យុគសម័យ - ភារធារីបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិកប្រចាំអាស៊ានបានវាយតម្លៃចំពោះវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ គឺជា“ឱកាសពង្រឹងកិច្ចសហប្រតិបត្តិការនិងការផ្សារភ្ជាប់គ្នាក្នុងតំបន់” ដើម្បីដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ចនិងសន្តិសុខក្នុងតំបន់។
មន្ត្រីអាមេរិវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន
ភារធារីបណ្តោះអាសន្នអាមេរិកប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោកស្រី Melissa A. Brown បានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោនបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងនាមជាប្រធានអាស៊ាន២០២០ ក្នុងគ្រាលំបាកដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ អ្នកការទូតអាមេរិករូបនេះក៏បានចាត់ទុកការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២០ របស់វៀតណាមថាជា“ ឱកាសពង្រឹងកិច្ចសហប្រតិបត្តិការនិងតភ្ជាប់គ្នាក្នុងតំបន់”។
យោងតាមលោកស្រី Melissa A. Brown បានឲ្យដឹងថា អាស៊ានកំពុងបង្ហាញពីប្រសិទ្ធភាពរបស់ខ្លួននៅពេលដែលរដ្ឋជាសមាជិកបង្រួបបង្រួមនិងចែករំលែកសំឡេងរួម ស្តីពីបញ្ហាសន្តិសុខនិងសេដ្ឋកិច្ចក្នុងតំបន់។ ទន្ទឹមនឹងនេះដែរ លោកស្រី Melissa សង្ឃឹមថាក្រោមការដឹកនាំរបស់ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន ប្លុកនេះនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាបន្ទាន់នៅក្នុងតំបន់ ដូចជាបញ្ហាសន្តិសុខនៃការធ្វើនាវាចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែននិងភេរវកម្ម វិបត្តិមនុស្សធម៌ និងការការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះបំផុតផងដែរ៕
(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vietnamplus.vn)

មតិពីមិត្តអ្នកអាន