Trending now

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le THi Thu Hang ៖ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អ្នកយកព័ត៌មានបរទេសធ្វើការតាមប្រព័ន្ធអ៊ិនធរណេតអំពីមហាសន្និប

10:04 | 30/01/2021

យុគសម័យ - យោងតាមលោកស្រី Le Thi Thu Hang ការឆ្លើយតបពីបណ្តាញសារព័ត៌មានអន្តរជាតិដល់ចំណុចនេះគឺថាប្រទេសវៀតណាមបានបង្កើតលក្ខខណ្ឌអំណោយផលដើម្បីដំណើរការនិងបំពេញភារកិច្ចហើយនេះក៏ជាសេណារីយ៉ូអំណោយផលបំផុតសម្រាប់ភាគីទាំងពីរ។ ដើម្បីធានាបាននូវសុវត្ថិភាពដាច់ខាតចាប់ពីពេលនេះតទៅសម្រាប់ថ្ងៃបិទបញ្ចប់មហាសន្និបាតក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃករណីឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ក្នុងរយៈពេល ២ ថ្ងៃកន្លងមក។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le THi Thu Hang ៖ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អ្នកយកព័ត៌មានបរទេសធ្វើការតាមប្រព័ន្ធអ៊ិនធរណេតអំពីមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម

"ការបង្កើតមជ្ឈមណ្ឌលសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីផ្តល់ព័ត៌មានដោយផ្ទាល់អំពីមហាសសន្និបាត ដល់អ្នកយកព័ត៌មានបរទេសនិងអ្នកកាសែត ដែលមិនអាចមកប្រទេសវៀតណាមបានឡើយ ដោយសាររងឥទ្ធិពលពីជំងឺកូវីដ១៩ (Covid 19) ត្រូវបានទីភ្នាក់ងារសារព័ត៌មានអន្តរជាតិវាយតម្លៃថាជាគំនិតផ្តួចផ្តើមមួយដែលមានអំណោយផលបំផុត" ។ នេះគឺជាព័ត៌មានដែលលោកស្រី Le Thi Thu Hang ប្រធាននាយកដ្ឋានសារព័ត៌មាននៃក្រសួងការបរទេសវៀតណាម បានថ្លែងនៅខាងក្រៅមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្ត វៀតណាមកាលពីថ្ងៃទី ២៩ ខែមករា។ លោកស្រី Le Thi Thu Hang បានបន្ថែមទៀតថា៖

"ភ្លាមៗបន្ទាប់ យើងខ្ញុំបានទាក់ទងបានទាន់ពេលវេលាជាមួយអ្នកយកព័ត៌មានបរទេស ដែលត្រូវបានផ្តល់ប័ណ្ណចេញចូលនៅក្នុងមហាសន្និបាតលើកនេះ ដើម្បីទៅធ្វើតេស្តកូវីដ១៩ លើកទី ៣ បន្ទាប់ពីការធ្វើតេស្តចំនូន ២ លើកកាលពីមុននោះ។ យើងខ្ញុំក៏បានស្នើឱ្យអ្នកយកព័ត៌មានអន្តរជាតិ ចាំបាច់ត្រូវ អនុវត្តឲ្យបានគ្រប់គ្រាន់នូវវិធានការបង្ការនិងប្រយុទ្ធប្រឆាំង របស់ក្រសួងសុខាភិបាលវៀតណាម។ យើងខ្ញុំឃើញថាអ្នកយកព័ត៌មានបរទេសប្រកាន់ខ្ជាប់នូវវិធានការនានាយើងយ៉ាងម៉ឺងម៉ាត់ ហើយក៏វាយតម្លៃខ្ពស់ចំពោះរាល់វិធានការណ៍របស់វៀតណាម ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលជំងឺរាតត្បាតនេះដល់សហគមន៍ផងដែរ»៕

យោងតាមលោកស្រី Le Thi Thu Hang ការឆ្លើយតបពីបណ្តាញសារព័ត៌មានអន្តរជាតិដល់ចំណុចនេះគឺថាប្រទេសវៀតណាមបានបង្កើតលក្ខខណ្ឌអំណោយផលដើម្បីដំណើរការនិងបំពេញភារកិច្ចហើយនេះក៏ជាសេណារីយ៉ូអំណោយផលបំផុតសម្រាប់ភាគីទាំងពីរ។ ដើម្បីធានាបាននូវសុវត្ថិភាពដាច់ខាតចាប់ពីពេលនេះតទៅសម្រាប់ថ្ងៃបិទបញ្ចប់មហាសន្និបាតក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃករណីឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ក្នុងរយៈពេល ២ ថ្ងៃកន្លងមក។

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥