Trending now

លិខិតថ្លែងអំណរគុណដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ

12:23 | 17/03/2021

យុគសម័យ - នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ លោក Tan Unra ( Tran Tu Lap) ប្រធានស្តីទីសមាគមខ្មែរ - វៀតណាម នៃខេត្តកណ្តាលបានផ្ញើលិខិតថ្លែងអំណរគុណដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុដែលបានផ្ទេរទឹកប្រាក់ចំនួន ១០០០ ដុល្លារ ដើម្បី​ជួយសង្គ្រោះបន្ទាន់​សម្រាប់ជនជាតិមានដើមកំណើត​វៀតណាមចំនួន ២១៩ គ្រួសារនៅឃុំព្រែកទន្លាប់​ ស្រុក​លើកដែក ​ខេត្តកណ្តាល ដែលជួប​ស្ថានភាពលំបាក​និងកំពុង​អនុវត្តន៍វិធានការដាក់នៅឲ្យដាច់​ដោយឡែកពីគេ ដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺ Covid-19 ។

ជួយគាំទ្រប្រជាជនមានដើមកំណើតវៀតណាមដែលអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកនៅខេត្តកណ្តាល ជួយគាំទ្រប្រជាជនមានដើមកំណើតវៀតណាមដែលអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកនៅខេត្តកណ្តាល
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានចាប់ផ្តើមផ្តល់អំណោយដើម្បីគាំទ្រដល់ប្រជាជនដែលលិចទឹកនៅភាគកណ្តាលប្រទេសវៀតណាម ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានចាប់ផ្តើមផ្តល់អំណោយដើម្បីគាំទ្រដល់ប្រជាជនដែលលិចទឹកនៅភាគកណ្តាលប្រទេសវៀតណាម
លិខិតថ្លែងអំណរគុណដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ

លិខិតថ្លែងអំណរគុណដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ

សូមរំលឹកថា លោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ បានមានប្រសាសន៍ថា“ ជីវិតរបស់ប្រជាជនមាន​ដើម​កំណើតវៀតណាមជាច្រើន នៅព្រះរាជាណាចក្រ​កម្ពុជា​មាន​ស្ថានភាពរស់នៅពិបាក ហើយបច្ចុប្បន្ននេះ​ពួកគេ​ត្រូវអនុវត្ត​វិធានការ​ដាក់ឲ្យនៅដាច់ដោយឡែក​ ដូច្នេះ​ជីវភាពរបស់ពួកគេ​កាន់តែពិបាកជាង។ ខេត្តកណ្តាល​មិនស្ថិតក្នុង​តំបន់កុងស៊ុល​ដែលអគ្គកុងស៊ុលទទួលបន្ទុកក៏ដោយ ប៉ុន្តែ​ស្ថានអគ្គកុងស៊ុល​អំពាវនាវប្រមូលបងប្អូនបគ្គុលិកនិងមន្ត្រី ក្នុងស្ថាប័នរៃអង្គាស​បាន​ទឹកប្រាក់ចំនួន ៧០០ ដុល្លារ។

“នៅពេលដឹងថា យើងរៀបចំពិធី រៃអង្គាសប្រាក់នេះ​ លោកស្រី​ Kim Chang ដែលជាសប្បុរសជន​ដែលមានដើមកំណើត​វៀតណាម​បាន​រួមវិភាគទានទឹកប្រាក់ចំនួន ៣០០ ដុល្លារ ដើម្បីរួមជាមួយ​ ស្ថានអគ្គកុងស៊ុល និងគាំទ្រដល់ប្រជាជនមាន​ដើម​កំណើត​វៀតណាមដែលមានស្ថានភាពរស់នៅលំបាក។ ទឹកប្រាក់សរុបចំនួន ១០០០ ដុល្លារ​ត្រូវបាន​ផ្ទេរទៅ​ដល់​លោក Tran Tu Lap ប្រធានស្តីទីសមាគមខ្មែរ - វៀតណាម នៃ​ខេត្ត​កណ្តាល ​នៅព្រឹកថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២១ ដើម្បី​ជួយឧបត្ថម្ភ​ទាន់ពេលវេលាដល់ប្រជាជន​មានដើមកំណើតវៀតណាម” ។

ជាថ្មីម្តងទៀត ស្ថានអគ្គកុងស៊ុលសូមជូនពរដល់​គ្រួសារ​ទាំង ២១៩ ដែល​បាន​រៀបរាប់ខាងលើនឹង​ជំនះនូវការ​លំបាក​នានា ដើម្បីធ្វើឱ្យជីវិតពួកគេមានស្ថេរភាព។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Kim Chang ដែលបានចូលរួមជាមួយ យើងក្នុង សកម្មភាព ដ៏មានអត្ថន័យនេះ៕

faceboook ngocly.vu

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien លោក​ Le Thanh Do៖​ ទទួលមរតកនូវជ័យជម្នះដ៏អស្ចារ្យដើម្បីកសាង Dien Bien ឱ្យកាន់តែខ្លាំងរឹងមាំឡើង
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu