Trending now
ជួយឧបត្ថម្ភពលរដ្ឋវៀតណាមចូលរួមកម្មវិធីពលករកសិកម្មនៅអូស្ត្រាលី
យុគសម័យ - នាថ្ងៃទី ២៨ មិនា ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលវៀតណាម (តាមទម្រង់អនឡាញ) ស្តីពីការជួយឧបត្ថម្ភពលរដ្ឋវៀតណាមចូលរួមក្នុងកម្មវិធីពលករកសិកម្មនៅអូស្ត្រាលី ។
ប្រទេសវៀតណាមត្រូវបានសហគមន៍អន្តរជាតិចាត់ទុកជាចំណុចភ្លឺស្វាងសម្រាប់ការកាត់បន្ថយភាពក្រីក្រ
យុគសម័យ - រដ្ឋាភិបាលវៀតណាម បានដាក់ចេញនូវប្រព័ន្ធគ្រប់ជ្រុងជ្រោយនៃគោលនយោបាយកាត់បន្ថយភាពក្រីក្រដើម្បីជួយឧបត្ថម្ភដល់ជនក្រីក្រយ៉ាងទូលំទូលាយក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈការបង្កើតការងារឥណទានអនុគ្រោះការអប់រំសុខភាពជាដើម។ ការយកចិត្តទុកដាក់ពិសេសត្រូវបានផ្តល់ដល់ការកាត់បន្ថយភាពក្រីក្រដោយផ្តល់អាទិភាពដល់អ្នកដែលជួបការលំបាក។ ក្រុមតំបន់ជនជាតិភាគតិចនិងតំបន់ដែលពិបាកបំផុត។
ពិធីប្រកាសទិវាសមត្ថភាពពលកម្មវៀតណាម
នាព្រឹកថ្ងៃទី ៤ ខែតុលានៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានរៀបចំពិធី ប្រកាសទិវាសមត្ថភាព ពលកម្មវៀតណាមនិងបើកការប្រឡងជំនាញវិជ្ជាជីវៈជាតិ លើកទី ១១ ឆ្នាំ ២០២០ ។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការងារអាស៊ានពិសេសស្តីពីការឆ្លើយតបនឹងផលប៉ះពាល់នៃជំងឺ Covid-19 ពលកម្ម និងការងារធ្វើ
យុគសម័យ - នារសៀលថ្ងៃទី ១៤ ឧសភា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការងារអាស៊ានពិសេសស្តីពីការឆ្លើយតបនឹងផលប៉ះពាល់នៃជំងឺ Covid-19 ទៅលើពលកម្ម និងការងារធ្វើ ត្រូវបានធ្វើឡើង តាមបណ្តាញអនឡាញ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ាន។
ពិធីបំពាក់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ ជូនចំពោះឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម
យុគសម័យ - នារសៀលថ្ងៃទី ១៩ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ ដល់ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមលោក Thongsavanh Phomvihane ចំពោះការរួមចំណែកវិជ្ជមាននិងមានប្រសិទ្ធភាពសម្រាប់ទំនាក់ទំនងវៀតណាម - ឡាវក្នុងអាណត្តិ៤ ឆ្នាំ បំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។
ថ្នាក់ដឹកនាំពិភពលោកជួបជុំគ្នានៅប្រទេសស្វីសក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃការបង្កើតអង្គការពលកម្មអន្តរជាតិ (ILO)
យុគ្គសម័យ - ថ្នាក់ដឹកនាំនៅលើពិភពជាង ៤០ រូប ក្នុងនោះរួមមានប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នឹងចូលរួមសន្និសីទមួយដើម្បីរំលឹកខួបលើកទី ១០០ នៃការបង្កើតអង្គការពលកម្មអន្តរជាតិ (ILO) ចាប់ពីថ្ងៃទី ១០ ខែមិថុនានៅទីក្រុងហ្សឺណែវនៃប្រទេសស្វ៊ីស។
ព័ត៌មានបានអានច្រើន
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
យុគសម័យ - ថ្មីៗនេះ នៅឯរាជធានី Seoul គណៈកម្មាធិការប្រជាជនខេត្ត Hung Yen សម្របសម្រួលជាមួយនិងនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ទីភ្នាក់ងារជម្រុញពាណិជ្ជកម្មព្រមទាំងការវិនិយោគកូរ៉េខាងត្បូង KOTRA ចាត់តាំងសន្និបាតជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មខេត្ត Hung Yen។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។