នាយករដ្ឋមន្រ្តីអង់គ្លេសបានព្រមានអំពីការដកសេចក្តីព្រាងច្បាប់ Brexit និងអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់

08:16 | 24/10/2019 (ហេង វុធ្ធី)

យុគសម័យ - នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានព្រមានកាលពីថ្ងៃទី ២២ ខែតុលាថា ប្រសិនបើសមាជិកសភាបោះឆ្នោតប្រឆាំងនឹងកាលវិភាគដើម្បីជំរុញ“ កិច្ចព្រមព្រៀងលែងលះ” ជាមួយសហភាពអឺរ៉ុប (EU) នៅក្នុងសភានៅសប្តាហ៍នេះ លោកនឹងបោះបង់ចោល នូវសេចក្តីព្រាងច្បាប់និងអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ AFP/TTXVN)

ថ្លែងទៅកាន់សភាមុនពេលបោះឆ្នោតដ៏សំខាន់នោះ លោក Boris Johnson បានមានប្រសាសន៍ថា “ប្រសិនបើសភាមិនអនុញ្ញាតឱ្យ Brexit ប្រព្រឹត្តិឡើងហើយសម្រេចចិត្តពន្យាពេល នោះរដ្ឋាភិបាលនឹងបន្តប្រតិបត្តិការក្រោមគ្រប់កាលៈទេសៈណាក៏ដោយ។ សេចក្តីព្រាងច្បាប់(Brexit) នឹងត្រូវដក ... ហើយយើងនឹងត្រូវឈានទៅការបោះឆ្នោតសកល។ ខ្ញុំនឹងហៅការបោះឆ្នោតនោះថាអនុញ្ញាតឱ្យ Brexit កើតឡើង។

គេរំពឹងថានៅចុងថ្ងៃទី ២២ ខែតុលា សមាជិកសភានឹងបោះឆ្នោតថាតើគេគាំទ្រ “កិច្ចព្រមព្រៀងលែងលះ” ថ្មីដែលនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានឈានដល់ាម្រេចបានជាមួយសហភាពអឺរ៉ុបកាលពីសប្តាហ៍មុនដែរឬទេ។ ពួកគេក៏នឹងបោះឆ្នោតតាមកាលវិភាគដែលលើកឡើងដោយរដ្ឋាភិបាលដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះនៅក្នុងសភាផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត