Trending now
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ ការស្ដារសកម្មភាពអាកាសចរណ៍និងទេសចរណ៍ឡើងវិញត្រូវធានាបទបញ្ញត្តិស្ដីពីការ បង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត

10:11 | 13/03/2021 ហេង វុធ្ធី

យុគសម័យ - លោកស្រី Le Thi Thu Hang បានបញ្ជាក់ថាដើម្បីអនុវត្តន៍គោលដៅ២ទន្ទឹមគ្នាតាមការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលឲ្យបានល្អ សមត្ថកិច្ចពាក់ព័ន្ធ នានារបស់វៀតណាម បាននិងកំពុងពិភាក្សាជាមួយដៃគូមួយចំនួនដែលមានសន្ទស្សន៍ សុវត្ថិភាពខ្ពស់ អំពីការបើកឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មរវាងវៀតណាមនិង ដៃគូទាំងនេះ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ វៀតណាមស្នើឲ្យប្រទេសពាក់ព័ន្ធគោរពអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ វៀតណាមស្នើឲ្យប្រទេសពាក់ព័ន្ធគោរពអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើត
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le THi Thu Hang ៖ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អ្នកយកព័ត៌មានបរទេសធ្វើការតាមប្រព័ន្ធអ៊ិនធរណេតអំពីមហាសន្និប អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le THi Thu Hang ៖ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អ្នកយកព័ត៌មានបរទេសធ្វើការតាមប្រព័ន្ធអ៊ិនធរណេតអំពីមហាសន្និប
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ ការស្ដារសកម្មភាពអាកាសចរណ៍និងទេសចរណ៍ឡើងវិញត្រូវធានាបទបញ្ញត្តិស្ដីពីការ បង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang

នារសៀលថ្ងៃទី១១ មីនា នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរ ទេសវៀតណាម ឆ្លើយសំណួរស្ដីពីការដែល តៃវ៉ាន់ (ចិន) កំពុងពិចារណាសម្រប សម្រួលជាមួយប្រទេសមួយចំនួនទៀត ជំរុញគំរូ “ពពុះទេសចរណ៍” ហើយដាក់បញ្ចូល វៀតណាមក្នុងបញ្ជីឈ្មោះនេះ ដោយសារតែការអនុវត្តយ៉ាងល្អប្រពៃនូវការងារបង្ការ ទប់ស្កាត់ជម្ងឺកូវីដ-១៩ នោះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា សមត្ថកិច្ចវៀតណាមកំពុងពិភាក្សាជាមួយដៃគូនានា អំពីនីតិ វិធីបើកជើងហោះហើរពាណិជ្ជកម្មឡើងវិញ។

លោកស្រី Le Thi Thu Hang បានបន្ថែមទៀតថា សំដៅអនុវត្តន៍គោលដៅដើរ ទន្ទឹមគ្នាទាំង២ តាមការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល សមត្ថកិច្ចពាក់ព័ន្ធ នានារបស់វៀតណាម បាននិងកំពុងពិភាក្សាជាមួយដៃគូមួយចំនួនដែលមានសន្ទស្សន៍ សុវត្ថិភាពខ្ពស់ អំពីការបើកឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មរវាងវៀតណាមនិង ដៃគូទាំងនេះ។

ពាក់ព័ន្ធដល់បញ្ហា លិខិតឆ្លងដែនវ៉ាក់សាំង អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ក្រសួងការបរទេសវៀតណាមកំពុង សហការជាមួយស្ថាប័នពាក់ព័ន្ធនានានៅទាំងក្នុងនិងក្រៅប្រទេស ដើម្បីស្រាវជ្រាវ ស្វែងយល់អំពីវិធានការនេះ ហើយនឹងលើកសំណើរកែសម្រួលបទបញ្ញត្តិអន្តោ ប្រវេសន៍ឲ្យបានសមស្របនឹងស្ថានភាព។ ការបើកច្រកទ្វារ ស្ដារការធ្វើដំណើរ របស់ប្រជាជនឡើងវិញ និងជំរុញការអភិវឌ្ឍទេសចរណ៍ ត្រូវធានាបទបញ្ញត្តិស្ដីពីការ បង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតជាក់ជាពុំខាន៕

ហេង វុធ្ធី

Vietnamplus

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម
លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម