យុគសម័យ - ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧ ខ្លឹមសារអប់រំបញ្ញាសិប្បនិម្មិត (AI) នឹងត្រូវបានដាក់ឱ្យអនុវត្តជាទូទៅនៅតាមបណ្តាគ្រឹះស្ថានអប់រំចំណេះទូទៅទូទាំងប្រទេស។ ក្រសួងអប់រំ និងបណ្តុះបណ្តាល បានប្រកាសឱ្យប្រើប្រាស់ក្របខ័ណ្ឌខ្លឹមសារ ដែលក្នុងនោះផ្នែកស្នូលមានរយៈពេល ១២ ម៉ោងសិក្សា/ថ្នាក់/ឆ្នាំសិក្សា ដោយរួមបញ្ចូលនូវទម្រង់ប្រធានបទ ការបញ្ជ្រាបចូលក្នុងមុខវិជ្ជា និងសកម្មភាពអប់រំស្របតាមតម្រូវការ។
| សាលារៀនចំនួន ៥៥ អនុវត្តគំរូការងារសង្គមកិច្ច និងការពិគ្រោះយោបល់ផ្លូវចិត្តក្នុងសាលារៀន ខេត្ត Quang Ninh លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសាលារៀន បំពេញបន្ថែមបន្ទប់ចំនួន ១១៦ បម្រើឱ្យភាសាអង់គ្លេស AI STEM |
![]() |
| សិស្សចំណេះទូទៅទូទាំងប្រទេសនឹងរៀនខ្លឹមសារ AI ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧ |
ក្របខ័ណ្ឌខ្លឹមសារអប់រំ AI ត្រូវបានរៀបចំឡើងជាពីរផ្នែក រួមមានខ្លឹមសារស្នូល និងខ្លឹមសារពង្រីក។
ផ្នែកស្នូលមានរយៈពេល ១២ ម៉ោងសិក្សា/ថ្នាក់/ឆ្នាំសិក្សា។ ផ្អែកលើមូលដ្ឋាននៃក្របខ័ណ្ឌដែលបានប្រកាសឱ្យប្រើប្រាស់ដោយក្រសួងអប់រំ និងបណ្តុះបណ្តាល បណ្តាគ្រឹះស្ថានអប់រំកសាងផែនការឱ្យបានសមស្របទៅនឹងកម្រិតថ្នាក់នីមួយៗ ថ្នាក់រៀន លក្ខណៈពិសេសរបស់សិស្ស និងលក្ខខណ្ឌជាក់ស្តែងរបស់សាលារៀន។
ខ្លឹមសារនេះមានគោលបំណងបំពាក់បំប៉នឱ្យសិស្សនូវចំណេះដឹង និងជំនាញ AI ជាមូលដ្ឋានអប្បបរមា និងចាំបាច់បំផុត ដែលអាចយកទៅអនុវត្តផ្ទាល់ដើម្បីគាំទ្រដល់ការរៀនមុខវិជ្ជាផ្សេងៗ និងការចូលរួមសកម្មភាពអប់រំស្របតាមកម្មវិធីចំណេះទូទៅ។
ចំពោះផ្នែកពង្រីកវិញ រយៈពេលត្រូវបានចាត់ចែងដោយម្ចាស់ការពីសំណាក់គ្រឹះស្ថានអប់រំ។ ផ្អែកលើតម្រូវការរបស់សិស្ស និងលក្ខខណ្ឌជាក់ស្តែង សាលារៀនជ្រើសរើសខ្លឹមសារសមស្របនានា សំដៅពង្រីកការយល់ដឹង អភិវឌ្ឍជំនាញ និងសមត្ថភាពច្នៃប្រឌិត។
ទម្រង់ចំនួនបីនៃការដាក់ឱ្យអនុវត្តការអប់រំ AI
ផ្អែកលើក្របខ័ណ្ឌខ្លឹមសារអប់រំ AI លក្ខខណ្ឌនៃក្រុមគ្រូបង្រៀន សម្ភារបរិក្ខារ ព្រមទាំងតម្រូវការ និងសមត្ថភាពរបស់សិស្ស បណ្តាគ្រឹះស្ថានអប់រំត្រូវបានអនុញ្ញាតឱ្យជ្រើសរើសដោយម្ចាស់ការនូវទម្រង់អនុវត្តចំនួនបី។
ទីមួយ គឺការរៀបចំប្រធានបទអប់រំ AI។ នេះជាទម្រង់សំដៅធានាឱ្យបាននូវការសម្រេចរួចរាល់នូវបណ្តាខ្លឹមសារស្នូល។
ទីពីរ គឺការបញ្ជ្រាបខ្លឹមសារ AI ចូលក្នុងមុខវិជ្ជានានា និងសកម្មភាពអប់រំ។ ទម្រង់នេះជួយពង្រឹង និងអនុវត្តចំណេះដឹងស្នូល ព្រមទាំងអាចដាក់ឱ្យអនុវត្តមួយផ្នែកនៃខ្លឹមសារពង្រីកសមស្រប។
ទីបី គឺការរៀបចំសកម្មភាពអប់រំស្របតាមតម្រូវការ ដូចជាក្លិប ការប្រជុំជីវភាពតាមប្រធានបទ ការទស្សនកិច្ច ការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង និងក្រៅម៉ោងសិក្សា។ ទម្រង់នេះអនុវត្តចំពោះខ្លឹមសារពង្រីក លើស្មារតីស្ម័គ្រចិត្ត និងស្វ័យជ្រើសរើស សំដៅអភិវឌ្ឍសមត្ថភាព ចំណុចខ្លាំង និងទេពកោសល្យរបស់សិស្សទាំងឡាយណាដែលមានតម្រូវការស្វែងយល់កាន់តែស៊ីជម្រៅអំពី AI។
ការគ្រប់គ្រងឧបករណ៍ AI ឱ្យបានសមស្របតាមវ័យ
ទន្ទឹមនឹងការដាក់ឱ្យអនុវត្តខ្លឹមសារអប់រំ បណ្តាគ្រឹះស្ថានអប់រំមានទំនួលខុសត្រូវក្នុងការជ្រើសរើស និងត្រួតពិនិត្យឧបករណ៍ AI ឱ្យបានសមស្របទៅនឹងកម្រិតអាយុរបស់សិស្ស គោលដៅអប់រំ និងលក្ខខណ្ឌនៃការប្រើប្រាស់។
សាលារៀនត្រូវតែណែនាំ និងត្រួតពិនិត្យដំណើរការប្រើប្រាស់ AI អនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល កម្មសិទ្ធិបញ្ញា និងសុវត្ថិភាពព័ត៌មាន ព្រមទាំងកសាងនីតិវិធីទទួល ដោះស្រាយ និងរាយការណ៍អំពីឧប្បត្តិហេតុពាក់ព័ន្ធនានា។
ចំពោះសកម្មភាពសង្គមភាវូបនីយកម្ម ការសហការដាក់ឱ្យអនុវត្តត្រូវតែធានានូវគោលការណ៍ស្ម័គ្រចិត្ត បើកចំហ តម្លាភាព មិនបង្កសម្ពាធហិរញ្ញវត្ថុដល់សិស្ស និងមាតាបិតាសិស្ស ព្រមទាំងអនុវត្តតាមបទប្បញ្ញត្តិស្តីពីសុវត្ថិភាព ការការពារទិន្នន័យបុគ្គល និងច្បាប់ជាធរមាន។
ស្តីពីការរៀបចំចាត់តាំងអនុវត្ត បណ្តាមន្ទីរអប់រំ និងបណ្តុះបណ្តាលផ្អែកលើលក្ខខណ្ឌជាក់ស្តែងនៅមូលដ្ឋាន ដើម្បីណែនាំគ្រឹះស្ថានអប់រំត្រួតពិនិត្យលក្ខខណ្ឌ កសាងផែនការ និងដាក់ឱ្យអនុវត្តខ្លឹមសារអប់រំ AI ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧។
មន្ទីរអប់រំ និងបណ្តុះបណ្តាលនានាក៏ធ្វើជាសេនាធិការជូនគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ធានាលក្ខខណ្ឌរៀបចំការបង្រៀននិងរៀន ២ ពេល/ថ្ងៃ ផ្តល់អាទិភាពដល់ការបែងចែកក្រុមការងារ ថវិកា សម្ភារបរិក្ខារ ឧបករណ៍ ឯកសារសិក្សា ការងារថែទាំ និងការគាំទ្របច្ចេកទេសបម្រើដល់ការដាក់ឱ្យអនុវត្តការអប់រំ AI។
ក្នុងនោះ បណ្តាគ្រឹះស្ថានអប់រំនៅតំបន់ភ្នំ តំបន់ដាច់ស្រយាល និងតំបន់ដែលមានការលំបាកខ្លាំង ត្រូវបានផ្តល់អាទិភាពអំពីលក្ខខណ្ឌនៃការអនុវត្ត៕
យុគសម័យ - ចលនា “ផែនការតូច” បានចាប់កំណើតឡើងតាំងពីឆ្នាំ ១៩៥៨ ក្រោមការបំផុសឡើងដោយអង្គការក្រុមយុវជនវៀតណាមវ័យក្មេងហូជីមិញ ដែលចេញមកពីគំនិតផ្ដួចផ្ដើមរបស់កុមារនៅទីក្រុង ហាយហ្វុង (Hai Phong) និងទីរួមខេត្ត សើនតី (Son Tay)។ កាលពីដំបូងឡើយ ប្អូនៗបានប្រមូលសំណល់ក្រដាស អេតចាយ និងបង្កបង្កើនផលតូចតាច... ដើម្បីបង្កើតមូលនិធិសម្រាប់បម្រើដល់សំណង់រួមនានា និងជួយដល់កុមារដែលមានជីវភាពខ្វះខាត។ ចលនានេះបានរីកសុះសាយយ៉ាងឆាប់រហ័ស និងក្លាយជាវិធីសាស្ត្រអប់រំដ៏មានអត្ថន័យ ដែលត្រូវបានរក្សាជានិរន្តរភាពឆ្លងកាត់ច្រើនជំនាន់។ |
យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី ១២ ឧសភា ឆ្នាំ ២០២៦ នៅទីស្នាក់ការស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ សមមិត្ត Trinh Van Quyet សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា។ |

មតិពីមិត្តអ្នកអាន