រដ្ឋសភាអង់គ្លេសកំណត់ពេលវេលាសម្រាប់ការបោះឆ្នោតស្ដីពីកិច្ចព្រមព្រៀង Brexit

16:25 | 27/11/2018

នាថ្ងៃទី ២៦ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសថា សមាជិកសភានៃប្រទេសខ្លួននឹងអនុវត្តន៍ការបោះឆ្នោតដ៏សំខាន់មួយ នាថ្ងៃទី ១១ ខែធ្នូ លើកិច្ចព្រមព្រៀងបឋមស្ដីពីការដែលអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដែលទទួលបានការឯកភាពជាមួយថ្នាក់ដឹកនាំ EU។

ទង់ជាតិអង់គ្លេស (ខាងក្រោម) និងទង់សហភាពអឺរ៉ុប (ខាងលើ) (រូបថត: AFP / TTXVN)

ថ្លែងមតិទៅកាន់រដ្ឋសភា លោកស្រី Theresa May បានឲ្យដឹងថា នាថ្ងៃទី ១១ ខែវិច្ឆិកា រដ្ឋសភានឹងត្រូវចេញសេចក្ដីសម្រេចស្ដីពីការគាំទ្រ ឬប្រឆាំងជំទាស់ចំពោះលទ្ធផលនៃការធ្វើប្រជាមតិរបស់ប្រជាពលរដ្ឋអង់គ្លេសស្ដីពីបញ្ហា Brexit។

នាថ្ងៃដដែល អ្នកនាំពាក្យនយោបាយរបស់ នាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា លោកស្រី Theresa May នៅតែជឿជាក់ថានឹងទទួលបានការគាំទ្ររបស់រដ្ឋសភាចំពោះកិច្ចព្រមព្រៀង Brexit ខាងលើនេះផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កង K92 ប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៩ អដ្ឋិធាតុក្នុងរដូវប្រាំង ២០២៦-២០២៧
ទីក្រុង Ha Noi ស្វែងរកឱកាសពង្រីកទីផ្សារទេសចរណ៍អង់គ្លេស និងអឺរ៉ុប
អាណិកជននៅអេស្ប៉ាញមានបំណងចង់ពង្រឹងការតភ្ជាប់ជាមួយមាតុភូមិ
ពណ៌សម្បុរវប្បធម៌វៀតណាមនៅចំកណ្តាលបេះដូងអូស្ត្រាលី
នាំយកបេតិកភណ្ឌវប្បធម៌ឱ្យកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ

អានច្រើនបំផុត