យុគសម័យ - នារសៀលថ្ងៃទី ១៤ ឧសភា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការងារអាស៊ានពិសេសស្តីពីការឆ្លើយតបនឹងផលប៉ះពាល់នៃជំងឺ Covid-19 ទៅលើពលកម្ម និងការងារធ្វើ ត្រូវបានធ្វើឡើង តាមបណ្តាញអនឡាញ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ាន។
លោករដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម Dao Ngoc Dung អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងការងារនៃបណ្តាប្រទេសសមាជិកអាស៊ានបានចែករំលែកព័ត៌មានអំពីគោលនយោបាយ កម្មវិធី និងជំនួយសង្គមនា នានៅប្រទេសនីមួយៗ ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ទៅលើពលករ ជាពិសេសគឺបញ្ហាដែលទាក់ទងនឹងប្រាក់ខែ ប្រាក់ចំណូល ការងារធ្វើ សុវត្ថិភាព និងសុខភាពរបស់ពលករ។ បណ្តារដ្ឋមន្រ្តីក្រសួងការងារអាស៊ានក៏បានផ្តល់អនុសាសន៍សម្រាប់ការឆ្លើយតបរួមរបស់អាស៊ាន ចំពោះផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 លើពលកម្ម និងការងារធ្វើ។
ដោយមានការឯកភាព និងការប្តេជ្ញាចិត្តដ៏ខ្ពស់ពីបណ្តាប្រទេស សេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងការងារអាស៊ាន ស្តីពី ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំនេះ។ សេចក្តីប្រកាសនេះបានគូសបញ្ជាក់ពីតម្រូវការនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅលើកកម្ពស់គោលនយោបាយពលកម្ម និងការងារធ្វើ ដែលប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត Covid-19 វិបត្តិសេដ្ឋកិច្ច ឬគ្រោះមហន្តរាយធម្មជាតិ នាពេលអនាគត./.
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន