Trending now

កាសែត Tuoi Tre ជួយគាំទ្រជាបន្ទាន់ដល់ប្រជាជនមានដើមកំណើតវៀតណាមនៅប្រទេសកម្ពុជា ដែលជួបការលំបាក

09:19 | 21/03/2021 ឌីណា

យុគសម័យ- កាសែត Tuoi Tre បានផ្ទេរថវិកាមានទឹកប្រាក់ចំនួន ២០០ លានដុងពីកម្មវិធី“ រួមជាមួយកាសែត Tuoi Tre ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19” ដើម្បីគាំទ្រជាបន្ទាន់ដល់ប្រជាជនមានដើមកំណើតវៀតណាមនិងប្រជាជនវៀតណាមដែលកំពុងទទួលការព្យាបាលដោយជំងឺនេះ ឬកំពុងប្រឈមមុខនឹងការលំបាក ដោយសារវិធានការធ្វើចត្តាឡីស័ក។

សមាគមខ្មែរ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា បានប្រគល់សម្ភារៈពេទ្យដល់ប្រជាជនមានដើមកំណើតវៀតណាម សមាគមខ្មែរ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា បានប្រគល់សម្ភារៈពេទ្យដល់ប្រជាជនមានដើមកំណើតវៀតណាម
ខេត្ត Dong Thap បានប្រគល់ម៉ាស់និងទឹកលាងដៃសម្លាប់មេរោគ ដើម្បីគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងការប្រឆាំងនឹងជំងឺ COVID-19 ខេត្ត Dong Thap បានប្រគល់ម៉ាស់និងទឹកលាងដៃសម្លាប់មេរោគ ដើម្បីគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងការប្រឆាំងនឹងជំងឺ COVID-19
កាសែត Tuoi Tre ជួយគាំទ្រជាបន្ទាន់ដល់ប្រជាជនមានដើមកំណើតវៀតណាមនៅប្រទេសកម្ពុជា ដែលជួបការលំបាក

គណៈប្រតិភូនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សមាគមខ្មែរ - វៀតណាមបានផ្តល់អំណោយដល់ប្រជាជនដែលកំពុងជួបការលំបាក ដោយសារជំងឺ Covid-19 នៅព្រឹកថ្ងៃទី ១៤ ខែមីនា នៅខេត្តព្រៃវែង ។ (រូបថត៖ TUAN NGOC)

នេះជាសកម្មភាពឆ្លើយតបទៅនឹងចលនារបស់ស្ថានទូតវៀតណាមនិងសមាគមខ្មែរ - វៀតណាមនៅកម្ពុជា។

ថវិកានេះត្រូវបានផ្តល់ឱ្យតាមរយៈការិយាល័យសហគមន៍នៃស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញស្បៀងអាហារនិងរបស់ចាំបាច់ដែលរួមចំណែកក្នុងការជួយគាំទ្រដល់ប្រជាជនវៀតណាម ប្រជាជនមានដើមកំណើតវៀតណាមដែលកំពុងជួបការលំបាក។

លោក Vu Ngoc Tuan - ទីប្រឹក្សាប្រធានមន្ទីរកិច្ចការសហគមន៍នៃស្ថានទូតវៀតណាមបានមានប្រសាសន៍ ថា រោគរាតត្បាតកំពុងវិវត្តន៍យ៉ាងស្មុគស្មាញនៅប្រទេសកម្ពុជាដែលជះឥទ្ធិពលដល់ការរស់នៅរបស់ប្រជាជនជាច្រើននាក់ រួមទាំងប្រជាជនវៀតណាមនិងប្រជាជនមានដើមកំណើតវៀតណាម។

“ រហូតមកដល់ពេលនេះមានគ្រួសារជនជាតិវៀតណាម / មានដើមកំណើតវៀតណាមជាង ៨០០ គ្រួសារស្ថិតក្នុងស្ថនភាពលំបាក។ ជីវិតមានការលំបាក ចាប់តាំងពីឆ្នាំមុន ឆ្នាំនេះកាន់តែមានការលំបាកច្រើនជាង។ ដូច្នេះទន្ទឹមនឹងការអំពាវនាវនិងគាំទ្រយ៉ាងសកម្ម ជាពិសេសនៅលើការប្រគល់ស្បៀងអាហានិងសម្ភារៈវេជ្ជសាស្រ្ត ការគាំទ្រនិងការយកចិត្តទុកដាក់របស់ភ្នាក់ងារ អង្គការនិងមូលដ្ឋានក្នុងស្រុក ពិតជាមានសារៈសំខាន់និងចាំបាច់ណាស់នៅពេលនេះ។ ស្ថានទូតវៀតណាមចង់ទទួលបានការគាំទ្រពីកាសែត Tuoi Tre តាមរយៈមូលនិធិទ្រទ្រង់សហគមន៍ ដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺ Covid-19” ។ លោក Vu Ngoc Tuan បានចែករំលែក។

លោក Vu Ngoc Tuan មានប្រសាសន៍ថា ស្ថានទូតនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមខ្មែរ - វៀតណាមនៅប្រទេសកម្ពុជានិងបណ្តាសាខានៃសមាគន៍នៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្តល់ជំនួយជាបន្ទាន់ និងផ្តល់អាទិភាពដល់អ្នកដែលឆ្លងជំងឺនិងទទួលបានការព្យាបាល (ទាំងជនជាតិវៀតណាមនិងប្រជាជនមានដើមកំណើតវៀតណាម) ស្ថិតក្នុងតំបន់ធ្វើចត្តាឡីស័កនិងមានស្ថានភាពលំបាក៕

ឌីណា

Tuoi Tre

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី