យុគសម័យ - កាលពីពេលថ្មីៗនេះ លោកស្រី មិថុនា ភូថង អភិបាលខេត្ត កោះកុង បានផ្ញើលិខិតថ្លែងអំណរគុណដល់លោកអគ្គកុងស៊ុល Vu Ngoc Ly ដែលបានអបអរសាទរលោកស្រីក្នុងឱកាសដែលលោកស្រីបានតែងតាំងជាអភិបាលខេត្តកោះកុងសម្រាប់អាណត្តិទី ២ នេះបន្តទៀត ។
![]() |
![]() |
![]() |
លោកស្រី មិថុនា ភូថង អភិបាលខេត្ត កោះកុង។ (រូបថត៖ FB ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ) |
នៅក្នុងលិខិតនោះលោកស្រីអភិបាលខេត្តបានសង្កត់ធ្ងន់លើចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តកោះកុងនិងបណ្តាខេត្តដែលចងសម្ព័ន្ធមេត្រីភាពរបស់ប្រទេសវៀតណាមកំពុងរីកចម្រើនឥតឈប់ឈរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
![]() |
លិខិតថ្លែងអំណរគុណលោកអគ្គកុងស៊ុល Vu Ngoc Ly។ (រូបថត៖ FB ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ) |
លោកស្រីសង្ឃឹមថាទំនាក់ទំនងរវាងខេត្តកោះកុងនិងបណ្តាខេត្តដែលចងសម្ព័ន្ធមេត្រីភាពរបស់ប្រទេសវៀតណាមនឹងបន្តអភិវឌ្ឍ ដើម្បីផលប្រយោជន៍នៃប្រជាជន៕
faceboook ngocly.vu
មតិពីមិត្តអ្នកអាន