ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិបានវាយតម្លៃថាវៀតណាមជា«តារាចែងចាំងមួយ»នៅទ្វីបអាស៊ី

10:27 | 03/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពិភពលោកមានអត្ថបទជាច្រើនបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសរបស់វៀតណាម ក៏ដូចជាសមិទ្ធិផលការទូតនិងសេដ្ឋកិច្ចរបស់វៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃបដិវត្តខែសីហានិងទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី២ ខែកញ្ញា) ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិបានវាយតម្លៃថាវៀតណាមជា«តារាចែងចាំងមួយ»នៅទ្វីបអាស៊ី

យោងតាមកាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានអោយដឹងថាប្រទេសវៀតណាមទទួលបានការអនុគ្រោះពន្ធនៅសហភាពអឺរ៉ុប ក្រោមកម្មវិធីអនុគ្រោះពន្ធទូទៅ (GSP) ។ សហភាពអឺរ៉ុបគឺជាវិនិយោគិនបរទេសធំជាងគេមួយនៅវៀតណាម ដែលមានចំនួនប្រហែលពាក់កណ្តាលនៃការវិនិយោគផ្ទាល់បរទេសសរុបនៅទូទាំងប្រទេស។ ក្នុងនោះ វិស័យទទួលផលសំខាន់ពីកិច្ចព្រមព្រៀងនឹងជាសម្លៀកបំពាក់ ដែលស្មើនឹងប្រមាណ ១០% នៃការនាំចេញរបស់ប្រទេស។ សហភាពអ៊ឺរ៉ុបគឺជាទីផ្សារសម្លៀកបំពាក់ធំបំផុតទី ២ របស់ប្រទេសវៀតណាម (បន្ទាប់ពីសហរដ្ឋអាមេរិក) ដែលស្មើនឹង ១៥ % នៃការនាំចេញសម្លៀកបំពាក់សរុបរបស់ប្រទេសកាលពីឆ្នាំមុន។ យោងតាមកាសែតបាងកកប៉ុស្តិ៍ ដោយសារទទួលបានគាំទ្រពីរាប់សិបកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ប្រទេសវៀតណាមបានក្លាយជាប្រភពដ៏សំខាន់មួយនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោកផងដែរ។

រីឯកាសែត Jerusalem Post (របស់អ៊ីស្រាអែល) បានចុះផ្សាយអត្ថបទសរសេរ ក្រោមចំណងជើងថា“ វៀតណាមបានចាត់ទុកជា «តារាចែងចាំងមួយនៅទ្វីបអាស៊ី» ដោយបញ្ជាក់ថា ឆ្នាំ ២០២០ មានអត្ថន័យដ៏សំខាន់ចំពោះសកម្មភាពការបរទេសរបស់វៀតណាម ជាពិសេសគឺ ក្នុងការអនុវត្តគោលនយោបាយការបរទេសពហុភាគី។ ក្នុងនាមជា ប្រធានអាស៊ាន (ឆ្នាំ២០២០) និង ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (អាណត្តិ ២០២០-២០២១) នោះ វៀតណាមកំពុងខិតខំប្រឹងប្រែងលើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិបានវាយតម្លៃថាវៀតណាមជា«តារាចែងចាំងមួយ»នៅទ្វីបអាស៊ី

ទាក់ទងនឹងវិស័យសេដ្ឋកិច្ច អត្ថបទនេះ បានអះអាងថា វៀតណាមបានចាត់វិធានការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ដូច្នេះ យថាទស្សន៍ស្ដារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាមនៅតែមានលក្ខណៈវិជ្ជមាន និងភ្លឺស្វាងបំផុតនៅទ្វីបអាស៊ី។

ក្នុងពេលនោះ កាសែត Forbes របស់អ៊ីស្រាអែលបានចុះផ្សាយអត្ថបទសរសេរ ដោយបានរំលឹកអំពី ចំណុចភ្លឺស្វាងអំពីសេដ្ឋកិច្ចរបស់វៀតណាម ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២០។ អត្ថបទសរសេរនេះបានដកស្រង់ប្រសាសន៍របស់លោក Edward Teather សេដ្ឋវិទូអំពីអាស៊ាន របស់ទីភ្នាក់ងារសិក្សាស្រាវជ្រាវ UBS ដោយវាយតម្លៃថា ទោះជាវៀតណាមត្រូវរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែវៀតណាមនៅតែមានវិស័យសេដ្ឋកិច្ចភ្លឺស្វាងមួយក្នុងចំណោមវិស័យសេដ្ឋកិច្ចល្អបំផុតនៅក្នុងតំបន់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: sggp.org.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត