អគ្គលេខាធិការ IFRC លោក Jagan Chapagain បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង IFRC

20:49 | 12/12/2020

យុគសម័យ - បើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងហ្សឺណែវ លោកអគ្គលេខាធិការ Chapagain បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង IFRC និងវៀតណាមតាមរយៈកាកបាទក្រហមវៀតណាមក្នុងរយៈពេលកន្លងមកនេះ ដោយបានកៀរគរធនធាននិងការគាំទ្រពីដៃគូអន្តរជាតិ ក្នុងនោះមាន IFRC ដើម្បីគាំទ្រដល់ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ព្រមទាំងជំនះពុះពារលើផលវិបាកដែលបណ្តាលឡើងដោយគ្រោះមហន្តរាយធម្មជាតិផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការIFRC លោក Jagan Chapagain

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) លោក Jagan Chapagain នាពេលថ្មីនេះ ។ នៅក្នុងជំនួបនេះ លោកអគ្គលេខាធិការ Chapagain បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង IFRC និងវៀតណាមតាមរយៈកាកបាទក្រហមវៀតណាមក្នុងរយៈពេលកន្លងមកនេះ ដោយបានកៀរគរធនធាននិងការគាំទ្រពីដៃគូអន្តរជាតិ ក្នុងនោះមាន IFRC ដើម្បីគាំទ្រដល់ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ព្រមទាំងជំនះពុះពារលើផលវិបាកដែលបណ្តាលឡើងដោយគ្រោះមហន្តរាយធម្មជាតិផងដែរ។

ក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងថារដ្ឋាភិបាលវៀតណាមគាំទ្រកិច្ចសហប្រតិបត្តិការរវាង IFRC និងកាកបាទក្រហមវៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាង IFRC និងបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានស្នើឱ្យ IFRC បន្តយកចិត្តទុកដាក់និងកៀរគរដៃគូផ្តល់ជំនួយខាងបច្ចេកទេសនិងធនធានផ្សេងៗទៀត ដើម្បីជួយប្រជាជនវៀតណាមតាមរយៈសមាគមកាកបាទក្រហមវៀត ណាម ជាពិសេសនៅក្នុងផ្នែកគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ ការ បន្ស៊ាំនឹងការផ្លាស់ប្តូរអាកាសធាតុ សុវត្ថិភាពសហគមន៍ ជាដើម។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់ IFRC ដែលបានប្រមូលផ្តុំការគាំទ្ររបស់សមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមសម្រាប់ប្រទេសវៀតណាមជាពិសេសក្នុងស្ថានភាពឆ្លើយតបជាបន្ទាន់ជាមួយគ្រោះមហន្តរាយធម្មជាតិ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត