យុគសម័យ - ទស្សនាវដ្តី Vox (សហរដ្ឋអាមេរិក) ទើបតែបានចុះផ្សាយនូវអត្ថបទមួយដែលសរសើរពី ភាពជោគជ័យរបស់ប្រទេសវៀតណាមក្នុងការទប់ស្កាត់នឹងជំងឺរាតត្បាតកូវីដ១៩ (COVID-19) ដែលយោងទៅតាមកាសែតនេះមិនតម្រូវឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ឬវិធានការថ្មីឡើយ។
បុគ្គលិកសុខាភិបាលរបស់ CDC នៅទីក្រុងហាណូយបានធ្វើតេស្តសំណាកជំងឺ COVID-19 (រូបថត: vnanet)
ទស្សនាវដ្តី Vox (សហរដ្ឋអាមេរិក) នាថ្ងៃទី ៥ ខែឧសភា បានចុះផ្សាយអត្ថបទអំពីរឿងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។រួមជាមួយប្រទេសស្លូវេនី ហ្ស៊កដានី និងអ៊ីស្លង់ ប្រទេសវៀតណាមត្រូវបានទស្សនាវដ្តីសហរដ្ឋអាមេរិកកោតសរសើរចំពោះការ“ ជំរុញឱ្យមានជំងឺកោងចុះវិញ” ។
យោងតាម Vox បានអោយដឹងថាប្រទេសវៀតណាមហាក់ដូចជា ប្រទេសដែលងាយរងគ្រោះនៅពេល ធនធានហិរញ្ញវត្ថុមិនច្រើនប៉ុន្មានឡើយហើយក៏ស្ថិតជិតនឹងប្រទេសចិនដែលជាកន្លែងដែលវីរុសកូរ៉ូណាប្រភេទថ្មីបានផ្ទុះឡើងដើមដំបូង។ ទោះយ៉ាងណាក៏ដោយរដ្ឋាភិបាលវៀតណាមបានចាត់វិធានការខ្លាំង ក្លាមុនពេលដែលអង្គការសុខភាពពិភពលោក (WHO) ប្រកាសគ្រាអាសន្នជាសកលខាងសុខាភិបាល។ ជាលទ្ធផលរហូតមកដល់ពេលនេះប្រទេសវៀតណាមមិនទាន់មានករណីនៃការស្លាប់ដោយជំងឺកូវីដ ១៩ នៅឡើយទេ។
ទស្សនាវដ្តីអាមេរិកបានអះអាងថាប្រទេសវៀតណាមទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ ដោយអនុវត្តនូវវិធានការណ៍សំខាន់ៗចំនួន ៣ គឺការធ្វើតេស្ត៍ជំងឺឆ្លងជាច្រើន ការតាមដានប្រភពចម្លងជំងឺច្រើន និងការធ្វើដាក់នៅដាច់ដោយឡែកច្រើនដែរ។ កាសែត Vox បានសង្កត់ធ្ងន់ថា“ វៀតណាមមិនប្រើបច្ចេកវិទ្យាខ្ពស់ឬវិធីសាស្រ្តថ្មីទេគឺគ្រាន់តែធ្វើតាមវិធីជាសាមញ្ញៗ តែនាំមកនូវលទ្ធផលដ៏ល្អបំផុតតែម្តង”៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន