Trending now

វៀតណាមអំពាវនាវឱ្យមានការអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងនៅប្រទេសលីប៊ី

09:21 | 17/12/2020

យុគសម័យ - ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអបអរសាទរចំពោះ ការវិវត្តដ៏សំខាន់និងវិជ្ជមាននៅក្នុងប្រទេសលីប៊ី ជាពិសេសគឺកិច្ចព្រមព្រៀង ឈប់បាញ់រយៈពេលវែង និងឯកភាពគ្នាបោះទៅឆ្នោតសកលផងដែរ។

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅប្រទេសលីប៊ី

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៥ ខែធ្នូបានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅប្រទេសលីប៊ី។

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអបអរសាទរចំពោះ ការវិវត្តដ៏សំខាន់និងវិជ្ជមាននៅក្នុងប្រទេសលីប៊ី ជាពិសេសគឺកិច្ចព្រមព្រៀង ឈប់បាញ់រយៈពេលវែង និងឯកភាពគ្នាបោះទៅឆ្នោតសកលផងដែរ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត ក៏បានអះអាងសារជាថ្មីម្តងទៀតនូវការគាំទ្ររបស់វៀតណាមចំពោះដំណោះស្រាយនយោបាយដ៏ទូលំទូលាយ ដែលដឹកនាំនិងគ្រប់គ្រងដោយប្រជាជនលីប៊ី ដោយឈរលើមូលដ្ឋានគោរពឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់លីប៊ីផងដែរ។ ទន្ទឹមនឹងនេះលោកក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា អនុវត្តឱ្យបានពេញលេញនូវបទប្បញ្ញត្តិស្តីពីកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងដោយហេតុនេះជួយសម្រួលដល់ការផ្លាស់ប្តូរឆ្ពោះទៅរកការបោះឆ្នោតជាសកលផងដែរ៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអះអាងអំពីតួនាទីដ៏សំខាន់របស់កសិករនៅក្នុងយុគសម័យថ្មី
នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក
ធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែរីកចម្រើនជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន
រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន