ពិធីប្រកាសទិវាសមត្ថភាពពលកម្មវៀតណាម

10:05 | 05/10/2020

នាព្រឹកថ្ងៃទី ៤ ខែតុលានៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានរៀបចំពិធី ប្រកាសទិវាសមត្ថភាព ពលកម្មវៀតណាមនិងបើកការប្រឡងជំនាញវិជ្ជាជីវៈជាតិ លើកទី ១១ ឆ្នាំ ២០២០ ។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញចូលរួមពិធីប្រកាសទិវាសមត្ថភាពពលកម្មវៀតណាមនិងការប្រឡងវិជ្ជាជីវៈថ្នាក់ជាតិលើកទី ១១ ឆ្នាំ ២០២០

យោងតាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលចុះថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២០ ដោយយកថ្ងៃទី ៤ ខែតុលាជារៀងរាល់ឆ្នាំ ជា “ទិវាសមត្ថភាពពលកម្មរបស់វៀត ណាម” ហើយទិវានេះ ត្រូវបានប្រារព្ធធ្វើឡើងជាលក្ខណៈឯកភាពទូទាំងប្រទេស សំដៅជួយជ្រោម ជ្រែងទិវាសមត្ថភាពយុវជនពិភពលោកប្រចាំឆ្នាំ (១៥ កក្កដា) ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តកាលពីឆ្នាំ ២០១៤។ ការប្រកាសទិវាសមត្ថភាពពលកម្មវៀតណាមគឺសំដៅអំពាវនាវឲ្យសហគមន៍ក្នុងប្រទេស គាំទ្រការអភិវឌ្ឍសមត្ថភាពពលកម្ម តាមរយៈសកម្ម ភាពជាក់ស្តែង រួមចំណែកលើកកម្ពស់លទ្ធភាពការងារនិងសមត្ថភាពប្រកួតប្រជែងជាតិ។ លើស ពីនេះទៅទៀត លើកកម្ពស់និងបញ្ជាក់ពីគោលជំហរនិងសារៈសំខាន់របស់កម្មករជំនាញ ជាពិសេសកម្មករដែលមានជំនាញវិជ្ជាជីវៈខ្ពស់ផងដែរ។ នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam និងថ្នាក់ដឹកនាំក្រសួងនិងសាខាបានអនុវត្តពិធីអបអរសាទរទិវាសមត្ថភាពពលកម្មវៀតណាម៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត