Trending now

បេសកកម្ម ឱកាស និងបញ្ហាប្រឈមថ្មីៗ

12:35 | 26/03/2021 សរុបដោយអ្នកយកព័ត៌មាន

សមិទ្ធិផលដែលក្រុមកងទ័ពប្រជាជនវៀតណាមសម្រេចបាននៅឯការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) នាពេលថ្មីៗនេះ។

វៀតណាមជាលើកដំបូងបញ្ជូននាវាចម្បាំងទៅចូលរួម Army Games  ២០២១ វៀតណាមជាលើកដំបូងបញ្ជូននាវាចម្បាំងទៅចូលរួម Army Games ២០២១
ស្ពានមិត្តភាព ស្ពានមិត្តភាព

បទពិសោធន៍ដែលទទួលបានពីការប្រកួតកីឡាយោធាអន្តរជាតិក៏ជាមូលដ្ឋានសម្រាប់ក្រុមវៀតណាមឆ្ពោះទៅចូលរួមការប្រកួតកីឡាយោធាឆ្នាំ២០២១ ជាមួយបញ្ហាប្រឈមថ្មីៗ ប៉ុន្តែក៏ពោរពេញដោយក្តីសង្ឃឹម និងឱកាសដើម្បីបន្តបញ្ជាក់ពីសមត្ថភាព​របស់​ខ្លួនឯងដែរ។

ជាដំបូងបង្អស់ សមិទ្ធិផលទាំងនេះទទួលបានមក​ពីការតម្រង់ទិសជាយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយមិត្តភក្តិជាប្រពៃណី យូរអង្វែង និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងបរិបទដែលសហព័ន្ធរុស្ស៊ី និងវៀតណាមសហការរៀបចំឆ្នាំវៀតណាម-សហព័ន្ធរុស្ស៊ី ២០១៩-២០២០ ខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍គ្រឹះនៃទំនាក់ទំនងមិត្តភាព (១៩៩៤ -២០១៩) និងរយៈពេល៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ ពីដើមឆ្នាំ ២០១៩ និងឆ្នាំ ២០២០ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានចេញសេចក្តីណែនាំស្តីពីការដែលកងទ័ពប្រជាជនវៀតណាមចូលរួម Army Games។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រគល់ភារកិច្ចត្រៀមរៀបចំ និងចូលរួមការប្រកួតកីឡាយោធាឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ Nguyen Van Nghia អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម និងជាប្រធានគណៈកម្មាធិការដឹកនាំស្តីពីការចូលរួមការប្រកួតកីឡាយោធាអន្តរជាតិនៃក្រសួងការពារប្រទេស មានប្រសាន៍ថា ការចូលរួម Army Games គឺជាសកម្មភាពកិច្ចការបរទេសការពារជាតិដ៏សំខាន់មួយរបស់កងទ័ពក្នុងឆ្នាំ ២០២០។

ការដឹកនាំ និងការតំរង់ទិសខាងលើបានបញ្ជាក់ពីគោលនយោបាយធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មនិយាយរួម និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យកីឡាយោធានិយាយដោយឡែក ដែលបានបញ្ជាក់ពីទស្សនៈនៃឯករាជ្យភាព ស្វ័យភាព ម្ចាស់ការ និងគាំទ្រយ៉ាងសកម្មចំពោះសកម្មភាពពហុភាគីនានាដែលរៀបចំឡើងដោយក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី។

ទន្ទឹមនឹងនោះ ទស្សនៈ និងកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះពុះពាររាល់ការលំបាក ត្រូវបានគណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ណែនាំក្នុងការរៀបចំ និងចូលរួមការប្រកួតកីឡាយោធាអន្តរជាតិ។ ឆ្លងផុតការលំបាកនៃសំភារៈឧបករណ៍សម្រាប់ការហ្វឹកហ្វឺន ជំងឺរាតត្បាត ស្ថានភាពរស់នៅ អាកាសធាតុ និងពេលវេលាខុសគ្នា យោធិនវៀតណាមទាំងអស់បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ សាមគ្គីភាព ការច្នៃប្រឌិត និងការគោរពវិន័យក្នុងការហ្វឹកហ្វឺន ការប្រកួតប្រជែង ការរៀបចំ ការធានា និងការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដោយហេតុនេះចូលរួមចំណែកលើកស្ទួយមុខមាត់ និងតួនាទីរបស់កងទ័ពប្រជាជនវៀតណាមនៅលើឆាកអន្តរជាតិ។

បេសកកម្ម ឱកាស និងបញ្ហាប្រឈមថ្មីៗ

អ្នកគាំទ្រលើកទឹកចិត្តក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមចូលរួមប្រកួតនៅ Army Games 2020 នៅសហព័ន្ធរុស្ស៊ី

គេសង្កេតឃើញថា ការជឿទុកចិត្តរបស់កម្មាភិបាល និងយុទ្ធជនម្នាក់ៗគឺជាកត្តានយោបាយស្មារតីដ៏សំខាន់ដែលត្រូវបានអគ្គស្នងការដ្ឋាននយោបាយ និងគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់លើកកំពស់ក្នុងការដឹកនាំ ណែនាំ និងអនុវត្តការងារបក្ស ការងារនយោបាយអំពីការត្រៀមរៀបចំ ការចូលរួមប្រកួតកីឡាយោធាអន្តរជាតិ។ ជំនឿនោះកើតចេញពីកម្លាំងទូទៅរបស់កងទ័ពប្រជាជនវៀតណាម ពី​សមត្ថភាពក្នុងការហ្វឹកហាត់ត្រៀមប្រយុទ្ធជាស្រេច និងផ្តើមចេញពីប្រពៃណីរុងរឿងថា "ភារកិច្ចណាក៏សម្រេចបាន ការលំបាកយ៉ាងណាក៏ជំនះទាល់តែបាន" ហើយក៏ផ្តើមពីភាពក្លាហានដ៏មុតមាំរបស់យោធិនម្នាក់ៗនៅពេលទទួលយកបេសកកម្មផងដែរ។ ជំនឿនោះក៏ផ្តើមចេញពីបំណងប្រាថ្នាចង់ឆ្លើយតបទៅនឹងសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំ មេបញ្ជាការ ប្រជាជន និងកងទ័ព ហើយវាជាកម្លាំងស្មារតីសម្រាប់ក្រុមកងទ័ពប្រជាជនវៀតណាមលើកកម្ពស់ប្រពៃណី ជំនះពុះពាររាល់ការលំបាក សម្រេបានលើសគោលដៅដែលកំណត់ក្នុងឯការប្រកួតកីឡាយោធានិមួយៗ។

បណ្តាការប្រកួតកីឡាយោធាអន្តរជាតិនាពេលកន្លងមកក៏ជាសក្ខីភាព​មួយដែល​បង្ហាញ​ពី​​ការចូលរួមយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងបណ្តាស្ថាប័ន និងកងកម្លាំងពាក់ព័ន្ធ​ក្នុងការហ្វឹកហ្វឺន កិច្ចការបរទេស ការផ្សព្វផ្សាយអំពីកិច្ចការបរទេស ការធានាសន្តិសុខ និងសុវត្ថិភាពក្នុងបរតិបទដែលកើតមានការរីករាលដាលនៃ Covid-19 ... គួរឱ្យកត់សម្គាល់ថា ការផ្សព្វផ្សាយអំពីការប្រកួតកីឡាយោធាអន្តរជាតិដែលមានតួនាទីសំខាន់របស់កាសែតកងទ័ពប្រជាជន មជ្ឈមណ្ឌលផ្សាយសម្លេង និងទូរទស្សន៍កងទ័ព និងនាយកដ្ឋានហ្វឹកហ្វឺន ដែលចូលរួមដោយផ្ទាល់គឺអ្នកសារព័ត៌មាននៅឯទីតាំងប្រកួត និងក្រុមអ្នកនិពន្ធប្រចាំនៅក្នុងប្រទេស គឺជាជោគជ័យថ្មីមួយក្នុងការចូលរួម និងរៀបចំព្រឹត្តិការណ៍កិច្ចការការពារជាតិដ៏ធំមួយនៅឯបរទេស។

នៅ​ឆ្នាំ ២០២១ នេះ ក្រៅពីខ្លឹមសារនៃការចូលរួមប្រកួតកីឡាយោធាអន្តរជាតិនៅក្រៅប្រទេស​ដែល​ជាមូលដ្ឋានវា​មានសណ្តាប់ធ្នាប់ហើយនោះ គណៈកម្មាធិការដឹកនាំនៃក្រសួងការពារប្រទេសបានប្រគល់ឲ្យស្ថាប័ន និងអង្គភាពដែលពាក់ព័ន្ធធ្វើការស្រាវជ្រាវដើម្បីផ្តល់យោបល់ជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសដើម្បីរៀបចំវិញ្ញាសានានានៃ Army Games នៅវៀតណាម។ នេះគឺជាជំហានត្រឹមត្រូវ​ដោយបន្តបញ្ជាក់ពីសមត្ថភាព ភាពម្ចាស់ការ និងសកម្មរបស់កងទ័ពប្រជាជនវៀតណាមក្នុងការចូលរួមការប្រកួតកីឡាយោធា ដោយ​ឈរលើមូលដ្ឋាននៃបទពិសោធន៍ និងការអនុវត្តជាក់ស្តែងដែលទទួលបានពី Army Games មុនៗ៕

(យោងតាម kh.qđnd.vn)

សរុបដោយអ្នកយកព័ត៌មាន

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតបែលហ្ស៊ិកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តភក្តិវៀតណាម
ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau
ការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសផ្សេងៗគឺចាំបាច់ និងមានអត្ថន័យ
មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc
បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា