នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីបានប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀង Brexit ស្របតាមកាលកំណត់នៅថ្ងៃទី ៣១ ខែតុលាខាងមុខ

12:34 | 25/07/2019 (យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Boris Johnson បានអះអាងថាលោកគ្រោងនឹងមានផែនការឈានទៅសម្រេចបានកិច្ចព្រមព្រៀង Brexit ថ្មីមួយ ទោះបីជាសហភាពអឺរ៉ុបបានថ្លែងម្តងហើយម្តងទៀតថាមិនចរចារលើកិច្ចព្រមព្រៀងនាពេលបច្ចុប្បន្ននេះទេ។

នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Boris Johnson

នាថ្ងៃទី ២៤ ខែកក្កដានៅក្នុងសុន្ទរកថាជាលើកដំបូង បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានសន្យាថានឹងនាំចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប (ឬហៅថា Brexit) ចំថ្ងៃផុតកំណត់ (ថ្ងៃទី៣១ខែតុលា) ។ ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមលោក Boris Johnson បានឲ្យដឹងថាអង់គ្លេសត្រូវតែរៀបចំសេណារីយ៉ូមួយសម្រាប់លទ្ធភាពនៃដោយគ្មានសម្រេចបានកិច្ចព្រមព្រៀង ប្រសិនបើសហភាពអឺរ៉ុបបន្តបដិសេធមិនព្រមចរចាឡើងវិញនូវកិច្ចព្រមព្រៀង ដែលអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Theresa May ធ្លាប់សម្រេចបានជាមួយថ្នាក់ដឹកនាំនៃ EU កាលពីខែវិច្ឆិកានោះឡើយ។

នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Boris Johnson (រូបថត៖tuoitre.vn)

លោក Boris Johnson បានមានប្រសាសន៍ថា "យើងខ្ញុំនឹងឆ្ពោះទៅសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីមួយ ដែលជាឯកសារមួយអាចបង្កើនឱកាសរបស់ Brexit ខណៈដែលនៅតែអនុញ្ញាតឱ្យយើងខ្ញុំអភិវឌ្ឍភាពទំនាក់ទំនងភាពជាដៃគូថ្មីជាមួយនៅបណ្តាប្រទេសជាសមាជិកអឺរ៉ុបដោយផ្អែកលើពាណិជ្ជកម្មសេរីនិងជួយគ្នាទៅវិញទៅមក។ "។ យោងតាមនាយករដ្ឋមន្រ្តីថ្មីរូបនេះ ទីក្រុងឡុងដ៍នឹងមិនរង់ចាំបន្ថែមទៀតទេហើយឥឡូវនេះគឺជាពេលវេលាដើម្បីធ្វើការសម្រេចចិត្តក៏ដូចជាតួនាទីនាំមុខគេដ៏ខ្លាំងក្លាសំដៅ ផ្លាស់ប្តូរប្រទេសជាតិឱ្យមានអនាគតដ៏ភ្លឺស្វាង។លោក Boris Johnson គ្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសជាសមាជិកសំខាន់ៗក្នុងសហភាពអឺរ៉ុប ដើម្បីពិភាក្សាលើសំណើរបស់ចក្រភពអង់គ្លេសស្តីពីការចរចាកិច្ចព្រមព្រៀង Brexit ថ្មីផងដែរ៕

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត