យុគសម័យ- អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានវាយ តម្លៃថាការអនុម័តរបស់សភាអឺរ៉ុបនិងរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA និង EVIPA គឺជាការបញ្ជាក់យ៉ាងមុតមាំអំពីបំណងប្រាថ្នា ផលប្រយោជន៍និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការបង្កើតនូវរបកគំហើញថ្មីនិងលើកកម្ពស់ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុបក្រោយរយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតផងដែរ។
អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son
នេះគឺជាកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដែលមានកំរិតនិងវិសាលភាពនៃការប្តេជ្ញារួមដ៏ខ្ពស់ ហើយ កិច្ចព្រមព្រៀង EVFTA ត្រូវបានគេរំពឹងថានឹងនាំមកនូវផលប្រយោជន៍ដ៏អស្ចារ្យនិង មានតុល្យភាព សម្រាប់ទាំងវៀតណាមនិងសហភាពអឺរ៉ុបផងដែរ។ នោះគឺជាការបញ្ជាក់របស់លោក Bui Thanh Son អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម ក្នុងឱកាសដែលរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) រវាង វៀតណាមនិងសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២០។
លោក Bui Thanh Son បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចភ្លឺស្វាងជាមួយ សហភាពអឺរ៉ុបដែលក្លាយជាដៃគូពាណិជ្ជកម្មធំទី៣ និងជាភាគីផ្តល់ជំនួយធំបំផុតមិនសងប្រាក់វិញ ក៏ដូចជាវិនិយោគិនឈានមុខគេទី១របស់វៀតណាមហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំទី២របស់ EU ក្នុងអាស៊ានផងដែរ។ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ៥៦,៤៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ដែលក្នុងនោះការនាំចេញរបស់វៀតណាម ទៅកាន់សហភាពអឺរ៉ុបបានកើនឡើងក្នុងអត្រា ជាមធ្យម ១៦% ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ។ កិច្ចសហប្រតិបត្តិការលើវិស័យ អប់រំ ច្បាប់ និងយុត្តិធម៌ ថាមពល ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការការពារធនធានទឹកជាដើម ក៏ត្រូវបាន លើកកម្ពស់ជាបន្តបន្ទាប់ទទួលបានលទ្ធផលជាច្រើននាំមកនូវផលប្រយោជន៍ចាំបាច់និងជាក់ស្តែងពិត ប្រាកដសម្រាប់មនុស្ស។
កិច្ចព្រមព្រៀង EVFTA និង EVIPA ជាជំហានដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មអន្តរជាតិសម្រាប់វៀតណាម
ក្រៅពីនេះវៀតណាមនិង EU ចែករំលែកផលប្រយោជន៍ស្របគ្នាជាច្រើន និងសហកាគ្នាយ៉ាងជិតស្និទ្ធ នៅក្នុងវេទិកា និងយន្តការពហុភាគី ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ពហុភាគីនិងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនិតិវិធីដើម្បី សន្តិភាព ស្ថិរភាពនិងអភិវឌ្ឍ ព្រមទាំង ជំរុញការធ្វើសេរីភាវូបនីយកម្មនូវវិស័យពាណិជ្ជកម្ម-វិនិយោគនិងឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល នានាផងដែរ។ អាចនិយាយបានថាការអនុវត្តកិច្ចព្រមព្រៀង EVFTA ក៏បានបញ្ជាក់ពីការអភិវឌ្ឍ យុទ្ធសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ដោយបង្ហាញពីការគោរពគ្នាទៅវិញទៅមក ចំពោះយុទ្ធសាស្ត្រ កិច្ចការបរទេស អភិវឌ្ឍនិងការធ្វើសមាហរណកម្មដើម្បីរួមចំណែកក្នុងការធ្វើឲ្យបានស៊ីជម្រៅ នូវឧត្តមភាពយ៉ាងយូរអង្វែងដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់ភាគីទាំងពីរក៏ដូចជាក្នុងតំបន់អាស៊ី - អឺរ៉ុបនិងពិភពលោកផងដែរ។
អនុរដ្ឋមន្រ្តី លោក Bui Thanh Son ក៏បានសង្កត់ធ្ងន់ថាវៀតណាម ត្រូវចាំបាច់ពង្រឹងសមត្ថភាព សមាហរណកម្មនិងតភ្ជាប់វិស័យសេដ្ឋកិច្ចជាពិសេសគឺបណ្តាតំបន់មូលដ្ឋាននិងសហគ្រាសគួរចូលរួមយ៉ាងស្វាហាប់និងចាប់យកព័ត៌មានអំពីការប្តេជ្ញារបស់វៀតណាម ព្រមទាំង ត្រូវជំរុញការផ្សព្វផ្សាយព័ត៌មាន ស្តីពីខ្លឹមសារនៃការប្តេជ្ញាក្នុងកិច្ចព្រមព្រៀងទាំងនេះដល់មូលដ្ឋាននិងធុរកិច្ច ក៏ដូចជាបង្កើនការបណ្តុះ បណ្តាលនិងលើកកំពស់ជំនាញរបស់ក្រុមកម្មាភិបាលលើការធ្វើសមាហរណកម្មអន្តរជាតិក្នុងយុគសម័យឌីជីថលផងដែរ។
ជាមួយនឹងការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងយ៉ាងខ្ពស់របស់ប្រព័ន្ធនយោបាយទាំងមូល វៀតណាមជឿ ជាក់ថាដំណើរការនៃការធ្វើសមាហរណកម្មនិងតភ្ជាប់សេដ្ឋកិច្ចនឹងបន្តត្រូវបានអនុវត្តយ៉ាងសកម្មដោយមានភាពច្នៃប្រឌិតនិងប្រសិទ្ធភាពដើម្បីរួមចំណែកដល់ការសំរេចបាននូវគោលដៅប្រកបដោយជោគជ័យនូវ ការអភិវឌ្ឍន៍ សមាហរណកម្មអន្តរជាតិនៃប្រទេសជាតិដែលមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ នឹងត្រូវបានដាក់ចេញនាពេលខាងមុខនេះផងដែរ៕(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)


មតិពីមិត្តអ្នកអាន