Trending now
កាសែតកម្ពុជា្កកោតសរសើរយ៉ាងខ្លាំងចំពោះវៀតណាមដោយចាត់ទុកវៀតណាមជាប្រទេសគំរូនៃភាពជោគជ័យលើវិស័យសេដ្ឋកិច្ច
យុគសម័យ - កាសែត Khmer Times របស់កម្ពុជាបានមានអត្ថបទសរសេរថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ត្រូវបានគេចាត់ទុកថាជារឿងជោគជ័យមួយ នៅពេលដែលប្រទេសនេះមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។
កាសែត The Sunday Times វាយតម្លៃថា វៀតណាមបានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ក្នុងស្ថានភាពអំណោយផល
កាសែត The Sunday Times របស់សឹង្ហបុរីទើបបានចុះផ្សាយអត្ថបទសរសេរដោយវាយតម្លៃថាវៀតណាមកំពុងត្រៀមរៀបចំឲ្យព្រឹត្តិការណ៍នយោបាយដ៏សំខាន់គឺ មហាសន្និបាតបក្សលើកទី ១៣ ក្នុងស្ថានភាពអំណោយផល។
Gallup បានវាយតម្លៃថាប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ៣ លើពិភពលោកទាក់ទងនឹងការរំពឹងលើវិស័យសេដ្ឋកិច្ច
យុគសម័យ - ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងមូស្គូបានដកស្រង់លទ្ធផលនៃការស្ទង់មតិរបស់ Gallup International ដោយនិយាយថាបច្ចុប្បន្ននេះប្រទេសវៀតណាមស្ថិតនៅលំដាប់ទីបីក្នុងពិភពលោកទាក់ទងនឹងការរំពឹងទុកលើវស័យសេដ្ឋកិច្ចបន្ទាប់ពីប្រទេសនីហ្សេរីយ៉ានិងអាស៊ែបៃហ្សង់។ ជាពិសេសសន្ទស្សន៍ខ្ពស់បំផុតនៃការរំពឹងទុកខាងសេដ្ឋកិច្ចត្រូវបានកត់ត្រានៅក្នុងប្រទេសនីហ្សេរីយ៉ា (៥៨%) បន្ទាប់មកគឺអាហ្សែបែហ្សង់ (៤៧%) ។ ចំណាត់ថ្នាក់ទី ៣ គឺប្រទេសវៀតណាម (៤៥%) ។ យោងតាមការស្ទង់មតិនេះសូចនាកររំពឹងទុកសេដ្ឋកិច្ចរបស់ប្រជាជនរុស្ស៊ីនៅឆ្នាំ ២០២០ បានធ្លាក់ចុះដល់ -៤១ ភាគរយ។ មុននេះតួលេខទាបបែបនេះត្រូវបានគេកត់ត្រានៅក្នុងប្រទេសក្នុងឆ្នាំ ១៩៩៨ ។ ការរំពឹងទុកទាបបំផុតរបស់ប្រទេសរុស្ស៊ីក្នុងរយៈពេល ២៣ ឆ្នាំគឺ -៤៣% ហើយត្រូវបានកត់ត្រានៅក្នុងឆ្នាំ ២០១៣ ។
អគ្គលេខាធិការអាស៊ានវាយតម្លៃថាវៀតណាមបានដឹកនាំអាស៊ានឱ្យកាន់តែ«ស្អិតរមួតនិងឆ្លើយតបយ៉ាងសកម្ម»
អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi បានវាយតម្លៃខ្ពស់ចំពោះតួនាទីជា “គំរូដ៏ល្អប្រសើរ” របស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ដែលជាឆ្នាំមួយដ៏ពោរពេញទៅដោយបញ្ហាប្រឈមផងដែរ។
អគ្គលេខាធិការ IFRC លោក Jagan Chapagain បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង IFRC
យុគសម័យ - បើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងហ្សឺណែវ លោកអគ្គលេខាធិការ Chapagain បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង IFRC និងវៀតណាមតាមរយៈកាកបាទក្រហមវៀតណាមក្នុងរយៈពេលកន្លងមកនេះ ដោយបានកៀរគរធនធាននិងការគាំទ្រពីដៃគូអន្តរជាតិ ក្នុងនោះមាន IFRC ដើម្បីគាំទ្រដល់ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ព្រមទាំងជំនះពុះពារលើផលវិបាកដែលបណ្តាលឡើងដោយគ្រោះមហន្តរាយធម្មជាតិផងដែរ។
រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមក្នុងការរៀបចំ កិច្ចប្រជុំ ADMM និង ADMM + ប្រកបដោយជោគជ័យ
យុគសម័យ - រដ្ឋមន្រ្តីក្រសួងការពារជាតិសិង្ហបុរីលោក Ng Eng Hen បានវាយតម្លៃខ្ពស់និងអបអរសាទរប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២០ ដែលបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) ។
វិជ្ជាករកម្ពុជាវាយតម្លៃថា កិច្ចព្រមព្រៀង RCEP នាំមកនូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល
យុគសម័យ - ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) មិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ដល់តំបន់អាស៊ីប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទាំងមូលផងដែរ។ នេះគឺជាការវាយតម្លៃរបស់វិជ្ជាករកម្ពុជាដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Khmer Times កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។
មន្ត្រីអាមេរិវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន
យុគសម័យ - ភារធារីបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិកប្រចាំអាស៊ានបានវាយតម្លៃចំពោះវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ គឺជា“ឱកាសពង្រឹងកិច្ចសហប្រតិបត្តិការនិងការផ្សារភ្ជាប់គ្នាក្នុងតំបន់” ដើម្បីដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ចនិងសន្តិសុខក្នុងតំបន់។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិបានវាយតម្លៃថាវៀតណាមជា«តារាចែងចាំងមួយ»នៅទ្វីបអាស៊ី
យុគសម័យ - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពិភពលោកមានអត្ថបទជាច្រើនបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសរបស់វៀតណាម ក៏ដូចជាសមិទ្ធិផលការទូតនិងសេដ្ឋកិច្ចរបស់វៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃបដិវត្តខែសីហានិងទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី២ ខែកញ្ញា) ។
កាសែតអ៊ីតាលីបានវាយតម្លៃថាវៀតណាមគឺជាប្រទេសមួយដើម្បីឲ្យសហភាពអឺរ៉ុប (EU) ឈានចូលទីផ្សារអាស៊ាន
យុគសម័យ- ព្រឹត្តិការណ៍រដ្ឋសភាវៀតណាមទើបតែបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) បន្ទាប់ពីកិច្ចព្រមព្រៀងទាំងពីរនេះត្រូវបានសភាអឺរ៉ុបអនុម័តកាលពីខែកុម្ភៈកន្លងមក បានបើកឱកាសសំខាន់ដើម្បីឈានចូលទីផ្សារអឺរ៉ុប ដែលធ្លានប់ត្រូវបានចាត់ទុកថាជាទីផ្សារនាំចេញធំទី ២ របស់វៀតណាម។
WB វាយតម្លៃថាសេដ្ឋកិច្ចរបស់វៀតណាមកំពុងរីកចម្រើនឡើងវិញ
យុគសម័យ - ធនាគារពិភពលោក (WB) ប្រចាំនៅប្រទេសវៀតណាមទើបតែបានចេញផ្សាយបច្ចុប្បន្នភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមនៅខែមិថុនាឆ្នាំ ២០២០ ។ យោងតាមការវាយតម្លៃ សកម្មភាពសេដ្ឋកិច្ចរបស់វៀតណាមកំពុងមានការរីកចម្រើនឡើងវិញ ប៉ុន្តែសេដ្ឋកិច្ចមិនទាន់ងើបឡើងវិញពេញលេញទាំងស្រុងនៅឡើយទេ។
កាសែតអាមេរិកវាយតម្លៃថា មិនត្រូវការបច្ចេកវិទ្យាខ្ពស់ឬវិធានការណ៍ថ្មីទេ វៀតណាមនៅតែទប់ស្កាត់ ជំងឺកូវីដ១៩ប្រកបដោយជោគជ័យ
យុគសម័យ - ទស្សនាវដ្តី Vox (សហរដ្ឋអាមេរិក) ទើបតែបានចុះផ្សាយនូវអត្ថបទមួយដែលសរសើរពី ភាពជោគជ័យរបស់ប្រទេសវៀតណាមក្នុងការទប់ស្កាត់នឹងជំងឺរាតត្បាតកូវីដ១៩ (COVID-19) ដែលយោងទៅតាមកាសែតនេះមិនតម្រូវឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ឬវិធានការថ្មីឡើយ។
កាសែតអាល្លឺម៉ង់វាយតម្លៃថាសេដ្ឋកិច្ចវៀតណាមនៅតែទទួលបានជោគជ័យក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩
យុគសម័យ - លើការសែរអាល្លឺម៉ង់ (DW) បានចុះផ្សាយអត្ថបទមួយដោយសរសើរវៀតណាមចំពោះភាពជោគជ័យរបស់ខ្លួននៅពេលដែលព្យាយាមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការធ្លាក់ចុះដោយសារជម្ងឺឆ្លងសកលនេះ។
WEF វាយតម្លៃថា វៀតណាមបានបង្កើន ១០ កម្រិតនៃសមត្ថភាពប្រកួតប្រជែង
វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាថ្ងៃទី ៩ ខែតុលា បានអោយដឹងថា សន្ទស្សន៍នៃការប្រកួតប្រជែងរបស់វៀតណាម បានកើនឡើង ១០ កម្រិត ពោលគឺ ពីចំណាត់ថ្នាក់ទី ៧៧ កាលពីឆ្នាំមុន ឡើងដល់កម្រិត ៦៧ សម្រាប់ឆ្នាំនេះ។
មិត្តភក្តិអន្តរជាតិវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចវៀតណាម
ខឿនសេដ្ឋកិច្ចវៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា ហើយជីវភាពរស់នៅ របស់ប្រជាជនកាន់តែត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ នោះគឺការវាយ តម្លៃប្រកបដោយសុទិដិ្ឋនិយមចំពោះស្ថាន ភាពសេដ្ឋកិច្ចសង្គមនៅវៀតណាម ដោយមិនអើពើដល់ការមន្ទិលសង្ស័យមួយចំនួនអំពីការអភិវឌ្ឍកាន់តែពិតប្រាកដនិងចីរភាពនៃខឿនសេដ្ឋកិច្ច ក៏ដូចជាអំពីរាល់តម្លៃដែលសេដ្ឋកិច្ចនាំមកជូន ប្រជាជនវៀត ណាមផងដែរ។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម - អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា៖ ធ្វើការវាយតម្លៃអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនៅក្នុងឆ្នាំ ២០១៨
យុគសម័យ - ទទួលតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែធ្នូ គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Hoang Xuan Chien សមាជិកមជ្ឈិមបក្ស និងជាមេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនិងពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នៅរាធធានីភ្នំពេញ។
ប្រកាសសន្ទស្សន៍វាយតម្លៃអំពីកម្រិតអភិវឌ្ឍន៍សហគ្រាស
នាព្រឹកថ្ងៃទី១៤ ខែតុលា នៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vuong Dinh Hue បានអញ្ជើញធ្វើជាអធិបតីនៅក្នុងសន្និសីទ កាសែតប្រកាសសន្ទស្សន៍វាយតម្លៃអំពីកម្រិតអភិវឌ្ឍន៍សហគ្រាសនៅទូទាំង ប្រទេសនិងតំបន់នានាក្នុងឆ្នាំ២០១៧។ នេះជាលើកដំបូងដែលសន្ទស្សន៍ប្រភេទ នេះត្រូវបានប្រកាស។
FED វាយតម្លៃថា កំណើនសកលនៅតែមានភាពវិជ្ជមាន
ថ្លែងមតិទៅកាន់សមាគមប្រជាជាតិស្ដីពីសេដ្ឋកិច្ចសហគ្រាសអាមេរិកនោះ លោក Jerome Powell បានវាយតម្លៃថាសេដ្ឋកិច្ចសកលនៅតែទទួលបានកំណើនដ៏ល្អប្រសើរ។
លើកកម្ពស់ថែមទៀតកិច្ចការគ្រប់គ្រងវាយតម្លៃផលប៉ះពាល់ពីបរិស្ថាន
យុគសម័ួ - នាថ្ងៃទី៥មិថុនា រដ្ឋសភាវៀតណាមបន្តសម័យសួរដេញដោយរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន Tran Hong Ha និងរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung។
គណៈកម្មការចម្រុះ JCPOA នឹងបើកកិច្ចប្រជុំវាយតម្លៃការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់របស់អាមេរិក
យុគសម័យ - នាថ្ងៃទី២០ឧសភា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi បានឲ្យដឹងថា កិច្ចប្រជុំរបស់គណៈកម្មការចម្រុះសំដៅឃ្លាំមើលការប្រតិបត្តិកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវហៅថា ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ (JCPOA) នឹងបានប្រព្រឹត្តទៅនៅទីក្រុង Vienna របស់ប្រទេសអូទ្រីស្តនាថ្ងៃទី២៥ឧសភាខាងមុខ សំដៅពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងសេចក្តីសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុភាគីនេះរបស់អាមេរិក។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។