Trending now
ពាណិជ្ជសញ្ញាកាហ្វេវៀតណាមក្នុងការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតដើម្បីធ្វើសមាហរណកម្ម
នៅចំពោះមុខបញ្ហាប្រឈមរួមនៃវិស័យកសិកម្មទាំងមូល ជាពិសេស នៅពេលដែលវៀតណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ; កិច្ចព្រម ព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ; កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នោះ ខ្សែសង្វាក់តម្លៃកាហ្វេរបស់វៀតណាម កំពុងប្រឈមមុខនឹង តម្រូវការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត ដើម្បីធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍។ ដោយយល់ដឹងច្បាស់អំពីតម្រូវការទាំងនោះ អ្នកដាំកាហ្វេនៅតំបន់ Tay Nguyen កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយផ្តោតលើការផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតក្នុង ការផលិតនិងធ្វើអាជីវកម្មកាហ្វេផងដែរ។
វៀតណាមខិតខំប្រឹងប្រែងសំរេចឲ្យបានគោលដៅពីរទន្ទឹមគ្នាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
រដ្ឋាភិបាលវៀតណាមខិតខំប្រឹងប្រែងជំនះពុះពារលើបញ្ហា ឧបសគ្គនានា ព្រមទាំងប្តេជ្ញាចិត្តសំរេចគោលដៅពីរដើរទន្ទឹមគ្នា ពោលគឺគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ (Covid-19) ផង និងការស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រួមទាំងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ផមផង។ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះនៅពេលថ្លែងរបាយការណ៍ស្តីពីការអនុវត្ត ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម្រាប់ឆ្នាំ ២០២០ និង ៥ ឆ្នាំបន្តទៀត (២០១៦-២០២០) ព្រមទាំងដាក់ចេញគម្រោងនៃផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមសម្រាប់ឆ្នាំ ២០២១ គោលដៅនិងភារកិច្ចសំខាន់ៗមួយចំនួន ក៏ដូចជាដំណោះស្រាយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋ កិច្ច-សង្គម ក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ នៅក្នុងពិធីបើកសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៤ ដែលបានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី ២០ ខែតុលា។
សម្លៀកបំពាក់បែបប្រពៃណី៖ ខ្សែតភ្ជាប់ពីអតីតកាលនិងអនាគតកាល
នៅក្នុងការអភិវឌ្ឍយ៉ាងខ្លាំងនៃអ៊ិនធឺរណែត និងការធ្វើ សមាហរណកម្មអន្តរជាតិបច្ចុប្បន្ននេះ ប៉ុន្តែនៅតែមានយុវជនជាច្រើន ដែលតែងតែជក់ចិត្តដិតអារម្មណ៍នឹងតម្លៃប្រពៃណីរបស់ប្រជាជនវៀតណាម ដូចជា សម្លៀកបំពាក់ប្រពៃណីអញ្ជឹង។ តាមរយៈការស្រាវជ្រាវនិងស្វែងយល់ ក៏ដូចជាបាតដៃដែលមានទេពកោសល្យប៉ិនប្រសប អាវច្រើនប្រភេទរបស់ជំនាន់ជីដូនជីតា ដែលមានពណ៌ចម្រុះ មានក្បូរក្បាច់រចនា ត្រូវបានយុវជនធ្វើឲ្យបានរស់ឡើងវិញ នៅក្នុងសង្គមសហសម័យ។
កិច្ចព្រមព្រៀង EVFTA និង EVIPA ជាជំហានដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មអន្តរជាតិសម្រាប់វៀតណាម
យុគសម័យ- អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានវាយ តម្លៃថាការអនុម័តរបស់សភាអឺរ៉ុបនិងរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA និង EVIPA គឺជាការបញ្ជាក់យ៉ាងមុតមាំអំពីបំណងប្រាថ្នា ផលប្រយោជន៍និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការបង្កើតនូវរបកគំហើញថ្មីនិងលើកកម្ពស់ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុបក្រោយរយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតផងដែរ។
EP ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ដែលបញ្ជាក់ពីជំហានដំបូងរបស់វៀតណាមក្នុងការធ្វើសមាហរណកម្ម
យុគសម័យ - រដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀង EVFTA ត្រូវបានផ្តល់សច្ចាប័នបានបញ្ជាក់ពីតួនាទីសំខាន់និងគោលជំហរភូមិសាស្ត្រនយោបាយរបស់វៀតណាមក្នុងតំបន់ ដោយអះអាងថាក្នុងដំណើរការធ្វើសមា ហរណកម្មសេដ្ឋកិច្ចអន្តរជាតិ វៀតណាមបានក្លាយទៅជាប្រទេសរីកចម្រើននាំមុខគេជាលើកដំបូងផងដែរ។
សម្ព័ន្ធសហករណ៍មានសារៈសំខាន់ក្នុងការធ្វើសមាហរណកម្ម
យុគសម័យ - នារសៀលថ្ងៃទី២១មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធសហករណ៍វៀតណាម ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសហប្រតិបត្តិការ សហករណ៍និងប្រព័ន្ធសហករណ៍វៀតណាម។ អញ្ជើញចូលរួមមានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ថ្នាក់ដឹកនាំនិងក្រសួង ស្ថាប័នមជ្ឈឹម។
ព័ត៌មានបានអានច្រើន
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
យុគសម័យ - ថ្មីៗនេះ នៅឯរាជធានី Seoul គណៈកម្មាធិការប្រជាជនខេត្ត Hung Yen សម្របសម្រួលជាមួយនិងនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ទីភ្នាក់ងារជម្រុញពាណិជ្ជកម្មព្រមទាំងការវិនិយោគកូរ៉េខាងត្បូង KOTRA ចាត់តាំងសន្និបាតជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មខេត្ត Hung Yen។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។