Trending now

វៀតណាមជំរុញឱ្យភាគីពាក់ព័ន្ធនៅលីប៊ី បន្តការចរចាសន្តភាពឡើងវិញឱ្យបានឆាប់ៗនេះ

11:24 | 03/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ២ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមអនឡាញជាសាធារណៈស្តីពីស្ថានភាពនៃប្រទេសលីប៊ីនិងសកម្មភាពរបស់បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅប្រទេសលីប៊ី (UNSMIL)។ នៅកិច្ចប្រជុំនេះ វៀតណាមបានជំរុញឱ្យភាគីពាក់ព័ន្ធនៅលីប៊ីបន្តការចរចារសន្តិភាពឡើងវិញឱ្យបានឆាប់ៗនេះ។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងអំពីសារៈសំខាន់នៃការជំរុញការប្តេជ្ញាចិត្តរបស់សន្និសីទនៅប៊ែរឡាំងស្តីពីប្រទេសលីប៊ី ដែលត្រូវបានគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខក្នុងសេចក្តីសម្រេចចិត្តលេខ ២៥១០។

លោកឯកអគ្គរដ្ឋទូតបានទទួលស្គាល់នូវសេចក្តីថ្លែងការណ៍ថ្ងៃទី ២១ ខែសីហារបស់ភាគីពាក់ព័ន្ធ ហើយបានអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់នូវអរិភាពនិងវិលត្រឡប់ទៅរកការចរចាសន្តិភាពឡើងវិញលើបណ្តាញ នយោបាយ-យោធា-សេដ្ឋកិច្ចចំនួន ៣។ ទន្ទឹមនឹងនេះ លោកបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ UNSMIL ប្រទេសជិតខាងរបស់ប្រទេសលីប៊ីនិងអង្គការក្នុងតំបន់ផ្សេងទៀតដើម្បីជំរុញសន្តិភាពនៅប្រទេសលីប៊ី។ ជាមូយគ្នានេះដែរ លោកបានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តតាមការហាមឃាត់អាវុធរបស់ក្រុមប្រឹក្សាសន្តិសុខនិងបញ្ចប់ការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមបានគាំទ្ររាល់សកម្មភាពរបស់ UNSMIL រួមទាំងការបន្តអាណត្តិរបស់ UNSMIL សម្រាប់រយៈពេល ១២ ខែទៀត ក៏ដូចជាការតែងតាំងអ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិអំពីប្រទេសលីប៊ីផងដែរ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអះអាងអំពីតួនាទីដ៏សំខាន់របស់កសិករនៅក្នុងយុគសម័យថ្មី
នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក
ធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែរីកចម្រើនជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន
រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន