Trending now

វៀតណាមលើកឡើង​យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long

10:34 | 15/03/2021 យោងតាមកាសែតកងទ័ពប្រជាជន

អញ្ជើញថ្លែងនៅកិច្ចប្រជុំលើកទី ៣ ស្តីពីការអភិវឌ្ឍតំបន់ដីសណ្តរទន្លេ Cuu Long ប្រកបដោយចីរភាព​ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៣ ខែមីនានៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា តបន់ដីសណ្ដទន្លេ Cuu Long គឺជាទីតាំងយុទ្ធសាស្ត្រមួយ។

វៀតណាមលើកឡើង​យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long។
វៀតណាមលើកឡើង​យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បក្ស និងរដ្ឋ មានគោលនយោបាយជាច្រើនក្នុងការជំរុញការអភិវឌ្ឍន៍តំបន់ដីសណ្តទន្លេ Cuu Long ជាពិសេសក្នុងបរិបទបច្ចុប្បន្ន​ដែល​តំបន់នេះរងឥទ្ធិពលយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ។

ទោះបីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១២០ ស្តីពីការអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះមានភាពវិជ្ជមានជាច្រើន​​ក៏ដោយ ក៏លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវ​កំណត់ថានៅ​មាន​ការងារជាច្រើនដែលត្រូវធ្វើនា​ពេលខាងមុខ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា មួយសប្តាហ៍មុននេះ រដ្ឋាភិបាលបានបើកកិច្ចសន្ទនា ឆ្នាំ២០៤៥ ដើម្បីស្វែងរកដំណោះស្រាយសំដៅបង្កើតការអភិវឌ្ឍដ៏ខ្លាំងក្លាសម្រាប់ប្រទេសជាតិក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យមានកិច្ចសន្ទនាឆ្នាំ ២០៤៥ ស្រដៀងគ្នា នៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីការរីកចម្រើនយ៉ាងឆាប់រហ័ស​នៅតំបន់នេះ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែង​ក្នុង​កិច្ចប្រជុំ​។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែង​ក្នុង​កិច្ចប្រជុំ​។

ដើម្បីសម្រេចបានគោលដៅនោះ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កត្តា​កំណត់​គឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់​បណ្តា​​ក្រសួង ស្ថាប័ន មូលដ្ឋាន និងប្រជាជននៅតំបន់ដីសណ្តទន្លេ Cuu Long ។ នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីស្នើឲ្យមូ​ល​ដ្ឋាននានានៃតំបន់ដីសណ្តទន្លេ Cuu Long បន្ត​សហការយ៉ាងជិតស្និទ្ធជាមួយទីក្រុងហូជីមិញ ជម្រុញឲ្យមានការអភិវឌ្ឍ​​​យ៉ាងខ្លាំង​ក្លានៅតាម​​តំបន់ទីក្រុងនានា ​​និងរៀបចំតំបន់ទីប្រជុំជនឡើងវិញ។ ជំរុញកិច្ចសហប្រតិបត្តិការជាតិ និង​អន្តរជាតិ ហើយ​ទាញយកផល​​ប្រយោជន៍ពីប្រភពជំនួយអន្តរជាតិ៕

យោងតាមកាសែតកងទ័ពប្រជាជន

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម