអនុវត្តផ្ទាល់ដើម្បីគាំទ្រដល់ការរៀនមុខវិជ្ជាផ្សេងៗ និងការចូលរួមសកម្មភាពអប់រំស្របតាមកម្មវិធីចំណេះទូទៅ។

ចំពោះផ្នែកពង្រីកវិញ រយៈពេលត្រូវបានចាត់ចែងដោយម្ចាស់ការពីសំណាក់គ្រឹះស្ថានអប់រំ។ ផ្អែកលើតម្រូវការរបស់សិស្ស និងលក្ខខណ្ឌជាក់ស្តែង សាលារៀនជ្រើសរើសខ្លឹមសារសមស្របនានា សំដៅពង្រីកការយល់ដឹង អភិវឌ្ឍជំនាញ និងសមត្ថភាពច្នៃប្រឌិត។

ទម្រង់ចំនួនបីនៃការដាក់ឱ្យអនុវត្តការអប់រំ AI

ផ្អែកលើក្របខ័ណ្ឌខ្លឹមសារអប់រំ AI លក្ខខណ្ឌនៃក្រុមគ្រូបង្រៀន សម្ភារបរិក្ខារ ព្រមទាំងតម្រូវការ និងសមត្ថភាពរបស់សិស្ស បណ្តាគ្រឹះស្ថានអប់រំត្រូវបានអនុញ្ញាតឱ្យជ្រើសរើសដោយម្ចាស់ការនូវទម្រង់អនុវត្តចំនួនបី។

ទីមួយ គឺការរៀបចំប្រធានបទអប់រំ AI។ នេះជាទម្រង់សំដៅធានាឱ្យបាននូវការសម្រេចរួចរាល់នូវបណ្តាខ្លឹមសារស្នូល។

ទីពីរ គឺការបញ្ជ្រាបខ្លឹមសារ AI ចូលក្នុងមុខវិជ្ជានានា និងសកម្មភាពអប់រំ។ ទម្រង់នេះជួយពង្រឹង និងអនុវត្តចំណេះដឹងស្នូល ព្រមទាំងអាចដាក់ឱ្យអនុវត្តមួយផ្នែកនៃខ្លឹមសារពង្រីកសមស្រប។

ទីបី គឺការរៀបចំសកម្មភាពអប់រំស្របតាមតម្រូវការ ដូចជាក្លិប ការប្រជុំជីវភាពតាមប្រធានបទ ការទស្សនកិច្ច ការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង និងក្រៅម៉ោងសិក្សា។ ទម្រង់នេះអនុវត្តចំពោះខ្លឹមសារពង្រីក លើស្មារតីស្ម័គ្រចិត្ត និងស្វ័យជ្រើសរើស សំដៅអភិវឌ្ឍសមត្ថភាព ចំណុចខ្លាំង និងទេពកោសល្យរបស់សិស្សទាំងឡាយណាដែលមានតម្រូវការស្វែងយល់កាន់តែស៊ីជម្រៅអំពី AI។

ការគ្រប់គ្រងឧបករណ៍ AI ឱ្យបានសមស្របតាមវ័យ

ទន្ទឹមនឹងការដាក់ឱ្យអនុវត្តខ្លឹមសារអប់រំ បណ្តាគ្រឹះស្ថានអប់រំមានទំនួលខុសត្រូវក្នុងការជ្រើសរើស និងត្រួតពិនិត្យឧបករណ៍ AI ឱ្យបានសមស្របទៅនឹងកម្រិតអាយុរបស់សិស្ស គោលដៅអប់រំ និងលក្ខខណ្ឌនៃការប្រើប្រាស់។

សាលារៀនត្រូវតែណែនាំ និងត្រួតពិនិត្យដំណើរការប្រើប្រាស់ AI អនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល កម្មសិទ្ធិបញ្ញា និងសុវត្ថិភាពព័ត៌មាន ព្រមទាំងកសាងនីតិវិធីទទួល ដោះស្រាយ និងរាយការណ៍អំពីឧប្បត្តិហេតុពាក់ព័ន្ធនានា។

ចំពោះសកម្មភាពសង្គមភាវូបនីយកម្ម ការសហការដាក់ឱ្យអនុវត្តត្រូវតែធានានូវគោលការណ៍ស្ម័គ្រចិត្ត បើកចំហ តម្លាភាព មិនបង្កសម្ពាធហិរញ្ញវត្ថុដល់សិស្ស និងមាតាបិតាសិស្ស ព្រមទាំងអនុវត្តតាមបទប្បញ្ញត្តិស្តីពីសុវត្ថិភាព ការការពារទិន្នន័យបុគ្គល និងច្បាប់ជាធរមាន។

ស្តីពីការរៀបចំចាត់តាំងអនុវត្ត បណ្តាមន្ទីរអប់រំ និងបណ្តុះបណ្តាលផ្អែកលើលក្ខខណ្ឌជាក់ស្តែងនៅមូលដ្ឋាន ដើម្បីណែនាំគ្រឹះស្ថានអប់រំត្រួតពិនិត្យលក្ខខណ្ឌ កសាងផែនការ និងដាក់ឱ្យអនុវត្តខ្លឹមសារអប់រំ AI ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧។

មន្ទីរអប់រំ និងបណ្តុះបណ្តាលនានាក៏ធ្វើជាសេនាធិការជូនគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ធានាលក្ខខណ្ឌរៀបចំការបង្រៀននិងរៀន ២ ពេល/ថ្ងៃ ផ្តល់អាទិភាពដល់ការបែងចែកក្រុមការងារ ថវិកា សម្ភារបរិក្ខារ ឧបករណ៍ ឯកសារសិក្សា ការងារថែទាំ និងការគាំទ្របច្ចេកទេសបម្រើដល់ការដាក់ឱ្យអនុវត្តការអប់រំ AI។

ក្នុងនោះ បណ្តាគ្រឹះស្ថានអប់រំនៅតំបន់ភ្នំ តំបន់ដាច់ស្រយាល និងតំបន់ដែលមានការលំបាកខ្លាំង ត្រូវបានផ្តល់អាទិភាពអំពីលក្ខខណ្ឌនៃការអនុវត្ត៕

នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន
យុគសម័យ - ចលនា “ផែនការតូច” បានចាប់កំណើតឡើងតាំងពីឆ្នាំ ១៩៥៨ ក្រោមការបំផុសឡើងដោយអង្គការក្រុមយុវជនវៀតណាមវ័យក្មេងហូជីមិញ ដែលចេញមកពីគំនិតផ្ដួចផ្ដើមរបស់កុមារនៅទីក្រុង ហាយហ្វុង (Hai Phong) និងទីរួមខេត្ត សើនតី (Son Tay)។ កាលពីដំបូងឡើយ ប្អូនៗបានប្រមូលសំណល់ក្រដាស អេតចាយ និងបង្កបង្កើនផលតូចតាច... ដើម្បីបង្កើតមូលនិធិសម្រាប់បម្រើដល់សំណង់រួមនានា និងជួយដល់កុមារដែលមានជីវភាពខ្វះខាត។ ចលនានេះបានរីកសុះសាយយ៉ាងឆាប់រហ័ស និងក្លាយជាវិធីសាស្ត្រអប់រំដ៏មានអត្ថន័យ ដែលត្រូវបានរក្សាជានិរន្តរភាពឆ្លងកាត់ច្រើនជំនាន់។
ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា
យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី ១២ ឧសភា ឆ្នាំ ២០២៦ នៅទីស្នាក់ការស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ សមមិត្ត Trinh Van Quyet សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៥៩ នាក់នៅឧទ្យាន Le Thi Rieng
ទីក្រុង Ha Noi ធ្វើពិពិធកម្មទម្រង់នៃការឃោសនាគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព
គេហទំព័រទេសចរណ៍វៀតណាមឈរនៅលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍ខាងចំនួនអ្នកចូលទស្សនា
ទីក្រុង Ho Chi Minh កសាងម៉ាកយីហោទេសចរណ៍ប្រកបដោយចីរភាព
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា

អានច្រើនបំផុត

ខេត្ត Ca Mau យកចិត្តទុកដាក់លើមុខរបរចិញ្ចឹមជីវិតដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព
រដ្ឋធានី Ha Noi ចាត់ការការរំលោភបំពានលើការសាងសង់ ធានាសិទ្ធិផលប្រយោជន៍របស់ប្រជាពលរដ្ឋ
វិស័យគ្រាប់ស្វាយចន្ទីវៀតណាមស្វែងរកទិសដៅលើកកម្ពស់តម្លៃនាំចេញ
ម្សៅទឹកដោះគោកុមារ Vinamilk Optimum Gold ទទួលបានកិត្តិយសជាម៉ាកយីហោប្រចាំឆ្នាំ នៅពិធីប្រគល់ពានរង្វាន់ម៉ាកយីហោពិភពលោក ២០២៦-២០២៧
ទីក្រុងហូជីមិញស្វែងរកដំណោះស្រាយបង្កើនការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យ