Plan International វៀតណាមឧបត្ថម្ភសិស្សានុសិស្សតំបន់ទឹកជំនន់ ឡាយចូវ

08:11 | 27/07/2026 សុវណ្ណ

យុគសម័យ - Plan International វៀតណាម ទើបតែបានប្តេជ្ញានូវកញ្ចប់ឧបត្ថម្ភបន្ទាន់ដែលមានតម្លៃ ៣៥០ លានដុង សម្រាប់សិស្សានុសិស្សសាលាបឋមសិក្សា ភុកថាន និងសាលាមត្តេយ្យសិក្សា ភុកថាន ឃុំ មឿងថាន ខេត្ត ឡាយចូវ បន្ទាប់ពីគ្រោះទឹកជំនន់ហូរគំហុកបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។

សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ “តបស្នងសងគុណ” ខេត្តក្វាងទ្រី
Plan International វៀតណាមឧបត្ថម្ភសិស្សានុសិស្សតំបន់ទឹកជំនន់ ឡាយចូវ
Plan International វៀតណាមឧបត្ថម្ភសិស្សានុសិស្សតំបន់ទឹកជំនន់ ឡាយចូវ

គេបានដឹងថា នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះគឺឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើម ប៉ុន្តែប្រជាជននិងកុមារជាច្រើននៅឯឃុំ មឿងថាន នៅតែត្រូវប្រឈមមុខនិងបណ្តាការលំបាកដោយសារគ្រោះធម្មជាតិបន្សល់ទុក។ យោងតាមការស្ថិតិដំបូង នៅឯសាលាមត្តេយ្យសិក្សា ភុកថាន គ្រោះទឹកជំនន់បានធ្វើឱ្យខូចខាតទាំងស្រុងនូវ ៤ បន្ទប់រៀន និង ១ ផ្ទះបាយ គួចយកទៅនូវឃ្លាំងឧបករណ៍បង្រៀនមួយ ទន្ទឹមនឹងនោះធ្វើឱ្យបាក់រលំជិត ៦០០ ម៉ែត្ររបង។

ខណៈពេលនោះ សិស្សានុសិស្សជាច្រើននៃសាលាបឋមសិក្សា ភុកថាន បានបាត់បង់សៀវភៅ ឧបករណ៍សិក្សានិងបណ្តាវត្ថុប្រើប្រាស់ចាំបាច់ ដែលប៉ះពាល់ដោយផ្ទាល់ទៅលើការរៀបចំសម្រាប់ឆ្នាំសិក្សាថ្មី។

យោងតាមលោកគ្រូ Pham Van Bong នាយករងសាលាបឋមសិក្សា ភុកថាន បន្ទាប់ពីគ្រោះទឹកជំនន់ សិស្សានុសិស្សជាច្រើននៃសាលាមិនមានសៀវភៅនិងឧបករណ៍សិក្សាទៀតឡើយ។ សាលារៀនមានការព្រួយបារម្ភជាពិសេសអំពីការធានាថា បណ្តាកុមារអាចត្រឡប់មកកាន់សាលារៀនវិញត្រូវតាមផែនការនៅក្នុងលក្ខខណ្ឌមានសុវត្ថិភាព។

ចំពោះមុខការពិតជាក់ស្តែងនោះ Plan International វៀតណាម បានចាត់តាំងអនុវត្តកញ្ចប់ឧបត្ថម្ភបន្ទាន់ដែលមានតម្លៃ ៣៥០ លានដុង ក្នុងគោលបំណងបំពាក់ឧបករណ៍សិក្សាសម្រាប់សិស្សានុសិស្សសាលាបឋមសិក្សា ភុកថាន ទន្ទឹមនឹងនោះឧបត្ថម្ភស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនិងលក្ខខណ្ឌសិក្សានៅឯសាលាមត្តេយ្យសិក្សា ភុកថាន ដោយរួមចំណែកជួយលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សឆាប់ធ្វើឱ្យមានស្ថិរភាពការបង្រៀននិងការរៀន រៀបចំសម្រាប់ឆ្នាំសិក្សាថ្មី។

ក្រៅពីនេះ Plan International វៀតណាម បានអំពាវនាវបណ្តាសហគ្រាស បណ្តាសប្បុរសជន ដៃគូអភិវឌ្ឍន៍រួមដៃគ្នាវិនិយោគឧបត្ថម្ភ មឿងថាន និយាយដោយឡែក និងខេត្ត ឡាយចូវ និយាយរួម ស្តារឡើងវិញនូវផលវិបាកដោយសារគ្រោះធម្មជាតិ - ដើម្បីធានាថាកុមារទាំងអស់អាចត្រឡប់មកកាន់សាលារៀនវិញដោយសុវត្ថិភាព ជាពិសេសគឺកុមារីនិងបណ្តាកុមារមានកាលៈទេសៈងាយរងគ្រោះ៕

UNICEF ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជននៅតំបន់លិចទឹកនៃទីក្រុង Dien Bien, Son La, Nghe An UNICEF ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជននៅតំបន់លិចទឹកនៃទីក្រុង Dien Bien, Son La, Nghe An
យុគសម័យ - ដើម្បីឆ្លើយតបទៅនឹងការខូចខាតធ្ងន់ធ្ងរដែលបង្កឡើងដោយទឹកជំនន់ និងការបាក់ដីនៅខេត្តភ្នំភាគខាងជើង និងតំបន់ភាគកណ្តាលខាងជើង មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅប្រទេសវៀតណាមបានសម្របសម្រួលជាមួយដៃគូដើម្បីដាក់ពង្រាយជំនួយសង្គ្រោះបន្ទាន់សម្រាប់ទឹកស្អាត និងអនាម័យដល់គ្រួសារដែលរងផលប៉ះពាល់នៅ Dien Bien, Son La និង Nghe An។
មហោស្រពវប្បធម៌ពិភពលោកនៅទីក្រុងហាណូយ៖ រៃអង្គាសប្រាក់ចំនួន ២,៥ ពាន់លានដុងដើម្បីជួយជនរងគ្រោះដោយទឹកជំនន់ មហោស្រពវប្បធម៌ពិភពលោកនៅទីក្រុងហាណូយ៖ រៃអង្គាសប្រាក់ចំនួន ២,៥ ពាន់លានដុងដើម្បីជួយជនរងគ្រោះដោយទឹកជំនន់
យុគសម័យ - នាល្ងាចថ្ងៃទី ១១ ខែតុលា នៅវិមានអធិរាជ Thang Long ការដេញថ្លៃសប្បុរសធម៌នៃមហោស្រពវប្បធម៌ពិភពលោកលើកទី ១ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅយ៉ាងក្លៀវក្លា គោលបំណងប្រមូលថវិកាជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលថ្មីៗនេះ។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ឈីលីពង្រីកកិច្ចសហប្រតិបត្តិការចាប់ពីពាណិជ្ជកម្មរហូតដល់រ៉ែយុទ្ធសាស្ត្រ
ទីក្រុង Can Tho តភ្ជាប់ធនធាន បង្កើតប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឯកភាព
កងទ័ព និងជីវពលជាង ២៣២.០០០ នាក់ ប្រចាំការជួយគាំទ្រប្រជាពលរដ្ឋជម្នះផលវិបាកដោយសារព្យុះភ្លៀង
ទីក្រុង Hai Phong បង្កើនការគាំទ្រការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់
ខេត្ត Thanh Hoa ជម្លៀសប្រជាពលរដ្ឋចំនួន ១៨២ គ្រួសារ ចេញពីតំបន់ដែលមានហានិភ័យនៃជំនន់គំហុក និងការបាក់ដី

អានច្រើនបំផុត

ពង្រីកតួនាទីរបស់មនុស្សចាស់នៅក្នុងខឿន "សេដ្ឋកិច្ចប្រាក់" ដោយបច្ចេកវិទ្យាឌីជីថល
ចាប់ពីការរំសាយកម្ដៅ រហូតដល់ការសាកល្បងសំណាង៖ "ហែកភ្លាម ឈ្នះភ្លែត" ធ្វើឱ្យរំជើបរំជួលបទពិសោធន៍រដូវក្តៅ
ពីការបន្ស៊ាំ ឆ្ពោះទៅកាន់ការម្ចាស់ការកសាងលំហអភិវឌ្ឍន៍
ចិនអនុម័តបន្ថែមតំបន់ដាំដុះចំនួន ៤០១ កន្លែង និងគ្រឹះស្ថានវេចខ្ចប់ផ្លែទុរេនវៀតណាមចំនួន ១៦៦ កន្លែង
ត្រួតពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យក្នុងសកម្មភាពធនាគារ