យុគសម័យ- ព្រឹត្តិការណ៍រដ្ឋសភាវៀតណាមទើបតែបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) បន្ទាប់ពីកិច្ចព្រមព្រៀងទាំងពីរនេះត្រូវបានសភាអឺរ៉ុបអនុម័តកាលពីខែកុម្ភៈកន្លងមក បានបើកឱកាសសំខាន់ដើម្បីឈានចូលទីផ្សារអឺរ៉ុប ដែលធ្លានប់ត្រូវបានចាត់ទុកថាជាទីផ្សារនាំចេញធំទី ២ របស់វៀតណាម។
ព្រឹត្តិការណ៍រដ្ឋសភាវៀតណាមទើបតែបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) បានបើកឱកាសសំខាន់ដើម្បីឈានចូលទីផ្សារអឺរ៉ុប ដែលធ្លានប់ត្រូវបានចាត់ទុកថាជាទីផ្សារនាំចេញធំទី ២ របស់វៀតណាម (Vnanet)
គេហទំព័រអ៊ីតាលី https://www.affaritaliani.it បានចុះផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍រដ្ឋសភាវៀតណាមទើបតែបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) បន្ទាប់ពីកិច្ចព្រមព្រៀងទាំងពីរនេះត្រូវបានសភាអឺរ៉ុបអនុម័តកាលពីខែកុម្ភៈកន្លងមក។
យោងតាមគេហទំព័រនេះបានឲ្យដឹងថា សម្រាប់វៀតណាម កិច្ចព្រមព្រៀងទាំងនេះបានបើកឱកាសសំខាន់ដើម្បីឈានចូលទីផ្សារអឺរ៉ុប ដែលធ្លាប់ត្រូវបានចាត់ទុកថាជាទីផ្សារនាំចេញធំទី ២ របស់វៀតណាម។ ហើយប្តូរទៅវិញ បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប នឹងទាញយកផលប្រយោជន៍ពីវិស័យសេដ្ឋកិច្ចមួយដែលកំពុងរីកលុតលាស់យ៉ាងឆាប់រហ័ស ដោយមានអតិថិជនជាង ១០០ លាននាក់ ព្រមទាំងជាប្រទេសមួយដ៏ស្វាហាប់និងមានប្រព័ន្ធអប់រំប្រកបដោយគុណភាពផងដែរ ។
ទន្ទឹមនឹងនេះដែរ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះក៏មានតម្លៃក្នុងតំបន់ផងដែរ។ ពិតណាស់ថា វៀតណាមនឹងក្លាយជាប្រទេសមួយដើម្បីឲ្យបណ្តាប្រទេសសមាជិក EU អាចឈានចូលក្នុងតំបន់អាស៊ានយ៉ាងងាយស្រួល។ ប្រការនេះនឹងបង្កើតលក្ខណៈអំណោយផលសម្រាប់បណ្តាប្រទេសនានាក្នុងតំបន់ដែលធ្លាប់មានកំណើននិងការអភិវឌ្ឍគួរឱ្យចាប់អាមរម្មណ៍ ហើយថែមទាំង ទាក់ទាញលំហូរវិនិយោគបរទេសយ៉ាងច្រើនផងដែរ។
កាសែតអ៊ីតាលីបានវាយតម្លៃថាវៀតណាមគឺជាប្រទេសមួយដើម្បីឲ្យសហភាពអឺរ៉ុប (EU) ឈានចូលទីផ្សារអាស៊ាន
មិនត្រឹមតែពាណិជ្ជកម្មប៉ុណ្ណោះទេ។ ប្រទេសវៀតណាមកំពុងមានផែនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយមានគោលដៅយុទ្ធសាស្ត្រដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមនិងជាមជ្ឈមណ្ឌលប្រចាំតំបន់ដែលជាផ្នែកមួយនៃខ្សែសង្វាក់តម្លៃសកល។ ឱកាសសម្រាប់កំណើនផ្អែកលើការ វិនិយោគផ្ទាល់ពីបរទេសគឺធំធេងណាស់។ បច្ចុប្បន្ននេះសហភាពអឺរ៉ុបគឺជាវិនិយោគិនដ៏ធំមួយនៅក្នុងបណ្តាប្រទេសអាស៊ានប៉ុន្តែមានតែដៃគូវិនិយោគផ្ទាល់ពីបរទេសដ៏ធំលំដាប់ទី ៥ នៅវៀតណាម។ ដូច្នេះសហភាពអឺរ៉ុបនៅតែមានការងារជាច្រើនដែលត្រូវធ្វើដើម្បីឈានទៅសម្រេចបាននូវរបត់ថ្មីមួយ។
សម្រាប់ប្រទេសវៀតណាមវិញចំណុចនេះមានន័យថាការទាក់ទាញការវិនិយោគដែលមានគុណភាពពីក្រុមហ៊ុនដែលនឹងត្រូវបំពេញតាមស្តង់ដារដែលកំពុងកើនឡើងសម្រាប់ការការពារបរិស្ថាន ការទទួលខុសត្រូវនិងការបណ្តុះបណ្តាលសង្គម ក៏ដូចជាបង្កើតធនធានមនុស្សផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)


មតិពីមិត្តអ្នកអាន