អង់គ្លេស៖ ក្រោយលោកស្រី May លាលែងពីនាយករដ្ឋមន្ត្រី បុគ្គលសំខាន់ៗ៨រូបកំពុងប្រជែងយកតំណែងនេះ!

22:52 | 27/05/2019 (ប្រភព៖ Fresh News)

បន្ទាប់ពីលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) ប្រកាលលាលែងពី តំណែងនាយករដ្ឋមន្រ្តីអង់គ្លេស បុគ្គលសរុប០៨នាក់ហើយ បានចូលរួមប្រកួតប្រជែងគ្នា ដើម្បីក្លាយខ្លួនជានាយករដ្ឋមន្រ្តីថ្មី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May

ក្នុងចំណោមបេក្ខភាពខាងលើ អ្នកដែលទំនងមានឥទ្ធិពលជាងគេ គឺអតីតរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) និង រដ្ឋមន្រ្តីថាមពលអង់គ្លេស លោក ម៉ៃឈៀល ហ្គូវ (Micheal Gove)។ បើតាមក្រុមអ្នកវិភាគនយោបាយ ក្នុងបញ្ចីបេក្ខភាពនេះគឺមានក្រុមអ្នកដែលមិន គាំទ្រការដកអង់គ្លេសចេញពីសហភាពអឺរ៉ុបហៅថា Brexit ដោយពុំមានកិច្ចព្រមព្រៀង និងក្រុមអ្នកដែលត្រៀមលក្ខណៈរួចស្រេច ដើម្បីឲ្យ Brexit ប្រព្រឹត្តទៅ ទោះបីជាគ្មានកិច្ចព្រមព្រៀងក៏ដោយ ប្រសិនបើកិច្ចចរចាជាមួយ EU បរាជ័យ។

គួរជម្រាបថា បុគ្គលដែលនឹងក្លាយនាយករដ្ឋមន្រ្តីថ្មីនៃចក្រភពអង់គ្លេស នឹងត្រូវជ្រើសរើសនៅមុនដំណាច់ខែកក្កដា ឆ្នាំ២០១៩ ខណៈលោកស្រី May បានប្រកាសថា នឹងលាលែងនៅថ្ងៃសុក្រសប្តាហ៍ក្រោយ គឺចំថ្ងៃទី០៧ ខែមិថុនា ប៉ុន្តែលោកស្រីនឹងបន្តធ្វើ ជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន រហូតទាល់តែនាយករដ្ឋមន្រ្តីថ្មីត្រូវបានជ្រើសរើសរួចរាល់។ រីឯ Brexit វិញនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ក្រោយការពន្យារពេលជាច្រើនលើក៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត