ទីបំផុតការចាកចេញពីសហភាពអឺរ៉ុប Brexit ត្រូវបានឯកភាព! នាយករដ្ឋមន្ត្រីអង់គ្លេសចាកចេញទៅព្រុចសែល ដើម្បីបង្ហើយកិច្ចការនេះ!

08:25 | 18/10/2019 (ហេង វុធ្ធី)

ទីបំផុតនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានចេញដំណើរទៅទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិកហើយនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយលោកបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ នោះគឺការឯកភាពគ្នានៅក្នុងចង្កោមថ្នាក់ដឹកនាំ អង់គ្លេស ដើម្បីនាំចក្រភពនេះចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ CNN នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) (រូបថត៖ freshnews)

កិច្ចព្រមព្រៀងថ្មីខាងលើនេះត្រូវបានបង្កើតឡើងដើម្បីជំនួស កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាស់ ពីមុនដែលត្រូវបានបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉ាយ (Theresa May)។ លោក បូរីស ចនស៊ុន កំពុងនាំយកលទ្ធផលដ៏មិនគួរឲ្យជឿនេះ ដើម្បីធ្វើការចរចាជាថ្មីជាមួយស្នងការអឺរ៉ុបនៅទីក្រុងព្រុចសែល ក្រោយក្តីសង្ឃឹមថា ការចាកចេញពីអឺរ៉ុបជាផ្លូវការនឹងអាចសម្រេចបាន នៅចុងខែតុលា ឆ្នាំ២០១៩ នេះតែម្តង។

គួរបញ្ជាក់ថា ខណៈលោក បូរីស ចនសុន អាចនឹងទទួលបានកិច្ចព្រមព្រៀង Brexit ថ្មីនៅទីក្រុងព្រុចសែលនោះ អ្នកតាមដានខ្លះក៏បានព្រមានផងដែរថា លោកក៏អាចនឹងត្រូវគេបោះឆ្នោតទម្លាក់ចេញពីតំណែងផងដែរ ដោយសារតែភាពចម្រូងចម្រាស់ខ្លាំងរបស់កិច្ចព្រមព្រៀងថ្មី ដើម្បីចាកចេញពីសហភាពអឺរ៉ុបនោះ ហើយបើសិនជាដូច្នោះមែន លោកនឹងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស ដែលកាន់អំណាចបានរយៈពេលខ្លីបំផុត ក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស៕

(ប្រភព៖ Freshnews/CNN)

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត