Trending now

ស្ត្រីវៀតណាមពង្រឹងចំណងសាមគ្គីភាពនិងមិត្តភាព នៅប្រទេសឡាវ

18:30 | 09/03/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ៧ ខែមិនាក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ២០២១ នៅទីក្រុងវៀងចន្ទន៍ ​សមាគមជនជាតិវៀតណាម​នៃរដ្ឋធានីវៀងចន្ទន៍បានរៀបចំការប្រកួត រួមរួបគ្នា​គិតគូរនូវការងារផ្ទះ ដោយប្រធានបទ “ កូនចៅ​នាគទេព ​មាតុភូមិ​ជាទីស្រឡាញ់ ចំណងមិត្តភាពវៀតណាម - ឡាវ ថែរក្សា​ព្រលឹងវៀតណាមនិងវប្បធម៌វៀតណាម។ ”

អាណិកជនវៀតណាមនៅរដ្ឋធានី វៀងច័ន្ទន៍ ប្រទេសឡាវ រ៉ៃអង្គាសទឹកប្រាក់ជួយជនរងគ្រោះដោយទឹកជំនន់នៅភាគខាងកណ្ដាលប្រទេសវៀតណាម អាណិកជនវៀតណាមនៅរដ្ឋធានី វៀងច័ន្ទន៍ ប្រទេសឡាវ រ៉ៃអង្គាសទឹកប្រាក់ជួយជនរងគ្រោះដោយទឹកជំនន់នៅភាគខាងកណ្ដាលប្រទេសវៀតណាម
ក្រុមនារីសហគមន៍អាស៊ាននៅទីក្រុងហាណូយ (AWCH) អញ្ជើញជួបសំដែងការគួរសមជាមួយប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិមវៀតណាម លោកស្រី  Truong Thi Mai ក្រុមនារីសហគមន៍អាស៊ាននៅទីក្រុងហាណូយ (AWCH) អញ្ជើញជួបសំដែងការគួរសមជាមួយប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិមវៀតណាម លោកស្រី Truong Thi Mai
ស្ត្រីវៀតណាមពង្រឹងចំណងសាមគ្គីភាពនិងមិត្តភាព នៅប្រទេសឡាវ

ការប្រកួតនេះ​មាន ២ វគ្គ​ វគ្គទីមួយ៖​គឺការដោតផ្កានិង​វគ្គទីពីរ​គឺការចម្អិនម្ហូប ដោយមានការចូលរួមពីក្រុមនារីចំនួន ៨ ក្រុម

ក្រុមទាំងនោះគឺជាក្លឹបរបស់អ្នករួមស្រុកកំណើត ដូចជា ខេត្ត Thanh Hoa រដ្ឋធានី Ha Noi ខេត្ត Quang Nam ខេត្ត Da Nang ក្រុមមកពី ក្រុមហ៊ុនវៀតណាមដែលវិនិយោគនិងធ្វើអាជីវកម្ម​នៅប្រទេសឡាវដូចជា ធនាគារ Sacombank ឡាវ, Unitel …

ស្ត្រីវៀតណាមពង្រឹងចំណងសាមគ្គីភាពនិងមិត្តភាព នៅប្រទេសឡាវ

បន្ទាប់ពីចូលរួមក្នុងការប្រគួត ក្រុមនីមួយៗ​បាននិយាយ​និងពន្យល់នូវ​មុខម្ហូបនិងរបៀបដោតផ្ការបស់ខ្លួន ដើម្បីឱ្យ​គណៈមេប្រយោគ​ និងភ្ញៀវកត្តិយ​មានការយល់ដឹងកាន់​តែច្បាស់អំពីប្រភពដើមនិងវិធីធ្វើម្ហូប។

ក្រៅពីនេះសមាគមក៏រៀបចំសកម្មភាពជាច្រើនទៀត ដូចជា​ការថ្លែងអំណរគុណដល់បងប្អូនស្ត្រីជនជាតិ វៀតណាម នៅទី​ក្រុង​វៀងចន្ទន៍ដែល​មាន​ការរួមចំណែក​ជាច្រើនក្នុង​ការអភិវឌ្ឍ​តួនាទី​ស្ត្រីជាពិសេស​ និងសមាគមជន​ជាតិ​វៀតណាមនៃ​រដ្ឋធានី​វៀងចន្ទន៍ជាទូទៅ។ កម្មវិធីនេះសំដែងតន្ត្រីបទចម្រៀបដិវត្តជាច្រើន បទចំរៀង​សរសើរ​ពីប្រទេសវៀតណាម​និងឡាវ​ដ៏ស្រស់ស្អាត​និងរបាំប្រពៃណីដែល​បាន​​សំដែងដោយសិល្បករឡាវ​និងបងប្អូនអាណិកជនជាតិវៀតណាម នៅ​ទីក្រុងវៀងចន្ទន៍។

ស្ត្រីវៀតណាមពង្រឹងចំណងសាមគ្គីភាពនិងមិត្តភាព នៅប្រទេសឡាវ

លោក Le Anh Duc អនុប្រធានអចិន្ត្រៃយ៍សមាគមវៀតណាម នៅរដ្ឋធានីវៀងចន្ទន៍

ថ្លែងនៅក្នុងការប្រកួតនេះលោក Le Anh Duc អនុប្រធាន​អចិន្ត្រៃយ៍​​សមាគម​ជនជាតិវៀតណាមនៃទីក្រុងវៀងចន្ទន៍​បានសង្កត់ធ្ងន់ថា សមាគមជនជាតិវៀតណាម​នៃទីក្រុង​វៀងចន្ទន៍កំពុងពង្រឹងតួនាទីរបស់ខ្លួនជាមជ្ឈភាព​ ក្នុងការ​តភ្ជាប់និងពង្រឹងសាមគ្គីភាពនៅក្នុងសហគមន៍អាណិកជម។ តាមរយៈការរៀបចំការប្រកួតអំពីគិតគូរពីការងារផ្ទះ សមាគមជនជាតិវៀតណាមមានបំណងប្រាថ្នាថា សហគមន៍​អាណិកជន​វៀតណាម​ក៏ដូចជាស្ត្រីដែលរស់នៅនិងធ្វើការនៅ​ទីក្រុងវៀងចន្ទន៍បន្តពង្រឹងចំណងសាមគ្គីភាពនិងជួយគាំត្រគ្នាទៅវិញទៅមក។

នៅក្នុងការប្រគួតនេះផងដែរ លោកស្រី​ Vu Tu Oanh ទីប្រឹក្សាគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសហគមន៍នៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសឡាវ លោកស្រី Lienkham Vilarphan ប្រធានសមាគមន៍នារី​នៃទីក្រុងវៀងចន្ទន៍បាន​បញ្ជាក់ថា ​ពួកគេនឹងគាំទ្រយ៉ាងខ្ពស់ ដើម្បីសកម្មភាព​របស់ សហគមន៍​​​ អាណិកជនវៀតណាម​ត្រូវបានរៀបចំ​ប្រកបដោយជោគជ័យ។ ដោយគិតថា​ សមាគមជនជាតិ​វៀតណាម​នៃរដ្ឋធានីវៀងចន្ទន៍តែងតែជាកត្តា​ឈានមុខគេ​រៀបចំសកម្មភាពសហគមន៍ជាច្រើន ក្នុងឱកាស​មាន​ព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំដែលបានបង្កើតជាកន្លែងដ៏មានប្រយោជន៏សំរាប់អាណិកជនប្រជាជនវៀតណាមចូលរួម ក៏ដូច​ជាពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងស្ត្រីឡាវនិងស្ត្រីវៀតណាម./.

ឌីណា

thoidai.com.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម