សម្ព័ន្ធសហករណ៍មានសារៈសំខាន់ក្នុងការធ្វើសមាហរណកម្ម

07:58 | 22/06/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី២១មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធសហករណ៍វៀតណាម ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសហប្រតិបត្តិការ សហករណ៍និងប្រព័ន្ធសហករណ៍វៀតណាម។ អញ្ជើញចូលរួមមានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ថ្នាក់ដឹកនាំនិងក្រសួង ស្ថាប័នមជ្ឈឹម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថតៈ TTXVN)

ក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា សហករណ៍មានកាតព្វកិច្ចសំខាន់ក្នុងដំណើរការធ្វើសមាហរណកម្ម រួមចំណែកសំខាន់ទៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា រូបសណ្ឋានសេដ្ឋកិច្ចគ្រួសារធុនតូចមុននេះមិនអាចប្រកួតប្រជែងជាមួយសេដ្ឋកិច្ចទីផ្សារ ត្រូវមានកិច្ចសហប្រតិបត្តិការដើម្បីបង្កើតលក្ខណៈជំនាញសំដៅឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញប្រគល់ផ្ទាំងគំនូ "លោកប្រធានហូជីមិញទៅសាកសួរសុខទុក្ខប្រជាកសិកនៅឃុំ Hung Son ស្រុក Dai Tu ខេត្ត Thai Nguyen កាលពីឆ្នាំ១៩៤៥" ជូនចំពោះសម្ព័ន្ធសហករណ៍ក្នុងជំនួបធ្វើការ (រូបថតៈ TTXVN)

ដើម្បីប្រព័ន្ធសេដ្ឋកិច្ចសហប្រតិបត្តិការសហករណ៍មានការអភិវឌ្ឍប្រកបដោយចរភាពនាពេលខាងមុខនោះ នាយករដ្ឋមន្ត្រីបានស្នើឲ្យជួរកម្មាភិបាលចូលរួមក្នុងសកម្មភាពសហករណ៍គឺត្រូវកំណត់ច្បាស់ថា ការអភិវឌ្ឍសម្ព័ន្ធសហករណ៍ជាតម្រូវការចាំបាច់។ រួមជាមួយគ្នានោះ ត្រូវផ្លាស់ប្តូររបៀបគិត របៀបធ្វើដោយមានការសហការជាមួយក្រសួង ស្ថាប័ននានា ដើម្បីរក្សាការអភិវឌ្ឍ។

នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកតំបន់នានាឲ្យពង្រឹងរបៀបរបប រៀបចំឡើងវិញខ្សែសង្វាក់តម្លៃពីការទិញទៅដល់ការលក់ទៅទីផ្សារ។ រដ្ឋាភិបាលនឹងបន្តផ្សព្វផ្សាយនូវឯកសារថ្មី ជួយឲ្យការវិនិយោគទៅសហករណ៍ប្រកបដោយភាពងាយស្រួលនិងប្រសិទ្ធិភាព៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត