Trending now
EU ព្រមានចក្រភពអង់គ្លេស កុំឲ្យបំពានលើគោលការណ៍ច្បាប់អន្តរជាតិ ជុំវិញកិច្ចព្រមព្រៀង Brexit
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុនដេឡែន (Ursula von der Leyen) នៅថ្ងៃចន្ទនេះបានព្រមានថា តាមគោលការណ៍ច្បាប់អន្តរជាតិ ចក្រភពអង់គ្លេសគឺមានកាតព្វកិច្ចគោរពកិច្ចព្រមព្រៀង Brexit (ការដកខ្លួនចេញពីសហភាពអឺរ៉ុប) ដ្បិតថាវាជាមូលដ្ឋានគ្រឹះសម្រាប់ការទំនាក់ទំនងគ្នានាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardain នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។
សភាអឺរ៉ុបអនុម័ត Brexit
យុគសម័យ - សភាអឺរ៉ុបនឹងជួបប្រជុំពេញអង្គនៅថ្ងៃ ២៩ ខែមករា ដើម្បីអនុម័ត Brexit ដោយទទួលស្គាល់ជាផ្លូវការនូវការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប។
អង់គ្លេសបានអនុម័តលើកិច្ចព្រមព្រៀង Brexit
ដោយមានសំឡេងគាំទ្រចំនួន ៣៣០ និងសំឡេងប្រឆាំងចំនួន ២៣១ រដ្ឋសភាអង់គ្លេសកាលពីថ្ងៃទី ៩ ខែមករាបានអនុម័តលើកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីលោក Boris Johnson អំពីការនាំប្រទេសអង់គ្លេសដាក់ចេញពីសហភាពអឺរ៉ុប (EU) តាមនោះត្រួសត្រាយផ្លូវសម្រាប់ Brexit ត្រូវបានអនុវត្តនាថ្ងៃទី ៣១ ខែមករានាពេលខាងមុខ បន្ទាប់ពីការពន្យាពេលជាច្រើនឆ្នាំមក។
សហភាពអឺរ៉ុប អាចនឹងយល់ព្រមពន្យារពេល Brexit ជាលើកទី៣, នេះបើតាមប្រភពស្និទនឹងប្រធានាធិបតីបារាំង
ប្រភពស្និទនឹងប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានឱ្យដឹងថាសហភាពអឺរ៉ុប ទំនងជានឹងយល់ព្រមពន្យារពេលការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់ចក្រភពអង់គ្លេស រហូតដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីអង់គ្លេសបានព្រមានអំពីការដកសេចក្តីព្រាងច្បាប់ Brexit និងអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់
យុគសម័យ - នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានព្រមានកាលពីថ្ងៃទី ២២ ខែតុលាថា ប្រសិនបើសមាជិកសភាបោះឆ្នោតប្រឆាំងនឹងកាលវិភាគដើម្បីជំរុញ“ កិច្ចព្រមព្រៀងលែងលះ” ជាមួយសហភាពអឺរ៉ុប (EU) នៅក្នុងសភានៅសប្តាហ៍នេះ លោកនឹងបោះបង់ចោល នូវសេចក្តីព្រាងច្បាប់និងអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់។
ទីបំផុតការចាកចេញពីសហភាពអឺរ៉ុប Brexit ត្រូវបានឯកភាព! នាយករដ្ឋមន្ត្រីអង់គ្លេសចាកចេញទៅព្រុចសែល ដើម្បីបង្ហើយកិច្ចការនេះ!
ទីបំផុតនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានចេញដំណើរទៅទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិកហើយនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយលោកបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ នោះគឺការឯកភាពគ្នានៅក្នុងចង្កោមថ្នាក់ដឹកនាំ អង់គ្លេស ដើម្បីនាំចក្រភពនេះចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ CNN នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។
បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានសម្រេចចិត្តមិនពន្យារពេល Brexit ទេ
នាថ្ងៃទី ៥ ខែកញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានប្រកាសថាលោកនឹង«សុខចិត្តស្លាប់»ប្រសើរជាងការពន្យាពេលសម្រាប់ផែនការនាំអង់គ្លេសចេញពីសហភាពអឺរ៉ុបឬហៅថា Brexit ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។
នាយករដ្ឋមន្រ្តីអង់គ្លេសនឹងស្នើឲ្យបោះឆ្នោតមុនអាណត្តិ បើយុទ្ធសាស្រ្ត Brexit របស់លោក ត្រូវសភាប្រឆាំង
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson នឹងស្នើឲ្យមានការបោះឆ្នោតមុនអាណត្តិសម្រាប់ថ្ងៃទី១៤ ខែតុលា ក្នុងករណីបើសភាបោះឆ្នោតប្រឆាំងនឹងយុទ្ធសាស្រ្តរបស់លោកស្តីពីការលែងលះជាមួយសហភាពអឺរ៉ុប (Brexit)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
នាយករដ្ឋមន្ត្រីអៀរឡង់៖ no-deal Brexit នឹងធ្វើឱ្យអៀរឡង់ កាន់តែមានឯកភាពជាតិ
នាយករដ្ឋមន្ត្រីអៀរឡង់ លោក Leo Varadkar បាននិយាយថាការចាកចេញ ពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង ឬ no-deal Brexit អាចនឹងធ្វើឱ្យប្រទេសអៀរឡង់ កាន់តែមានឯកភាពជាតិ ខណៈប្រជាជនអៀរឡង់ខាងជើង នឹងចាប់ផ្ដើមចោទសួរពីការ រួបរួមគ្នាជាមួយអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។
នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីបានប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀង Brexit ស្របតាមកាលកំណត់នៅថ្ងៃទី ៣១ ខែតុលាខាងមុខ
យុគសម័យ - នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Boris Johnson បានអះអាងថាលោកគ្រោងនឹងមានផែនការឈានទៅសម្រេចបានកិច្ចព្រមព្រៀង Brexit ថ្មីមួយ ទោះបីជាសហភាពអឺរ៉ុបបានថ្លែងម្តងហើយម្តងទៀតថាមិនចរចារលើកិច្ចព្រមព្រៀងនាពេលបច្ចុប្បន្ននេះទេ។
អង់គ្លេស៖ ក្រោយលោកស្រី May លាលែងពីនាយករដ្ឋមន្ត្រី បុគ្គលសំខាន់ៗ៨រូបកំពុងប្រជែងយកតំណែងនេះ!
បន្ទាប់ពីលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) ប្រកាលលាលែងពី តំណែងនាយករដ្ឋមន្រ្តីអង់គ្លេស បុគ្គលសរុប០៨នាក់ហើយ បានចូលរួមប្រកួតប្រជែងគ្នា ដើម្បីក្លាយខ្លួនជានាយករដ្ឋមន្រ្តីថ្មី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។
នាយករដ្ឋមន្ត្រីជប៉ុនទៅបំពេញទស្សនកិច្ចនៅអង់គ្លេស,គាំទ្រកិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រី May
យុគសម័យ -កាសែត Financial Times កាលពីយប់ថ្ងៃទី ៧ ខែមករាបានចុះផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅ អង់គ្លេស នាថ្ងៃទី ១០ ខែមករា ហើយនឹងប្រើដំណើរទស្សនកិច្ចនេះដើម្បីបង្ហាញការគាំទ្ររបស់ខ្លួនចំពោះកិច្ចព្រមព្រៀង Bretite របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី May ផងដែរ។
សភាអង់គ្លេសបានអនុម័តលើច្បាប់ដែលបង្ខំឱ្យនាយករដ្ឋមន្ត្រីត្រូវពិគ្រោះយោបល់អំពីការពន្យាពេល Brexit
យុគសម័យ - សភាអង់គ្លេសបានអនុម័តលើច្បាប់មួយ ដែលអនុញ្ញាតឱ្យអ្នកតាក់តែងច្បាប់មានសិទិ្ធស្រាវជ្រាវដោយលំអិត សូម្បីតែផ្លាស់ប្តូរសំណើររបស់នាយករដ្ឋមន្រ្តី លោកស្រី Theresa May ស្តីពីការដែលសហភាពអឺរ៉ុប (EU) បានយល់ព្រមពន្យារពេលចាកចេញពី EU របស់ទីក្រុងឡុង (ដែលត្រូវបានគេស្គាល់ដល់ជា Brexit) ដល់ថ្ងៃទី៣០ខែមិថុនាខាងមុខ។
Brexit នៅតែមានភាពស្រអ័ព្ទ
ការបោះឆ្នោតនៅសភាថ្ងៃទី ២៩ ខែមិនា បានផ្ដោតលើសិទ្ធិរបស់ពលរដ្ឋអង់គ្លេស និង EU ផែនការទប់ស្កាត់អៀរឡង់។ ចំណែកឯបញ្ហាក្នុងសេចក្តីថ្លែងការណ៍នយោបាយ ដែលរួមមានអនាគតនៃទំនាក់ទំនងរវាងអង់គ្លេស និង EU នឹងមិនត្រូវបានលើកយកមកបោះឆ្នោតនារសៀលថ្ងៃទៅ ២៩ ខែមិនាឡើយ។
រដ្ឋសភាអង់គ្លេសកំណត់ពេលវេលាសម្រាប់ការបោះឆ្នោតស្ដីពីកិច្ចព្រមព្រៀង Brexit
នាថ្ងៃទី ២៦ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសថា សមាជិកសភានៃប្រទេសខ្លួននឹងអនុវត្តន៍ការបោះឆ្នោតដ៏សំខាន់មួយ នាថ្ងៃទី ១១ ខែធ្នូ លើកិច្ចព្រមព្រៀងបឋមស្ដីពីការដែលអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដែលទទួលបានការឯកភាពជាមួយថ្នាក់ដឹកនាំ EU។
យថាទស្សន៍ដ៏ភ្លឺស្វាងសម្រាប់ការតាក់តែងសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង Brexit ដែលត្រូវបាន EU អនុម័ត
មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានវាយតម្លៃថា យថាទស្សន៍ក្នុងសេចក្ដីព្រាងនៃកិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលសហភាព អឺរ៉ុប (EU) នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងព្រុចសែល បានក្លាយទៅជា "ភ្លឺស្វាង" ថែមទៀត ខណៈដែលដំណើរការចរចា Brexit បានឈានចូលដំណាក់កាលដ៏សំខាន់។
ការបោះជំហានថ្មីក្នុងដំណើរការ Brexit
ក្រោយរយៈពេល២ឆ្នាំកន្លះចាប់តាំងពីពេលប្រព្រឹត្តទៅការធ្វើប្រជាមតិនៅអង់គ្លេសស្ដីពីការដកចេញឬការបន្តស្នាក់នៅក្នុងសហភាពអឺរ៉ុប (EU) និងរយៈពេល ១ឆ្នាំនៃដំណើរការចរចាដែលពោរពេញទៅដោយភាពលំបាកនិងភាពជាប់គាំងនោះ អង់គ្លេសនិង EU នាពេលថ្មីៗនេះ បានឯកភាពគ្នាខាងបច្ចេកទេសលើ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងមួយស្ដីពី Brexit។ នេះត្រូវបានគេរំពឹងទុកថា ជារបត់ សំខាន់មួយក្នុងដំណើរការចរចារវាងទីក្រុងឡុងដ៍និងប្រ៊ុចសែល។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។