Trending now

វៀតណាមនៅអង្គារសហប្រជាជាតិ៖ គាំទ្រដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយនៅប្រទេសលីប៊ី

15:52 | 25/03/2021 ហេង វុធ្ធី

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានអំពាវនាវដល់ភាគីពាក់ព័ន្ធនានានៅលីបីបន្តអនុវត្តន៍យ៉ាងពេញលេញនូវលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ ខិតខំប្រឹងប្រែងជំរុញដំណើរការអន្តកាលឆ្ពោះទៅរកការបោះឆ្នោតស្របតាមគោលដៅដែលបានដាក់ចេញ។

វៀតណាមអំពាវនាវឱ្យមានការអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងនៅប្រទេសលីប៊ី វៀតណាមអំពាវនាវឱ្យមានការអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងនៅប្រទេសលីប៊ី
វៀតណាមជំរុញឱ្យភាគីពាក់ព័ន្ធនៅលីប៊ី បន្តការចរចាសន្តភាពឡើងវិញឱ្យបានឆាប់ៗនេះ វៀតណាមជំរុញឱ្យភាគីពាក់ព័ន្ធនៅលីប៊ី បន្តការចរចាសន្តភាពឡើងវិញឱ្យបានឆាប់ៗនេះ
វៀតណាមនៅអង្គារសហប្រជាជាតិ៖ គាំទ្រដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយនៅប្រទេសលីប៊ី
លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិចូលរួមក្នុងកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ២៤ ខែមីនាបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីស្ថានភាពនៅលីបី និងសកម្មភាពរបស់ស្ថានបេសកកម្មជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនេះ (UNSMIL) ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ដ៏សំខាន់ៗអំពីនយោបាយ និងសន្តិសុខនៅលីបី។

លោកបានអះអាងសារជាថ្មីនូវការគាំទ្ររបស់វៀតណាមចំពោះដំណោះស្រាយនយោបាយលើគ្រប់ជ្រុងជ្រោយ ដែលត្រូវបានប្រជាជនលីបីដឹកនាំ និងធ្វើជាម្ចាស់ដោយផ្អែកលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់លីបី។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានអំពាវនាវដល់ភាគីពាក់ព័ន្ធនានានៅលីបីបន្តអនុវត្តន៍យ៉ាងពេញលេញនូវលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ ខិតខំប្រឹងប្រែងជំរុញដំណើរការអន្តកាលឆ្ពោះទៅរកការបោះឆ្នោតស្របតាមគោលដៅដែលបានដាក់ចេញ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់វៀតណាមចំពោះ UNSMIL ក្នុងការជួយឧបត្ថម្ភដល់យន្តការឃ្លាំមើលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានប្រជាជនលីបីដឹកនាំ និងធ្វើជាម្ចាស់ ដោយផ្អែកលើមូលដ្ឋានស្របតាមសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអំពីលីប៊ីផងដែរ៕

ហេង វុធ្ធី

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអះអាងអំពីតួនាទីដ៏សំខាន់របស់កសិករនៅក្នុងយុគសម័យថ្មី
នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក
ធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែរីកចម្រើនជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន
រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន