កាន់តែយល់ កាន់តែជឿទុកចិត្ត កាន់តែស៊ីជម្រៅ

09:04 | 10/09/2026 ឌឿងង្វៀន

យុគសម័យ - នោះគឺជាការវាយតម្លៃរបស់ឯកឧត្តម Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម ស្តីពីទំនាក់ទំនងរវាងប្រជាជនវៀតណាម - គុយបា។

វៀតណាមអំពាវនាវឱ្យមានសាមគ្គីភាពគាំទ្រប្រទេសគុយបានៅក្នុងកិច្ចប្រជុំនៃចលនាមិនចូលបក្សសម្ព័ន្ធ វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន

លោកបានមានប្រសាសន៍ថា៖ ភាពរស់រវើកដ៏រឹងមាំ និងអត្ថិភាពស្ថិតស្ថេរយូរអង្វែងនៃចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងគុយបា ត្រូវបានកសាងឡើងនៅលើភាពស្រដៀងគ្នាខ្ពស់អំពីឧត្តមគតិក្នុងការតស៊ូដើម្បីឯករាជ្យ ការរំដោះជាតិ និងការកសាងសង្គមនិយមនៃប្រជាជាតិទាំងពីរ។ ចំណងមិត្តភាពនោះក៏ត្រូវបានកសាងឡើងនៅលើទំនុកចិត្តទៅវិញទៅមក ដែលបង្កើតឡើងដោយប្រធាន Ho Chi Minh និងអគ្គមេបញ្ជាការ Fidel Castro។ កេរដំណែលដ៏មានតម្លៃនោះបន្តត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់ថែរក្សា និងពូនជ្រំ។ ទំនាក់ទំនងមិត្តភាពវៀតណាម - គុយបា ថែមទាំងត្រូវបានចិញ្ចឹមបីបាច់ដោយកាយវិការសាមគ្គីភាព និងការគាំទ្រជាក់ស្តែងដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ស្មារតីនោះតែងតែត្រូវបានរក្សា និងពង្រីក សូម្បីតែនៅក្នុងគ្រាដ៏លំបាកបំផុត ដោយមិនរុញរាចំពោះការលះបង់ ឬហានិភ័យឡើយ។

ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម Rogelio Polanco Fuentes។
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម Rogelio Polanco Fuentes។

- ជម្រាបសួរឯកឧត្តម តើគោលមាគ៌ា គោលនយោបាយអភិវឌ្ឍន៍ការទូតប្រជាជននៃប្រទេសទាំងពីរត្រូវធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបនឹងតម្រូវការនៃបរិបទបច្ចុប្បន្ន?

- ពិភពលោកកំពុងឆ្លងកាត់ដំណាក់កាលមួយដែលសន្តិភាព និងសន្តិសុខអន្តរជាតិត្រូវប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ ឯករាជ្យភាព អធិបតេយ្យភាព និងសិទ្ធិស្វ័យសម្រេចរបស់បណ្តាប្រជាជាតិកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធំៗជាច្រើន។ ក្នុងបរិបទនោះ ការទូតប្រជាជនគឺជាកត្តាដ៏សំខាន់មួយ ដើម្បីបន្តពង្រឹងទំនុកចិត្ត និងបង្កើនភាពស្អិតរមួតរវាងបណ្តាប្រជាជាតិ។

ទំនាក់ទំនងរវាងបណ្តាបក្ស បណ្តារដ្ឋ និងបណ្តារដ្ឋាភិបាល ត្រូវបានចិញ្ចឹមបីបាច់ពីការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងបណ្តាសកម្មភាពវប្បធម៌ សង្គមលើវិស័យជាច្រើន។ ទន្ទឹមនឹងនោះ ការរក្សា និងពង្រីកការតភ្ជាប់រវាងបណ្តាអង្គការ សមាគមមិត្តភាព មូលដ្ឋាន និងសហគមន៍ ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងបណ្តាប្រទេស។

ការទូតប្រជាជននៃប្រទេសយើងទាំងពីរចាំបាច់ត្រូវតែមិនឈប់ឈរផ្លាស់ប្តូរថ្មី អនុវត្តគំនិតផ្តួចផ្តើមនានាសំដៅបង្កើនភាពស្អិតរមួតរវាងបណ្តាប្រជាជាតិ។ តាមរយៈនោះ ប្រជាជននៃបណ្តាប្រទេសមានឱកាសកាន់តែច្រើនដើម្បីយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណរបស់គ្នាទៅវិញទៅមក។

មេដឹកនាំគុយបា Fidel Castro លើកទង់ប្រពៃណីរបស់កងពល Khe Sanh នៃកងទ័ពរំដោះ Tri Thien - Hue ក្នុងដំណើរទស្សនកិច្ចតំបន់រំដោះភាគខាងត្បូងវៀតណាមនៅ Quang Tri ខែ កញ្ញា ឆ្នាំ ១៩៧៣។
មេដឹកនាំគុយបា Fidel Castro លើកទង់ប្រពៃណីរបស់កងពល Khe Sanh នៃកងទ័ពរំដោះ Tri Thien - Hue ក្នុងដំណើរទស្សនកិច្ចតំបន់រំដោះភាគខាងត្បូងវៀតណាមនៅ Quang Tri ខែ កញ្ញា ឆ្នាំ ១៩៧៣។

នៅពេលប្រជាជននៃបណ្តាប្រទេសបង្កើនការផ្លាស់ប្តូរ ការយល់ដឹង និងកសាងទំនុកចិត្តលើមូលដ្ឋាននៃការយល់ចិត្ត ការគោរពគ្នាទៅវិញទៅមក នៅពេលប្រជាជាតិនីមួយៗចេះយល់ចិត្ត និងធ្វើសកម្មភាពដើម្បីប្រជាជាតិដទៃដូចជាដើម្បីប្រជាជាតិខ្លួនឯងនោះ ទំនាក់ទំនងរវាងបណ្តាប្រទេសនឹងត្រូវបានលើកកម្ពស់ឡើងដល់កម្រិតខ្ពស់ថ្មីមួយ។ នោះហើយគឺជាអត្ថន័យយុទ្ធសាស្ត្រនៃការទូតប្រជាជន។

- តើឯកឧត្តមមានក្តីសង្ឃឹមយ៉ាងដូចម្តេចចំពោះការដែលសហភាពបណ្តាអង្គការមិត្តភាពវៀតណាមនឹងពង្រីកតួនាទីរបស់ខ្លួនក្នុងដំណាក់កាលខាងមុខ?

- ក្នុងអាណត្តិ ២០២៦ - ២០៣១ សហភាពបណ្តាអង្គការមិត្តភាពវៀតណាមនឹងទទួលរ៉ាប់រងភារកិច្ចដ៏ធំធេង៖ រួមដំណើរជាមួយប្រជាជនវៀតណាមក្នុងដំណើរការអនុវត្តបណ្តាគោលដៅដែលបក្ស និងរដ្ឋបានដាក់ចេញសម្រាប់ដំណាក់កាលខាងមុខ។

យើងខ្ញុំជឿជាក់ថា ការទូតប្រជាជននឹងបន្តពង្រីកតួនាទីម្ចាស់ការ ភាពច្នៃប្រឌិត រួមដំណើរជាមួយដំណើរការសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ឋានៈរបស់វៀតណាម ផ្សព្វផ្សាយនូវតម្លៃនានាដែលបានកសាងឡើងពីប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ និងបណ្តាសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅទាំងផ្នែកសម្ភារៈ និងស្មារតីរបស់ប្រជាជន។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា Le Quang Long អញ្ជើញទស្សនាគម្រោងសហប្រតិបត្តិការវៀតណាម - គុយបា អភិវឌ្ឍផលិតកម្មស្រូវអង្ករនៅស្រុក Calimete ខេត្ត Matanzas (គុយបា) ខែ មិថុនា ឆ្នាំ ២០២៥។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា Le Quang Long អញ្ជើញទស្សនាគម្រោងសហប្រតិបត្តិការវៀតណាម - គុយបា អភិវឌ្ឍផលិតកម្មស្រូវអង្ករនៅស្រុក Calimete ខេត្ត Matanzas (គុយបា) ខែ មិថុនា ឆ្នាំ ២០២៥។

- យោងតាមឯកឧត្តម តើយុវជនជំនាន់ក្រោយរបស់វៀតណាម និងគុយបាត្រូវធ្វើអ្វីខ្លះ ដើម្បីបន្តវេនចំណងមិត្តភាពរវាងប្រជាជាតិនៃប្រទេសទាំងពីរ?

- ចំពោះយុវជនជំនាន់ក្រោយរបស់វៀតណាម និងគុយបា ទំនាក់ទំនងពិសេស ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជាតិនៃប្រទេសទាំងពីរ ចាំបាច់ត្រូវតែបន្តធ្វើជាមោទនភាព និងជាការទទួលខុសត្រូវក្នុងការថែរក្សា ពូនជ្រំ។ នោះក៏ជាវិធីបន្តវេននូវកេរដំណែលដ៏មានតម្លៃដែលថ្នាក់ដឹកនាំជំនាន់មុនៗបានបន្សល់ទុកផងដែរ។

ចំណុចសំខាន់គឺការបន្តសរសេរទំព័រថ្មីៗក្នុងប្រវត្តិសាស្ត្រមិត្តភាពវៀតណាម - គុយបា តាមរយៈគំនិតផ្តួចផ្តើមសហប្រតិបត្តិការជាក់ស្តែង សមស្របទៅនឹងតម្រូវការ និងលក្ខខណ្ឌអភិវឌ្ឍន៍នៃដំណាក់កាលនីមួយៗ។

ទស្សនីយភាពរបាំមួកស្លឹកវៀតណាមរបស់បណ្តាសិស្សានុសិស្សនៃសាលាបឋមសិក្សា Vo Thi Thang (La Habana) ក្នុងពិធីរំលឹកខួប ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - គុយបា ដែលបានរៀបចំឡើងនៅខេត្ត Mayabeque (គុយបា) ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥។
ទស្សនីយភាពរបាំមួកស្លឹកវៀតណាមរបស់បណ្តាសិស្សានុសិស្សនៃសាលាបឋមសិក្សា Vo Thi Thang (La Habana) ក្នុងពិធីរំលឹកខួប ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - គុយបា ដែលបានរៀបចំឡើងនៅខេត្ត Mayabeque (គុយបា) ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥។

តាងនាមឱ្យប្រជាជនគុយបា យើងខ្ញុំសូមផ្ញើជូនចំពោះបណ្តាប្រតិភូដែលអញ្ជើញចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម នូវការសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល និងកក់ក្តៅបំផុត ព្រមទាំងពាក្យជូនពរដ៏ល្អបវរជាអតិបរមា។

សូមជូនពរមហាសន្និបាតទទួលបានជោគជ័យ និងសូមជូនពរឱ្យសមមិត្តទាំងអស់បំពេញបានយ៉ាងល្អប្រសើរនូវភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបន្តរឹតចំណងទាក់ទងកាន់តែស្អិតរមួតបន្ថែមទៀតរវាងបណ្តាប្រជាជាតិ ដើម្បីសន្តិភាព ការអភិវឌ្ឍ និងយុត្តិធម៌សង្គម។

- សូមគោរពអរគុណឯកអគ្គរដ្ឋទូត!

វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន
យុគសម័យ - នាថ្ងៃទី ០៣ ខែមិថុនា សហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាប្រជាជាតិ (ICAP) បានបើកកិច្ចចរចាតាមប្រព័ន្ធវីដេអូ ដើម្បីផ្លាស់ប្តូរយោបល់អំពីលទ្ធផលសហប្រតិបត្តិការនារយៈពេលកន្លងមក និងទិសដៅសម្របសម្រួលសម្រាប់ដំណាក់កាល ២០២៦-២០៣១។ ភាគីទាំងពីរបានឯកភាពគ្នាជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន, សហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន, ការអប់រំជំនាន់វ័យក្មេងអំពីទំនាក់ទំនងមិត្តភាពជាពិសេសវៀតណាម - គុយបា ព្រមទាំងសម្របសម្រួលរៀបចំបណ្តាសកម្មភាពអបអរសាទរខួបលើកទី ១០០ នៃទិវាបំពេញរូបភាព (ថ្ងៃប្រសូត) របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ Fidel Castro។
គុយបាជម្រុញការកែទម្រង់សេដ្ឋកិច្ច គុយបាជម្រុញការកែទម្រង់សេដ្ឋកិច្ច
យុគសម័យ - នៅក្នុងបរិបទដែលខឿនសេដ្ឋកិច្ចបន្តប្រឈមមុខនឹងការលំបាកលំបិនជាច្រើន ថ្នាក់ដឹកនាំគុយបាយល់ឃើញថា ប្រទេសនេះចាំបាច់ត្រូវអនុវត្តបណ្តាវិធានការកែទម្រង់ឱ្យកាន់តែខ្លាំងក្លាជាងមុន សំដៅបើកចំហប្រភពធនធានផលិតកម្ម ទាក់ទាញការវិនិយោគ និងបង្កើតកម្លាំងចលករកំណើនថ្មី។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

"ដើម្បីផលប្រយោជន៍ជាតិ មាតុភូមិ" ក្នុងកិច្ចការបរទេសប្រជាជនគឺជាអ្វី?
"សំបុត្រស្នេហា" ផ្ញើជូនវៀតណាម
កាន់តែយល់ កាន់តែជឿទុកចិត្ត កាន់តែស៊ីជម្រៅ
រួមគ្នាសរសេរបន្តនូវដំណើររឿងមិត្តភាពវៀតណាម - គុយបា
សមាគមមិត្តភាពឡាវ - វៀតណាម អបអរសាទរមហាសន្និបាតសហភាពបណ្តាអង្គការមិត្តភាពវៀតណាម

អានច្រើនបំផុត

ពង្រីកលំហកិច្ចសហប្រតិបត្តិការវៀតណាម - តំបន់ចុងបូព៌ារុស្ស៊ី
ពីច្រកទ្វារព្រំដែន ដល់របៀងអភិវឌ្ឍន៍តំបន់ព្រំដែន
ពីទំនុកចិត្តនយោបាយរហូតដល់ការតភ្ជាប់ប្រភពធនធានវៀតណាម - សិង្ហបុរី
នាំទំនាក់ទំនងវៀតណាម - មីយ៉ាន់ម៉ា ឱ្យមានការអភិវឌ្ឍជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព
ប្រធានាធិបតី Donald Trump ផ្ញើសារអបអរសាទរវៀតណាមក្នុងឱកាសបុណ្យជាតិថ្ងៃទី ២​ ខែកញ្ញា