ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានស្ដីពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចិនបានអនុម័តច្បាប់ស្តីពីកងឆ្មាំសមុទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២៩ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ ក្នុងការប្រកាសឲ្យប្រើ និងអនុវត្តឯកសារច្បាប់ជាតិដែលពាក់ព័ន្ធទៅនឹងសមុទ្រ ប្រទេសទាំងឡាយមានកាតព្វកិច្ចគោរពច្បាប់អន្ដរជាតិ និងសន្ធិសញ្ញាអន្តរជាតិក្នុងនាមជាហត្ថលេខី ជាពិសេសអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ១៩៨២។
![]() |
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ |
វៀតណាមមានភ័ស្តុតាងជាប្រវត្តិសាស្ត្រ និងមូលដ្ឋានគតិយុត្តគ្រប់គ្រាន់ដើម្បីអះអាងអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa ដោយអនុលោមតាមច្បាប់អន្តរជាតិ; អធិបតេយ្យភាព និងយុត្តាធិការលើដែនទឹកស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ហើយនឹងប្ដេជ្ញាចិត្ដ និងចាត់វិធានការស្របតាមច្បាប់អន្តរជាតិដើម្បីការពារសិទ្ធិស្របច្បាប់នោះ។
វៀតណាមស្នើឲ្យប្រទេសពាក់ព័ន្ធគោរពអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើត មានការទទួលខុសត្រូវក្នុងការអនុវត្តច្បាប់អន្តរជាតិ អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ កុំឲ្យមានសកម្មភាពដែលបង្កើនភាពតានតឹង រួមចំណែកយ៉ាងសកម្មក្នុងការកសាងទំនុកទុកចិត្ត ថែរក្សាសន្តិភាព ស្ថិរភាព ជំរុញសណ្តាប់ធ្នាប់អន្តរជាតិក្នុងដែនសមុទ្រ និងសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ក្នុងតំបន់សមុទ្រខាងកើត៕
មតិពីមិត្តអ្នកអាន